Wednesday, February 27, 2013

កសិកម្មនៅប្រទេសកម្ពុជា


កម្ពុជាជាប្រទេសមួយមានវិសាលភាពជាងគេនៅជ្រោយឥណ្ឌូចិនភ្នែកធនធានធម្មជាតិ។ មគ្គុទេ្ទសក៏របរបុរាណខ្មែរតែងប្រកបរបរចិញ្ចឹមជីវិតតាមផ្លូវសុចរិតជាដរាបពិសេសរបរកសិកម្ម។ ប៉ុន្តែរបរនេះតែងតែកើតមានជាបញ្ហារាប់មិនអស់នៅក្នុងជីវិតប្រចាំថ្ងៃជាហេតុនាំអោយស្ដែងចេញជាយោបល់របស់ប្រជាជនមួយចំនួនយល់ថា កសិកម្មនៅកម្ពុជា ជាកសិកម្ម យថាផល ។
ការយល់ដឹង
កសិកម្មសំដៅទៅលើការធ្វើស្រែចំការដំនាំរឺដាំដុះដំនាំផ្សេងៗ។ យថាកម្មគឺអ្វីៗដែលទទួលបាន មានសភាពមិនទៀងទាត់គឺបានតាមសភាពចៃដន្យតាមដំណើរ។ តាមធម្មតានៅប្រទេសកម្ពុជាតាំពីកំណើតទឹកដីមកប្រជាពលរដ្ឋខ្មែរប្រកបរបរជាកសិកម្មមានចំនួនប្រមាណ៩០%។
វិធីបុរាណ
សេវាកម្មក្នុងវិស័យកសិកម្មពួកគេច្រើនធ្វើទៅតាមបែបលំនាំកសិកម្មយថាផល ពីជំនាន់មួយទៅជំនាន់មួយពីសម័យកាលមួយទៅសម័យកាលមួយជាបន្តបន្ទាប់ស្រដៀងៗគ្នាទាំងតំបន់ស្រែក៏ដូចជាតំបន់ចំការច្បារដំនាំ។ មានភស្ភុតាងជាក់ស្ដែងជាច្រើនដែលកំនត់ន័យសេចក្ដីនេះដូចជា ដីជាប្រភពផ្ដល់ទីតាំងរបស់ដំនាំ។ ការធ្វើស្រែលើដីចាស់ដដែលៗស្រូវដដែលៗពីមួយឆ្នាំទៅមួយឆ្នាំជាហេតុធ្វើងោយដីនើប្រែជាដីខ្សោះជីជាតិ។គ្មានហេតុផលអ្វីផ្សេងក្រៅពីធ្វើស្រូវនៅលើដីចាស់មួយមុខប៉ុណ្ណោះ។
ប្រភពទឹក
ទឹកជាប្រភពដង្ហើមដ៏សំខាន់បំរើឲ្យការរស់នៅរបស់ស្រូវក៏ដូចជាដំនាំ។ប្រភពទឹកក្រៅពីទឹកបឹង ស្ទឹងទន្លេ គឺមានតែមួយមុខគឺពេងលើមេឃបានសេចក្ដីថាអាស្រ័យលើទឹកភ្លៀងអោយ ពោលគឺពឹងផ្អែកផ្ញើរវាសនាលើអទិទេព។ ការរើសពូជ ពូជស្រូវរឺដំនាំពុំមានការជ្រើសរើសពូជរឺសំរិតសំរាំងពូជអោយបានម៉ត់ចត់តាមលក្ខណ:បច្ចេកទេសវិទ្យាទេគេតាមទំលាប់រឺពូចដដែលៗ។
ឧបករណ៏បុរាណ
ចំពោះឧបករណ៏បំរើការងារផលិតកម្មវិញមានលក្ខណ:បុរាណដូចជាប្រើនង្គ័ល រនាស កំលាំអូសទាញ ប្រើសត្វគោក្របី ។ ការថែទាំក៏ពុំសូវមានលក្ខណ:វិទ្យាសាស្រ្តត្រឹមត្រូវទេ ដូចជាការបង្ហូរទឹក បញ្ចេញទឹកចេញចូលការចំចាត់សត្វល្អិតចង្រៃការប្រើប្រាស់ជីធម្មជាតិ គឺធ្វើក្រោមរូបភាពបានស្មានឬតាមទំលាប់ពីឪពុកមកកូន។កសិករខ្លួនឯងផ្ទាល់ការយល់ដឹងមានកំរិតទាប់គឺធ្វើស្រែតាមទំលាប់តៗគ្នាពីជំនាន់មួយទៅជំនាន់មួយតាមសភាវ:គតិអនុកម្ម។ដើម្បីអោយកាន់តែច្បាស់ថែមទៀងតាមសូមពនិត្យតាមរយ:ស្នាដៃអក្សរសិល្សវិញ។ទទឹ្ទមនឹងការយល់ឃើញបែបនេះនៅមានលេចចេញជាការយល់ឃើញផ្ទុយមួយទៀត។ ក្រោយមកយល់គេយល់ ថាកសិកម្មនៅកម្ពុជា ជាកសិកម្ម ប្រពលវប្បកម្ម។គេអះអាងថាបែបនេះគេសំអាងលើហេតុផលដូចតទៅ។ ការធ្វើបែបប្រពលវប្បកម្មគឺមិនពឺងផ្អែកលើមេឃរឺអាទិទេពពេកទេ គឺមានលក្ខណ:វិទ្យាសាស្រ្តទំនើប ទាន់សម័យតាមរយះសមភ្ថភាពរបស់មនុស្សផ្ទាល់។ ជាក់ស្ដែងដីដែលគេបង្កបង្កើតផលគឺមានការវិភាគទៅតាមបច្ចេកទេសកសិកម្ម។មានការយកចិត្តទុកដាក់ខ្ពស់ពីជំនាញនៅក្រសួងកសិកម្មនិងអង្គការក្រៅរដ្ឋាភិបាលជួយសហការណ៏ផង។ពូជស្រូវឬដំនាំកសិករចេះជ្រើសរើសពូជបានល្អដោយមានវិស្វករនិងផ្នែកជំនាញចុះជួយនិងណែនាំ។
ឧបករណ៏សម័យ
ទឹកស្រោចស្រពមានការជីកស្រះ ជីកប្រឡាយ ជីកអាងស្តុបទឹកលើភ្នំ ទប់ទំនប់ប្រព័ន្ធធារាសាស្រ្ត តាមលក្ខណ:បច្ចេកទេស ក្នុងទិសដៅផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ដល់ការងារធ្វើស្រែជំការឈានរហូត់ ដល់ធ្វើស្រែប្រាំងថែមទៀតផង។សំភារះឬឧបករណ៏ទាន់សម័យដូចជា ត្រាក់ទ័រ គោយន្ត ម៉ាសីនបូមទឹក ម៉ាសីនច្រូតកាត់ បោកបែប ។ ដីកសិករមានសមត្ថភាពចេះប្រើជីគីមីផ្សំ និងជីធម្មជាតិ ក្រៅពីនេះក្រសួងកសិកម្មបានបង្កើតមជ្ឈមមណ្ឌលធ្វើពិសោធន៏ដំនាំស្រូវ តាមតំបន់ តាមស្រុក តាមខេត្ត ។ សរុបមកឃើញថាទស្សនះទីពីមានលក្ខណ:សមស្របពិតៗ។ ប៉ុន្តែយោបល់ដែលប្រជាជនបានលើកឡើងថាកសិកម្មនៅកម្ពុជាគឺជាកសិកម្ម យថាផលនោះពុំមានលក្ខណ:ត្រឹមត្រូវទាំងស្រុងនោះទេពីព្រោះបច្ចុប្បន្នវិស័យកសិកម្មត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងពិសេសបានបង្កើតនូវក្រសួងធនធានទឹកដែលរបបមុនៗពុំមានឡើយ។ទាំងផ្នែកធនធានទឹកពូជធាបច្ចេកទេសទីផ្សាលក់ផលិតផល បណ្ដាញធារាសាស្រ្ដ បណ្តាញគមនាគមន៏ ទូរគមនាគមន៏ មធ្យោបាយដឹកជញ្ជូន រាជរដ្ឋាភិបាលបាននឹង កំពុងជំរុញយ៉ាងមមាញឹក និងខ្លាំងក្លាហើយជាបណ្ដើរៗកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ប្រទេសធ្លាប់មានកិតិ្តស័ព្ទល្បីល្បាញលើឆាកអន្តរជាតិក្នុងនាមជាពលរដ្ឋខ្មែរពិសេសក្នុងនាមជាសិក្ខាកាមជន យើងនេងខិតខំរៀនសូត្រលើគ្រប់វិជាពិសេស ផ្នែកកសិកម្មប្រែក្លាយខ្លួនចាធនធានមនុស្សខ្មែរប្រកបដោយសមត្ថភាពនិងថាមពលរួមចំណែករ និងអភិវឌ្ឍប្រទេសជាតិឲ្យថ្គុំថ្កើន។

