Thursday, March 6, 2014

ដំណាក់កាល​ភាព​ពេញវ័យ​ក្រមុំរបស់ស្ត្រី






ប្រភពរូបភាព ៖ http://www.mrothery.co.uk/
គឺជា​វ័យ​មួយ​ដែល​រូបរាងកាយ​របស់​ស្ដ្រី​មានការ​ប្រែប្រួល​ គួរអោយកត់សំគាល់។ខាងក្រោម​នេះ​ជាការ​សង្ខេបនៃ​ភាព​ពេញវ័យ​របស់​ស្ដ្រី​ទៅតាម ​ដំណាក់កាលនីមួយហើយ​ចំពោះ​ការប្រែប្រួល​នៃ​ភាព
​ ពេញវ័យ​របស់​ក្មេងស្រី​អាច​ចាប់ផ្ដើម​ជា​មធ្យម​នៅ​ពី​ចន្លោះ​អាយុ៩-១៨ឆ្នាំ។ រយៈពេល​នៃ​ការប្រែប្រួល​គឺ​អាស្រ័យ​ទៅតាម​មនុស្សម្នាក់ៗផងដែរ។
ដំណាក់កាល​ទី១៖
ជាធម្មតា​ចាប់ពី​អាយុ៩-១១ឆ្នាំ​ដំណាក់កាល​ទីមួយ​គេ​មិនទាន់​ឃើញ​មាន​ ភាពប្រែប្រួល​នៅ​រូបរាង​ខាងក្រៅ​នោះទេ ក៏ប៉ុន្ដែ​កន្សោមពង​ដែល​នៅ​សងខាង​ដៃ​ស្បុ​នូ​បាន​ចាប់​រីក​បន្ដិច ព្រមទាំង​អ័រម៉ូន​ក៏​ចាប់ផ្ដើម​បង្កើត​ផងដែរ។

ដំណាក់កាល​ទី២៖
ជាធម្មតា​ចាប់ពី​អាយុ១០-១៤ជាៈ​មធ្យម​ប្រហែល​អាយុ១១-១២ឆ្នាំ នៅក្នុង​វ័យ​នេះ សញ្ញា​ទី១គឺ​ការប្រែប្រួល និង ការចាប់ផ្ដើម​រីក​ធំ​នៃ​ដោះ និង​នៅ​រង្វង់​ជុំវិញ​ក្បាលដោះ ដែល​គេ​ឃើញ​មាន​មាន​ពណ’ក្រ​ម៉ៅ​បន្ដិច។ ដំណាក់កាល​នេះ គេ​ឃើញ​ស្ដ្រី​មានការ​លូត​កំពស់​គួរអោយកត់សំគាល់។ រោម​ក៏​ចាប់ផ្ដើម​ដុះរុយៗនៅលើ​ផ្ទៃមុខ​និង លើ​ប្រដាប់ភេទ។

ដំណាក់កាល​ទី ៣៖
ជាធម្មតា​ចាប់ពី​អាយុ១១-១៥ជាៈ​មធ្យម​ប្រហែល​អាយុ១២-១៣ឆ្នាំ ក្បាលដោះ​ឡើង​រីក​ធំ​បន្ដិច រួមជាមួយ​ការ​ដុះ​រោម​នៅលើ​ថ្ងាស​នៃ​ប្រដាប់ភេទ​កាន់តែ​ក្រាស់ឡើងៗ ហើយ​មាន​នារី​ខ្លះ បានចាប់ផ្ដើម​មានការ​មក​ឈាមរដូវ នៅក្នុង​ដំណាក់កាល​នេះ​តែម្ដង។

ដំណាក់កាល​ទី ៤៖
ជាធម្មតា​ចាប់ពី​អាយ១២-១៦ជាៈ​មធ្យម​ប្រហែល​អាយុ១៣-១៥ឆ្នាំ រោម​ដែល​ដុះ​នៅលើ​ថ្ងាស​នៃ​ប្រដាប់ភេទ ដុះ​ឡើង​វែង​ចេញ​ជា​រាង​ត្រីកោណ ប៉ុន្ដែ មិនទាន់​គ្របដណ្ដប់​ជុំវិញ​ប្រដាប់ភេទ​ពាសពេញ នៅឡើយ​ទេ។ រោមក្លៀក​ចាប់ផ្ដើម​ដុះខ្លះៗ និង ចាប់ផ្ដើម​មាន​ចេញ​មុន​គ្រាប់តូចៗនៅលើ​មុខ។ ការ​ខ្ជាក់ មេជី​វិត​ញី​ពី​កន្សោមពង (អូវែ)ក៏បាន​ចាប់ផ្តើម​នៅ​វ័យ​នេះដែរ​ចំពោះ​នារី​មួយចំនួន ប៉ុន្ដែ​មិនទាន់​ទៀងទាត់​នៅឡើយ​ដូច​ក្នុងដំណាក់កាល​ទី ៥ ទេ។

ដំណាក់កាល​ទី ៥៖
ជាធម្មតា​ចាប់ពី​អាយ១៤-១៩ជាៈ​មធ្យម​ប្រហែល​អាយ១៦ឆ្នាំ នេះ​ជា​ដំណាក់កាល​ចុងក្រោយ ដែល​ស្ដ្រី​នោះ​មាន​រូបរាង​ជា​មនុស្សពេញវ័យ​គ្រប់ការ (ពេញក្រមុំ)ហើយ​ដើមទ្រូង (ដោះ)ចាប់ផ្ដើម​រីក​ធំ​ទាំងមូល។ ការធ្លាក់​មក​នៃ​ឈាមរដូវ​មាន​លក្ខណៈ​ពេញ​ទ្រង់ទ្រាយ ហើយ​ការធ្លាក់​មក​នៃ​ពង​មេជី​វិត​ញី ក៏មាន​ជាប្រចាំ​ខែ​ផងដែរ។