មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ កែបគឺជាសាលាអប់រំមួយ ឬក៏ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូខេត្តកែប។ហើយសាលានេះបានបណ្តុះបណ្តាលពីជំនាញផ្នែកបច្ចេកទេស គឺផ្នែកទំនាក់ទំនងសង្គមនិង គេហកិច្ច ដែលនៅក្នុងនោះរួមមានទាំងសិស្សានុសិស្សផ្នែកទំនាក់ទនងសង្គមចំនួន ២០នាក់ សិស្សស្រី៥នាក់។ ចំណែកផ្នែកគេហកិច្ចមានចំនួនសិស្ស២០នាក់ នៅក្នុងឆ្នាំ២០១១។ លើសពីនេះទៅទៀតបច្ចុប្បន្នមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែបដុនបូស្កូបានធ្វើការបំបែកសិស្សផ្នែកគេហកិច្ចជាពីក្រុមទៀតនៅក្នុងចំណោមសិស្ស20ន នោះ។ផ្នែកទី១គឺការិយាល័យជួមុខផ្នែកទី2គឹគេហកិច្ច។ជាមួយគ្នានេះដែរ ការបង្កើតនូវមណ្ឌលនេះ បានផ្តល់អាទិភាពយ៉ាងខ្លាំងចំពោះសិស្សានុសិស្សណាដែលមានសមត្ថភាពក្នុងការរៀនបន្តតគ្មានសមត្ថភាពបង់លុយបន្តការសិក្សាផងដែរ។ ម្យ៉ងវិញទៀតសាលាដុនបូស្កូខេត្តកែបប្រមូលផ្កុំទៅដោយសាស្រ្តចារ្យល្បីៗមានបទពិសោធន៏ល្អក្នុងការអប់រំទូន្មានប្រៀនប្រដៅដល់សិស្សានុសិស្ស។ លើសជាងនេះទៀតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន បួស្កូខេត្តកែបនៅពេលដែលសាលាបណ្តុះបាននូវធនធានមនុស្សដ៏ឆ្លាតល្អ ហើយសិស្សានុសិស្សមិនមានការភ័យព្រួយអំពីរឿងដែលរកការងារធ្វើមិនបានឡើយ ព្រោះមជ្ឈមណ្ឌលត្រូវបានធ្ចើការទទួលស្គាល់ពីក្រសួងការងារដោយស្របច្បាប់។ ម្យ៉ាងវិញទៀតសិស្សានុសិស្សសែលបានចេញពីសាលាទៅធ្ចើការ គឺសុទ្ធតែមានសមត្ថភាពទាំងអស់។ ជាពិសេសជាងនេះ ផ្នែកសីលធម័ការនិយាយស្តី សីលធម័ការងារ មានមនសិកាការងារ មានការគោរពគ្នាទៅវិញទៅមក ចេះអត់អោនអធ្យាស្រ័យ ជួយគ្នាទៅវិញទៅមកនៅពេលដែលមានគ្រាអាសន្ន។ជាចុងក្រោយនេះដែរមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន បូស្កូខេត្តកែបសូមផ្សព្វផ្សាយជាដំនឹងដល់លោកឪពុក អ្នកម្តាយទាំងឡាយថា បើលោកគ្មានសមត្ថភាពអោយកូន ទៅបន្តការសិក្សានៅសាកលវិទ្យាល័យណាមួយសូមនាំកូនអោយមករៀននៅទីនេះ ព្រោះថា បើសិនជាយើងសាមគ្គីគ្នា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សអោយបានច្រើននៅក្នុងប្រទេសយើង នោះវានឹងធ្វើអោយប្រទេសមានការរីកចម្រើនជឿនលឿន និងអភិវឌ្ឍន៏ដូចប្រទេសជិតខាងជាក់ជាពុំខានឡើយ។ទីបញ្ចប់ សាលាដុនបូស្កូខេត្តកែប មានពាក្យបីមាត់ថា(ឧស្សាហ៏ សទ្ធា រីករាយ)។