Tuesday, February 26, 2013

និយមន័យនៃភាសា

ភាសាគឺជាចំណេះរបស់មនុស្សដើម្បីការបានមកនិងការប្រើរបៀបស្មុគស្មាញនៃការទំនាក់ទំនងឬយើងអាចហៅបានម្យ៉ាងទៀតបានថាភាសាអាចជាឧទាហរណ៍មិនទូទៅខ្លះនៃរបៀបរបប។វិទ្យាសាស្រ្កដែលសិក្សាទៅលើភាសាគឺត្រូវបានហៅថាភាសាវិទ្យា។តាមការវាយតំលៃខ្លះៗទៅលើចំនួនយ៉ាងច្បាស់លាស់ទៅលើភាសានៅក្នុងពិភពលោកអាស្រ័យលើការវែកញែកត្រឹមតែមួយភាគតូចរវាងភាសានិងគ្រាមភាសា។បើទោះបីជាយ៉ាងណាក៏ដោយការវាយតំលៃនេះក៏មានការផ្លាស់ប្តូរផងដែរគឺនៅចន្លោះ៦០០០ទៅ៧០០០ជាភាសាចំនួនពិត។ភាសាធម្មជាតិគឺជាភាសាដែលនិយាយដោយពាក្យសំដីប្រចាំថ្ងៃចេះមកដោយឯកឯង គ្មានវេយ្យាករណ៍ និយាយទៅតាមតំបន់​ ឬអាចហៅថាជាសញ្ញាទៅតាមតំបន់នីមួយៗប៉ុន្តែក៍មានភាសាមួយចំនួនជាពាក្យសំងាត់ដែលស្ថិតនៅក្នុងលំដាប់ទីពីរនៃពត៍មានដោយការប្រើប្រាស់នូវវិញ្ញាណបី ​ ហើយវិញ្ញាណនីមួយៗមានស្រាប់នៅក្នុងខ្លួនមនុស្សយើងម្នាក់ៗដូចជាៈ សោតវិញ្ញាណ កាយវិញ្ញាណ និង ចក្ខុវិញ្ញាណឧទាហរណ៍ដូចជាការសរសេរពន្ទុរេខិយ អក្សរសំរាប់មនុស្សខ្វាក់ដែលមានលក្ខណៈជាសូរសំលេង នេះដោយសារតែភាសារបស់មនុស្សមានបែបបទជាលក្ខណៈម្ចាស់ការ។នៅពេលដែលយើងប្រើភាសាជាលក្ខណៈគំនិតវាអាចជាសមត្ថភាពដើម្បីសិក្សានិងប្រើប្រាស់របៀបស្មុគស្មាញនៃការទំនាក់ទំនងឬក៏ដើម្បីពណ៍នារូបរាងនៃច្បាប់ដែលបានបង្កើតឡើងនូវប្រព័ន្ធទាំងនេះឬក៏ការបង្កើតសូរសំលេងចេញពីមាត់ដែលត្រូវបានបង្កើតចេញពីច្បាប់ទាំងអស់នោះ។គ្រប់ភាសាទាំងអស់ពឹងផ្អែកទៅលើការដំណើរការនូវទំរង់នៃសកម្មភាពដែលជាប់ទាក់ទងទៅនិងសញ្ញាជាមួយនិងអត្ថន័យដ៏ល្អិតល្អន់។ការប្រើភាសាដោយមាត់ឬដោយសញ្ញាគឺត្រូវមានប្រព័ន្ធសទ្ទវិទ្យាមួយដែលគ្រប់គ្រងពីរបៀបប្រើប្រាស់និមិត្តសញ្ញានិងទំរង់នៃការទាក់ទងជាមួយរឿងរាវឬក៏ព្រឹត្តិការណ៏អ្វីមួយដែលត្រូវបានស្គាល់ដោយ ពាក្យនឹងភាគតូចនៃភាសាដែលវាមានអត្ថន័យខ្លួនវាផ្ទាល់តែម្តង ហើយវាមានប្រព័ន្ធរៀបចំវេយ្យាករណ៏មួយដែលគ្រប់គ្រងដោយពាក្យនិងភាគតូចនៃភាសាដែលវាមានអត្ថន័យខ្លួនវាផ្ទាល់ដែលត្រូវបានដាក់បញ្ចូលទៅជាទំរង់ល្បះហើយនិងជាគំនិត។

