Thursday, November 14, 2013

ពិធីចែកវិញ្ញាបនប័ត្រដល់និស្សិតនៃសាលាបច្ចេកទេសដុនបូស្កូដែលបានចូលរួមសិក្ខាសិលាផ្នែកវិទ្យុ


ខេត្តកែបៈបន្ទាប់ពីសិក្ខាសិលាអំពីការបង្កើតកម្មវិធីរបស់វិទ្យុអស់រយៈពេល៦សប្តាហ៏កន្លងមក នៅយប់ថ្ងៃទី១៤ ខែ វិច្ឆិការ ឆ្នាំ​២០១៣ សាលាបច្ចេកទេស ដុន បូស្កូ​ខេត្តកែប បានធ្វើពិធីចែកសញ្ញាចែក
វិញ្ញាបនប័ត្រជូនដល់សិស្សានុសិស្សដែលចូលរួមក្នុងសិក្ខាសិលានេះ។ក្នុងសិក្ខាសិលានេះផងដែរមានការ
ចូលរួមបង្រៀនពី លោក Wolfgangនិងលោក Michael  ដែលជាអ្នកស្ម័គ្រចិត្តបង្រៀនផ្នែកវិទ្យុនិង

សោតទស្សន៏មកពីប្រទេសអាល្លឺម៉ង់ក្នុងរយៈពេល៦សប្តាហ៏ពួកគាត់បានចែករំលែកនូវបទពិសោធន៏
ជាច្រើនដល់សិស្សដែលមកពីសាលាបច្ចេកទេសដុន បូស្កូ​ ។ ក្នុងនោះផងដែរពួកយើងក៏បានចុះទៅសិក្ខា
សិលាផ្ទាល់នៅប៉ុស្តវិទ្យុជាតិ ៩ មករា​ ដែលមានទីតាំងស្ថិតនៅទីរួមខេត្តកំពតកាលពីថ្ងៃទី ០៥ ខែ វិច្ឆិការ ឆ្នាំ ២០១៣ ហើយក៏មានការសំំភាសន៏ជាមួយនិងគណៈគ្រប់គ្រងនៃវិទ្យុផ្ទាល់ផងដែរ។