Monday, April 29, 2013

នៅព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០១៣​ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន បូស្កូខេត្ត កែប មានសិក្ខាសាលាមួយស្តីអពី លក្ខណៈ៩យ៉ាងនៃគោលនយោបាយភូមិឃុំមានសុវត្ថភាព ក្រោមការចូលរួមវត្តមានរបស់អភិបាលក្រុងកែបលោក ងិន​ វាន់ដា​ ជាគណៈអធិបតី។ក្នុងការ​ចូលរួមនេះលោកក៏បានលើកនូវការ​អប់រំដែលទាក់ទងនិងលក្ខណៈ៩យ៉ាងក្នុងការធ្វើអោយភូមិឃុំមានសុវត្តិភាពលក្ខណៈ៩យ៉ាងនោះមានដូចជា៖ លុបបំបាត់អំពើពុករលួយព្រោះថាអំពើពុករលួយជាកត្តាដ៏ធំមួយដែលធ្វើអោយមានការរាំងស្ទះដល់ការអភិវឌ្ឍន៏ដល់ប្រទេសជាតិ។  លុបបំបាត់ក្មេងទំនើងតាមភូមិឬហៅថាជនទំនើង។ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏នៅតាមភូមិ...