Saturday, February 23, 2013

ប្រវត្តិនៃហ្វេសប៊ូក

ហ្វេសប៊ុក ត្រូបានបង្កើតឡើងនៅខែកុម្ភៈឆ្នាំ២០០៤ដោយលោកម៉ាកហ្សុកឃឺបឺក(Markzuckerberg)និងមិត្តភក្តិរបស់លោក អាដាមឌីអែងជីឡូ​(Adam D'Angelo) និង ខលធីច(caltech)ដែលជាមិត្តភក្តិដ៏ល្អបំផុតរបស់លោក។ ដើម្បីបំពេញនូវអ្វីទាំងអស់នេះ លោក ហ្សុកឃឺបឺក​(zuckerberg)បានព្យាយាមធ្វើការយ៉ាងខ្លាំងដើម្បីការពារប្រព័ន្ធកុំព្យូទ័ររបស់​ ហាវីត(Harvard)និងធ្វើការCopyរាល់អាសយដ្ឋានផ្ទាល់ខ្លួន ដូចជាដូចជាលេខរៀងរបស់រូបភាពជាដើម។ ហារីត​(Harvard)នៅពេលនោះមិនទាន់មានសិស្សនៅឡើយ។ទំព័រមុខនៃវ៉ែបសាយ ហ្វេសប៊ុកបានទាក់ទាញអ្នកទស្សនាបានចំនួន 450នាក់​ ហើយនឹងមានរូបភាពចំនួន ២២​០០០រូបភាពដែលវាជាលើកទី១ នៃការបើកអោយដំណើរការរយះពេលបួនម៉ោងប៉ុណ្ណោះ។ គេហះទំព័រនេះត្រូវបានមានការរីកចំរើននយ៉ាងឆាប់រហ័ស នៅក្នុងចំនោមគេហះទំព័របី បួនដ៏ទៃទៀត​នៅក្នុងប្រព័ន្ធអ៊ីនធើណែត ប៉ុន្តែវាត្រូវបានបិទនៅក្នុងរយះពេលពីរ បីថ្ងៃបន្ទាប់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ហារីត(Harvard)។ហ្សុកឃឺបឺកត្រូវបានចោទប្រកាន់ នៅក្នុងវិវាទផ្ទៃក្នុង។ការប្រព្រឹត្តិបទល្មើស ត្រូវបានរក្សាសិទ្ធ ហើយនឹងសិទ្ធឯកជនរបស់ជនល្មើសនៃការប្រព្រឹត្តិបទល្មើស ហើយបានប្រឈមមុខនឹងការបណ្តេញចេញ។ជាចុងក្រោយទោះបីជាយ៉ាងណាក៏ដោយការចោទប្រកាន់ត្រូវបានបញ្ឈប់។ ហ្សុកឃឺបឺកបានពង្រីកបំនងប្រាថ្នារបស់គាត់បានសំរេចដោយវិសមធម៌ ដែលនៅក្នុងឆមាសនោះដោយបានបង្កើតឧបករណ៍ងាយស្រួលសំរាប់សិក្សានៅក្នុងសង្គមនៃប្រវិត្តិចុងក្រោយនៃសិល្បះ ដោយបានបញ្ជូលរូបភាពរបស់ប្រទេសអាកានីស្ថានជាង៥០០រូបភាពចូលទៅក្នុងគេហះទំព័រនេះជាមួយនឹងរូបភាពមួយនៅក្នុងទំព័រមួយហើយ មានការចូលរួមផ្តល់មតិយ៉ាងច្រើន។គាត់បានបើកគេហៈទំព័ររបស់គាត់អោយមិត្តភក្តិរបស់គាត់ ហើយមនុស្សជាច្រើនបានធ្វើការចែករំលែកនូវអ្វីដែលគេចាប់អារម្មណ៍អោយទៅអ្នកដ៏ទៃទៀតបានដឹង។ បន្ទាប់ពីឆមាសនោះ ហ្សុកឃឺបឺកបានសសេរកូដសំរាប់គេហៈទំព័រថ្មីមួយនៅក្នុងខែមករា ឆ្នាំ២០០៤ គាត់បានពេញចិត្តយ៉ាងខ្លាំង ហើយគាត់បាននិយាយថាដោយបទពិចារណកថានៅក្នុងការគ្រប់គ្រងពីមុនរបស់ ហាវីត (Harvard)ដែលនិយាយអំពីការប៉ះពាល់នៃក្របមុខនៃគេហៈទំព័រ។ នៅថ្ងៃទី​៤​ ខែកុម្ភះ ឆ្នាំ២០០៤ លោក ហ្សុកឃឺបឺកបានកែប្រែគេហៈទំព័រហ្វេសប៊ុក អោយមានសភាពប្លែកគួរអោយចាប់អារម្មណ៍ជាខ្លាំង។ ៦ថ្ងៃក្រោយមក គេហៈទំព័នេះមានសភាពរីកចំរើន ហើយរៀមច្បងរបស់ហារីត(Harvard)បីនាក់គឺ ខែមរូន វីនលេវវូស(Cameron Winklevoss), ធីលឺ វីនលេវវូស (Tyler Winklevoss)​ និង ឌីវយ៉ា ណារិនដ្រា(Divya Narendra) បានចោទប្រកាន់ ហ្សុកឃឺបឺកថា ហ្សុកឃឺបឺកមានចេតនាបោកបញ្ឆោតពួកគេអោយជួយធ្ចើគេហៈទំព័រ ទំនាក់ទំនងសង្គមមួយដែលមានឈ្មោះថា HarvardConnection.com ដែលគាត់បានបោកប្រាស់គេអោយធ្វើគេហៈទំព័រនេះសំរាប់ការប្រកួតប្រជែង។មានការរិះគន់បីចំពោះការគ្រប់គ្រងរបស់ ហាវីត(Harvard Crimson) ហើយអ្នកកាសែតបានចាប់ផ្តើមធ្វើការស៊ើបអង្កេត។ ហ្វេសប៊ុកបានបញ្ចូលទៅក្នុងសហគ្រិន​ សៀន ផាកឃឺ (Sean Parker)នៅក្នុងរដូវក្តៅក្នុងឆ្នាំ២០០៤ ដែលស្ថិតនៅក្រោមជាធម្មតារបស់ ហ្សុកឃឺបឺក រហូតក្លាយទៅជាប្រធានគ្រប់គ្រងក្រុមហ៊ុន។នៅក្នុងខែមិថុនា ឆ្នាំ២០០៤ ហ្វេសប៊ុកបានផ្លាស់ប្តូរទីតាំងទៅ ផាលូ​ អាល់តូ (Palo Alto) រដ្ឋកាលីហ្វកញ៉ា (California) ហើយវាបានទទួលដើមទុនគ្រាដំបូងនៅក្នុងខែនោះតាមរយះ ផាយ​ ផាល (Pay pal)ដែលបានដួលរលំ។ ក្រុមហ៊ុននោះបានបោះបង់ឈ្មោះគេហៈទំព័រនោះចោល ហើយបានទិញឈ្មោះផ្សេងមួយទៀតឈ្មោះ facebook.comនៅក្នុងឆ្នាំ២០០៥ ដែលមានតំលៃ ២០០០០០ដុល្លា។ គេហៈទំព័រហ្វេសប៊ុកបានធ្វើការកែប្រែថ្មីបានទៅជាកម្រិតមធ្យម នៅក្នុងខែកញ្ញា ឆ្នាំ២០០៥ ដែលលោកហ្សុកឃឺបឺកបានហៅថា ជំហានបន្ទាប់នៃការកែប្រែសមរម្យ។នៅខណៈពេលនោះកំរិតបណ្តាញទំនាក់ទំនងនោះត្រូវការ ការចូលរួមពីអ្នកប្រើប្រាស់។ហ្វេសប៊ុកបានជ្រើសតាំងសមាជិកបន្ថែម នៃបុគ្គលិកតាមបណ្តាក្រុមហ៊ុនផ្សេងៗ ដោយមាន ក្រុមហ៊ុន Apple Inc និង Microsoft។ហ្វេសប៊ុកត្រូវបានបើកម្ដងទៀត នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០០៦ សំរាប់អ្នកប្រើប្រាស់ដែលមានអាយុ ១៣ឆ្នាំ រឺចាស់ជាងនេះជាមួយនឹងអាសយដ្ឋានអ៊ីម៉ែល។ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៧ ក្រុមហ៊ុន Microsoft បានប្រកាសថា គេបានទិញ១,៦%នៃ គេហៈទំព័រហ្វេសប៊ុកក្នុងតំលៃ២៤០លានដុល្លា ហើយបានកំណត់តំលៃសរុបអោយ ហ្វេសប៊ុកក្នុងតំលៃ១៥លានដុល្លា។នៅក្នុងខែតុលា ឆ្នាំ២០០៨ ហ្វេសប៊ុកបានប្រកាសថា គេនឹងតំឡើង ប្រព័ន្ធបញ្ជាអន្តរជាតិមួយនៅក្នុងទីក្រុង ឌុប្លិន(Dublin)ក្នុងប្រទេស អ៊ារីលែន(Ireland)។នៅក្នុងខែកញ្ញា ឆ្នាំ២០០៩ ហ្វេសប៊ុកបាននិយាយថាគេនឹងបង្វិលលុយដែលហូរនៅគ្រាដំបូង។ បន្ទាប់ពីឆ្នាំ២០០៩ ការធ្វើពាណិជ្ជកម្មលើហ្វេសប៊ុកមានការកើនឡើងជាលំដាប់។ហើយមនុស្សភាគច្រើនបានចូលទស្សនាគេហៈទំព័រហ្វេសប៊ុកជាងហ្គូកហ្គល(Google)នៅចុងខែមិនា ថ្ងៃទី១៣ ឆ្នាំ២០១០។

Thursday, February 21, 2013

មនុស្សគក៏អាចមានសមត្ថភាពដូចយើងដែរ

មនុស្សយើងម្នាក់ៗកើតមកហើយរមែងមានលក្ខណៈមិនដដូចគ្នាទេ ទាំងកាយសម្បទា និងប្រាជ្ញាស្មាតី ខ្លះកើតមកហើយមានកាយសម្បទាគ្រប់គ្រាន់តែមិនបានស្វះស្វែងខិតខំរកចំណេះវិជ្ជាទេ តែមានមួយចំនួនទៀតកើតមកហើយមិនមានកាយសម្បទាមិនគ្រប់គ្រាន់ទេ តែគេចេះស្វះស្វែងខិតខំរកចំណេះវិជ្ជាហើយបានកែប្រែខ្លួនគេអោយទៅជាមនុស្សម្នាក់ដែលមានមុខមាត់នៅក្នុងសង្គុមតាមរយៈការតស៊ូ ព្យាយាម ជាក់ស្តែងមានមនុស្សម្នាក់មានកាយសម្បទាមិនគ្រប់គ្រានទេពោលគឺមិនអាចនិយាយបាន(គ)ដែលសព្វថ្ងៃគាត់កំពុងតែធ្វើការនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ កែបជាចុងភៅដ៏ចំនានម្នាក់គាត់មានឈ្មោះ ថា លន ស៊ីថា គាត់មានស្រុកកំណើតនៅភូមិ ចាក់អង្រែ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ គាត់មានបងប្អូនចំនួន ៥ នាក់ ហើយគាត់ជាកូនទី៣នៅក្នុងគ្រួសារ ចំពោះជីវភាពរបស់គាត់មិនសូវធូរធារប៉ុន្មានទេ គាត់បានបញ្ចប់ការសិក្សាទុតិយភូមិហើយបានទៅធ្វើការនៅភ្នំពេញ ក្រោយមកដោយមើលឃើញពីការលំបាករបស់បងចុងភៅទើបលោក ពុកសំណាង បានទៅហៅលោកគ្រូស៊ីថា អោយមកធ្វើការ នៅទីនេះ គាត់បានបង្រៀនពួកយើងអំពីភាសាគជាច្រើន ចំពោះខ្លួនខ្ញុំផ្ទាល់ពិតជាសរសើគាត់យ៉ាងក្រៃលែងដែលគាត់ជាមនុស្សគសោះតែបានរៀនជ្រៅជ្រះជាងមនុស្សមួយចំនួនដែលមានកាយសម្បទាគ្រប់គ្រាន់ហើយតែបែរជាមិនរៀនមិនសូត្រដើរលេងបំផ្លាញលុយឪពុកម្តាយទៅវិញ។

Tuesday, February 19, 2013

រឿង កូនខុសហើយ(មានវីដេអូ)

រឿងកូនខុសហើយជាស្នាដៃនិពន្ធរបស់លោកឪពុក លី សំណាង ដែលដំបូងឡើយរឿងនេះមានតែនៅ សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ ប៉ុណ្ណោះតែដោយមើលឃើញពីភាពខ្វះខាតមួយចំនួននៅក្នុងសាច់រឿងទើបមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូខេត្តកែបដែលមានលោកឪពុក លី សំណាងជាអ្នកដឹកនាំបានចាប់ផ្តើមរឿងនេះសារជាថ្មីហើយរឿងនេះដែលបានបង្កប់នូវអត្ថន័យអប់រំជាច្រើនដែលបាន​បង្ហាញនិងឆ្លុះបញ្ចាំងអោយឃើញតថភាពផ្ទាល់របស់សិស្សនិស្សិតនាសម័យបច្ចុប្បន្ន។ក្នុងនោះផងដែរក្នុងសាច់រឿងទាំងមូលបានសរបញ្ជាក់អោយឃើញ អំពីជីវិតរបស់សិស្សម្នាក់ដែលដំបូងឡើយជាសិស្សគំរូប្រចាំសាលា ជាកូនល្អម្នាក់ ជាបងប្រុសល្អម្នាក់និងជាមិត្តភក្ត័ដ៏ល្អម្នាក់ ចំពោះនៅសាលាគាត់ជាសិស្សដែលបានចំណាត់ថ្នាក់លេខមួយប្រចាំសាលា ចេះជួយមិត្តរួមថ្នាក់ ចំពោះនៅផ្ទះគាត់ជាកូនល្អ ចេះជួយការងារឪពុកម្តាយ យកចិត្តទុកដាក់ចំពោះប្អូន។ដោយមានការច្រណែនឈ្នានីស ទើបមានមិត្តរួមថ្នាក់គេបីនាក់ទៀតដែលជាក្មេងមិនសូវចូលរៀនបានរួមគំនិតគ្នាបបួលសិស្សម្នាក់នោះអោយដើរលេងពាលាអាវាសែដូចពួកគេដែរ តំបូងឡើយគេបានបដិសេធដែរ តែបន្ទាប់មកសិស្សម្នាក់នោះមានអារម្មណ៍ក្រែងចិត្តពួកក្មេងទំនើងទាំងបីព្រោះពួកនោះបានបបួលគេជារៀងរាល់ថ្ងៃ ហើយដោយនៅវ័យជាក្មេងស្ទាវ ចង់ដឹងអំពីអ្វីដែលមិនបានដឹងពីមុនមកទើបគេព្រមទៅជាំមួយពួកក្មេងទំនើងទាំងបីនោះ។ពេលវេលាចេះតែអូសបន្លាយពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេបានដើរលេងយ៉ាងសប្បាយ គ្មានខ្វល់អពីការរៀនសូត្រដូចមុនឡើយ មានថ្ងៃខ្លះគេនាំគ្នាផឹកស្រា ជក់បារី លេងល្បែង ហើយមានថ្ងៃខ្លះទៀតពួកគេនាំគ្នាប្រើប្រាស់គ្រឿងញៀនទៀតផង រហូតដលមានថ្ងៃមួយដោយសារសារធាតុញៀនបានធ្វើទុក្ខ ហើយក្នុងថ្ងៃនោះផងដែរគេគ្មានលុយទេ ទើបគេសំរេចចិត្តទៅលួចលុយម្តាយរបស់គេ​ តែត្រូវម្តាយមកទាន់ បើទោះបីជាយ៉ាងណាក៏ដោយគេបានស្រែកគំហកដាក់ម្តាយគេយ៉ាងខ្លាំងរួចហើយយកលុយរត់ឡើងម៉ូតូទៅជាមួយមិត្តភក្ត័គេបាត់ទៅ។ពេលបានលុយមកហើយពួកគេបាននាំគ្នាទៅទិញគ្រឿងញៀនហើយជិះសំដៅទៅព្រៃមួយរួចនាំគ្នាប្រើប្រាស់យ៉ាងសប្បាយដូចរាល់ដង ខណៈពេលដែលពួកគេកំពុងធ្វើសកម្មភាព ក៏មានអ្នកភូមិពីរនាក់បានដើរមករកកាប់អុស ក៏បានប្រទះឃើញរួចបានទរស័ព្ទទៅប្តឹងប៉ូលិស មួយសន្ទុះក្រោយមកកំលាំងប៉ូលិសក៏បានមកដល់ហើយបានលោមព័ទ្ធចាប់បានពីរនាក់ឯពីរនាក់ទៀតរត់រួច។ប៉ូលិសបានបញ្ចូនគេទាំងពីរទៅកាន់មណ្ឌលកែប្រែមួយ រីឯម្តាយគេវិញគាត់មានអារម្មណ៏កើតទុក្ខណាស់ពេលដែលដឹងថាកូនរបស់ខ្លួនធ្វើបែបនេះ។ពីមួយថ្ងៃទៅមួយថ្ងៃគេចាប់ផ្តើមភ្ញាក់រលឹកបន្តិចម្តងៗរហូតដល់ថ្ងៃដែលឪពុកម្តាយគេមកទទួល ហើយគេបានចាប់ផ្តើមសាងជីវិតថ្មីនិងរស់នៅយ៉ាងសុខសាន្ត។

ពត៍មានអំពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ កែប


មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ កែបគឺជាសាលាអប់រំមួយ ឬក៏ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូខេត្តកែប។ហើយសាលានេះបានបណ្តុះបណ្តាលពីជំនាញផ្នែកបច្ចេកទេស គឺផ្នែកទំនាក់ទំនងសង្គម​និង គេហកិច្ច ដែលនៅក្នុងនោះរួមមាន​ទាំងសិស្សានុសិស្សផ្នែកទំនាក់ទនងសង្គមចំនួន ២០នាក់ សិស្សស្រី៥នាក់។​ ចំណែកផ្នែកគេហកិច្ចមានចំនួនសិស្ស២០នាក់ នៅក្នុងឆ្នាំ២០១១។ លើសពីនេះទៅទៀតបច្ចុប្បន្នមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែបដុនបូស្កូបានធ្វើការបំបែកសិស្សផ្នែកគេហកិច្ចជាពីក្រុមទៀតនៅក្នុងចំណោមសិស្ស20ន នោះ។ផ្នែកទី១គឺការិយាល័យជួមុខផ្នែកទី2គឹគេហកិច្ច។ជាមួយគ្នានេះដែរ ការបង្កើតនូវមណ្ឌលនេះ បានផ្តល់អាទិភាពយ៉ាងខ្លាំងចំពោះសិស្សានុសិស្សណាដែលមានសមត្ថភាពក្នុងការរៀនបន្តតគ្មានសមត្ថភាពបង់លុយបន្តការសិក្សាផងដែរ។ ម្យ៉ងវិញទៀតសាលាដុនបូស្កូខេត្តកែបប្រមូលផ្កុំទៅដោយសាស្រ្តចារ្យល្បីៗមានបទពិសោធន៏ល្អក្នុងការអប់រំទូន្មានប្រៀនប្រដៅដល់សិស្សានុសិស្ស។ លើសជាងនេះទៀតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន បួស្កូខេត្តកែបនៅពេលដែលសាលាបណ្តុះបាននូវធនធានមនុស្សដ៏ឆ្លាតល្អ ហើយសិស្សានុសិស្សមិនមានការភ័យព្រួយអំពីរឿងដែលរកការងារធ្វើមិនបានឡើយ ព្រោះមជ្ឈមណ្ឌលត្រូវបានធ្ចើការទទួលស្គាល់ពីក្រសួងការងារដោយស្របច្បាប់។ ម្យ៉ាងវិញទៀតសិស្សានុសិស្សសែលបានចេញពីសាលាទៅធ្ចើការ គឺសុទ្ធតែមានសមត្ថភាពទាំងអស់។ ជាពិសេសជាងនេះ ផ្នែកសីលធម័ការនិយាយស្តី សីលធម័ការងារ មានមនសិកាការងារ មានការគោរពគ្នាទៅវិញទៅមក ចេះអត់អោនអធ្យាស្រ័យ ជួយគ្នាទៅវិញទៅមកនៅពេលដែលមានគ្រាអាសន្ន។ជាចុងក្រោយនេះដែរមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន បូស្កូខេត្តកែបសូមផ្សព្វផ្សាយជាដំនឹងដល់លោកឪពុក អ្នកម្តាយទាំងឡាយថា បើលោកគ្មានសមត្ថភាពអោយកូន ទៅបន្តការសិក្សានៅសាកលវិទ្យាល័យណាមួយសូមនាំកូនអោយមករៀននៅទីនេះ​ ព្រោះថា បើសិនជាយើងសាមគ្គីគ្នា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សអោយបានច្រើននៅក្នុងប្រទេសយើង នោះវានឹងធ្វើអោយប្រទេសមានការរីកចម្រើនជឿនលឿន និងអភិវឌ្ឍន៏ដូចប្រទេសជិតខាងជាក់ជាពុំខានឡើយ។ទីបញ្ចប់​ សាលាដុនបូស្កូខេត្តកែប មានពាក្យបីមាត់​ថា​(ឧស្សាហ៏ សទ្ធា រីករាយ)។

Thursday, February 14, 2013

ការចូលរួមពីធីបើកយុទ្ធនាការផ្សព្វផ្សាយពត៍មានស្តីអំពីការរិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋ










នៅវេលាម៉ោង៧:00ព្រឹកនាថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៣ សិស្សានុសិស្សនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន បូស្កូ កែប​ទាំងអស់បានទៅចូលរួមពីធីបើកយុទ្ធនាការផ្សព្វផ្សាយពត៍មានស្តីអំពីការរិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋ ដែលស្ថិតនៅ សង្កាត់ អូរក្រសារ  ក្រុង កែប ខេត្ត កែបដែលជាទីតាំងនៃការរិយាល័យនោះផ្ទាល់តែម្តង។
នៅក្នងអង្គពិធីនោះក៏មានគណៈអធិតីជាច្រើនរូបបានចូលរួមដែលមានដូចជាៈឯកឧត្តម កែន សត្ថា          អភិបាលខេត្ត កែប អភិបាលក្រុង កែប សិស្សានុសិស្សនៃវិទ្យាល័យទាំងពីរ គឺ វិទ្យាល័យចរិយាវង្សនិងវិទ្យាល័យសង្គមរាស្ត្រនិយម រួមនិងគណៈអធិតីជាច្រើនរូបទៀតផងដែរ។
ក្នុងនោះផងដែរឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានពន្យល់និងផ្តល់ដំបូន្មានជាច្រើនដល់សិស្សានុសិស្សទាំងអស់ដែលបានចូលរួមស្តីអំពី ទីក្រុងស្អាត មានអនាម័យ ផលប្រយោជន៍នៃសំរស់ឆ្នេរ មិនត្រឹមតែប៉ុន្នោះ លោកក៏បានណែនាំនិងពន្យល់អំពីគោលបំនងនិងផលប្រយោជន៏នៃការរិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋដែលមានខ្លឹមសារដូចតទៅៈ
ការរិយាល័យច្រកចេញចូលតែមួយគឺជា៖

  • កន្លែងផ្តល់សេវារដ្ឋបាលដែលប្រជាពលរដ្ឋប្រជាពលរដ្ឋត្រូវការចាំបាច់អោយបានទាន់ពេលវេលានិងតម្លាភាព តាមនិតិវិធីសាមញ្ញ
  • កន្លែងប្រមូលផ្តុំសេវាកម្មនិងនិតិវិធីរដ្ឋបាលមួយចំនួននៅកន្លែងតែមួយ
  • កន្លែងដែលអតិថិជនមកទទួលទំរង់បែបបទ និង ពត៍មានគ្រប់គ្រាន់ច្បាស់លាស់ស្តីពីការផ្តល់សេវាសាធារណៈផ្សេងៗ និង កំរៃសេវាកម្ម
  • កន្លែងផ្តល់លទ្ធផលសំរេចជាផ្លូវការលើសេក្តីស្នើសុំដល់អតិថិជនវិញ។
លោកបានមានប្រសាសន៍បន្តទៀតថា ដំបូងឡើយរដ្ឋាភិបាលបានធ្វើការសាកល្បងការរិយាល័យច្រកចេញចូលតែមួយតែនៅខេត្ត ចំនួន២ ប៉ុន្នោះគឺមាននៅខេត្ត សៀមរាប ខេត្ត បាត់ដំបង តែដោយទទួលបានប្រសិទ្ធភាពពីការសាកល្បងនោះទើបរដ្ឋាភិបាលបាលសំរេចបង្កើតកម្មវិធីនេះជាធរមាននៅលើបណ្តារខេត្តមួយចំនួនទៀត ដើម្បីបង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជា។


Tuesday, February 5, 2013

ជីវៈប្រវត្តិព្រះបាទនរោត្តមសីហនុ

 ព្រះបាទនរោត្តម សីហនុទ្រង់ប្រសូត្រថ្ងៃទី៣១ តុលាឆ្នាំ១៩២២ វេលាម៉ោង១៩គត់ នៅរាជធានានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ • ព្រះអង្គជាព្រះរាជបុត្រ ព្រះបាទនរោត្តមសុរាម្រឹត(១៩៥៥-១៩៦០)ជាចៅរបស់ព្រះ អង្គម្ចាស់សុទ្ធារតន៍ ដែលជាបុត្រព្រះបាទសម្តេចនរោត្តម(១៨៥៩-១៩០៤)ព្រះមាតា របស់ទ្រង់ គឺសម្តេចព្រះមហាក្សត្រីយានីសីសុវត្តិ មុនីវង្សកុសុមនារីរ័ត្ន សិរីវត្តិនាដែល ជាព្រះរាជបុត្រីនៃព្រះបាទសីសុវត្តិមុនីវង្ស(១៩២៧-១៩៤១)។ កាលនៅរាជកុមារព្រះមាតាព្រះបិតាទ្រង់ផ្ទុកផ្តាក់ការអប់រំព្រះទៅលើលោកយាយទួត គឺអ្នកម្ខាងចៅ ឃុនប៉ាន។បន្ទាប់ពីលោកយាយបានអនិច្ចកម្មទៅ្រ ព្រះមាតាព្រះបិតា ទ្រង់ប្រ គល់ការអប់រំទៅព្រះអយ្យកោខាងព្រះបិតាវិញ។ព្រះអយ្យកោ គឺជាព្រះអង្គម្ចាស់នរោត្តមសុទ្ធា រតន៍ ទ្រង់ជាអ្នកអក្សរសាស្រ្តជាតិនិងជាកវីផង។ ១ វ័យសិក្សាព្រះមានតាព្រះបិតាព្រះអង្គជាក្សត្រប្រកបដោយគតិបណ្ឌិត។ព្រោះព្រះអង្គគិតគូរ ខ្លាំងដល់ចំនេះដឹងរបសព្រះរាជបុត្រ។ ចាប់ពីឆ្នាំ ១៩៣០ដល១៩៤០ ព្រះអង្គបានចូលសិក្សា នៅសាលាបឋមសិក្សាប្រង់ស្វ័rបូឌូវាំនៅរាជធានីភ្នំពេញ។បន្ទាប់មកទ្រង់បានបន្តការសិក្សា នៅវិទ្យាល័យបារាំងសាសឺលូឡូបានៅព្រៃនគរថែមទៀត។កាលទ្រង់នៅជាសិស្សវិទ្យាល័យ ទ្រងមានជោគជ័យផ្នែកអក្សសាស្រ្ដក្រិចនិងឡាតាំង។ ២ ការឡើងគ្រងរាជ ព្រះបាទនរោត្ដមសីហនុបានជ្រើសតាំងដោយក្រុមប្រឹក្សាព្រះរាជបល្ល័ង្កជាព្រះមហាក្ស ត្រនៃព្រះរាជណាចក្រកម្ពុជានៅរាជធានីភ្នំពេញ អោយឡើងសោយរាជបន្តពីព្រះបាទស៊ីសុ វត្តិ មុនីវង្ស នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ១៩៤១ ហើយអភិសេកជាមួយព្រះចៅក្រុងកម្ពុជា នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំដដែលនៅក្នុងព្រះជន្មាយុ១៩ព្រះវស្សា។នៅពេលសោយរាជ្យ ទ្រង់បន្តវិជ្ជាជាមួយសាស្រ្តាចារ្យជាច្រើននិងកាន់ការព្រះរាជាណាចក្រផង។នៅឆ្នាំ១៩៤៦និង ឆ្នាំ ១៩៤៨ ព្រះបាទនរោត្តមសីហនុទ្រង់បានបន្តការសិស្សានៅសាលាយោធាខាងទ័ពសេះ និងរថពាសដែកនៅសូមៀរ ប្រទេសបារាំង។ ៣ ជីវភាពនយោបាយសង្ខេប់របស់ព្រះបាទនរោត្តម សីហនុឆ្នាំ១៩៤១ ១៩៩៣ព្រះបាទស៊ីសុវត្តិមុនីវង្សទ្រងសុគត់នៅថ្ងៃ២៣ មេសា ១៩៤១។ប្រទេសកម្ពុជាស្ថិតនៅ ក្នុងស្ថានភាពខ្វះព្រះរាជាថ្មីឡើងសោយរាជ្យបន្ត ហេតុនេះទើបអាណាចក្រនិគមបារាំងក្នុង របបវិស៊ីបានជ្រើសរើសព្រះរាជាមួយអង្គអោយឡើងសោយរាជជំនួស។នៅល្ងាចថ្ងៃដដែល ឧត្តនាវីបារាំងដឺគូ បានជ្រើសតាំងអង្គក្សត្រថ្មីបន្តនៅខណះដែលប្រទេសកម្ពុជា បានបាត់ខេត្ត បាត់ដំបងនិងទឹកដីមួយផ្នែក នៃខេត្តកំពង់ធំសៀមរាប និងស្ទឹងត្រែងដោយសារកិច្ចព្រមព្រាង បារាំង សៀម នៅថ្ងៃ៩ ឧសភា ១៩៤១។ក្រុមប្រឹក្សារាជបល្ល័ង្គបានរាប់ចំពិធីអភិសេកព្រះបាទ នរោត្តម សីហនុនៅថ្ងៃទី ២៨ តុលា ឆ្នាំ១៩៤១ ។នៅថ្ងៃទី ៩ មិនា ១៩៤៥កង់ទ័ពជប៉ុនបាន មករាត្បាតពាស់ពេញអិនណ្ឌូចិន ដែលធ្វើអោយរបបអានានិគមបារាំងចុះខ្យោយឆ្លៀតនៅ ពេលនោះព្រះបាទនរោត្តម សីហនុបានបដិសេធរាលសន្ធិសញ្ញា បារាំង ខ្មែរទាំងអស់ដែល មានពីមុនមកអោយទ្រងប្រកាសអធិបតេយ្យភាពរបសប្រទេសកម្ពុជា។នៅថ្ងៃ ២៥ មិនា ១៩៤៥ ព្រះបាទនរោត្តមសីហនុបានប្រកាសអធិបតេយ្យលើដែនដីកូសាំងស៊ីន ដែលបានបាត បង់នៅក្នុងរាជ្យស្តេចខ្មែរមុនមុនដោយសារការរំលោភពីប្រទេសយួននិងមួយភាគធំទៀតដោយសារបារាំងកាត់អោយួន។ព្រះបាទនរោត្តមសីហនុបានសោយទិវង្គត់នៅថ្ងៃទី១៥​ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំងប្រទេសចិន។

ការវាយប្រហារដោយគ្រាប់បែកនៅអៀរ៉ាក់(Iraq)សំលាប់មនុស្សអស់១៩នាក់


យ៉ាងហោចណាស់មនុស្ស១៩នាក់ត្រូវបានស្លាប់ក្នុការវាយប្រហារដោយគ្រាប់បែកឃាត្តកម្មនៅកណ្តាលនៃប្រទេស អៀរ៉ាក់(Iraq)។
មន្រ្តីយោធាម្នាក់បាននិយាយថាៈមនុស្សជាង៤០នាក់ត្រូវបានរងរបួសក្នុងការផ្ទុះនៅទីក្រុងតាជី(Taji)ដែលមានចំងាយ១២គីឡូមែត្រ(១២ម៉ៃល៍ )ពីបាដាដ(Baghdad) ខាងជើង។
ភាគច្រើននៃជនរងគ្រោះជាសមាជិនៃកងជីវពលសាន់នី សាវា(Sunni Sahwa)ដែលបានវាយប្រហារដោយសកម្មជនអាល់កៃដា(al-Qaeda)
សូមបញ្ជាក់ផងដែរថាមុនហេតុការនេះបានកើតឡើងក៏មានការវាយប្រហារមួយផងដែរដែលបានសំលាប់មនុស្សយ៉ាងតិច១៦នាក់ការលួចវាយប្រហាររបស់ក្រុមប៉ូលិសHQនៅគីគក់ Kirkuk ភាគខាងជើងនៃ ប្រទេស អៀរ៉ាក់(Iraq)។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ ចន្ទ័ ប្រហែលវេលាម៉ោង១១:០០
ខណៈពេលដែលកងជីវពលទាំងនោះកំពុងប្រមូលផ្តុំគ្នាដើម្បីប្រមូលការចំនាយរបស់ពួកគេ។ក្នុងចំណោមជនរងគ្រោះទាំងនោះក៏មានទាហានមួយចំនួនផងដែរ។
មន្រ្តីប៉ូលិសម្នាក់ឈ្មោះ ហ្វូរេត ហ្វាលេហ៍ Furat Falehបានប្រាប់ដល់ភ្នាក់ងារសារពត៍មានឪ្យដឹងថាពួកយើងបានទូរសព្ទ័ទៅទីនោះហើយបានដឹងថា មានការផ្ទុះដ៏ធំមួយនៅទីបញ្ជារការសាហ៍វា (Sahwa) គាត់បានបន្ថែមទៀតថាប្រជាជនដែលរស់នៅតំបន់នោះបានចាត់ទុកថាករណីនេះថាជាអាងនៃថ្លុកឈាម។គ្មានក្រុមណាមួយហ៊ានទាមទារអោយមានការទទួលខុសត្រូវចំពោះការវាយប្រហារនោះឡើយ។
ក្រុមប្រឹក្សានៃ សាហ៍វា (Sahwa - ឬក៏អឹវែកិនីង Awakening)ដែលត្រូវបានបញ្ចូលទៅក្នុងសមាជិកកុលសម្ព័
ន្ធសាន់នី(Sunni)ដែលជាអ្នកចូលដៃជាមួយសហរដ្ឋអាមេរិចដើម្បីប្រឆាំងនិងពួក អាល់កៃដា(al_Qaeda)ហើយពួកគេត្រូវបានវាយប្រហារជារឿយៗនិងបានចាត់ទុកពួក
នេះថាជាជនក្បត់ពីសំណាក់សកម្មជនអាល់កៃដា(al-Qaeda)ផងដែរ។
បកប្រែពីអត្ថបទដើមជាភាសាអង់គ្លេសនៃវែបសាយ៍ពត៍មានBBC.