Thursday, March 6, 2014
ដំណាក់កាលនៃការលូតលាស់របស់មនុស្សប្រុស
3:15 AM
ខាងក្រោមនេះជាការសង្ខេបនៃភាពប្រែប្រួលនៃការលូតលាស់របស់បុរស ទៅតាមដំណាក់កាលរបស់វាហើយចំពោះការប្រែប្រួនៃភាពពេញវ័យកំលោះរបស់
ក្មេងប្រុសអាចចាប់ជាមធ្យមនៅពីចន្លោះអាយុ៩-១៨ឆ្នាំ៕
ដំណាក់កាលទី១ :
ធម្មតាចាប់ពីអាយុ៩-១២ ឆ្នាំជាមធ្យមប្រហែលអាយុ១០ឆ្នាំអ័រម៉ូនរបស់បុរសចាប់ផ្តើមដំណើរការ ប៉ុនែ្តមិនទាន់មានសភាពលូតលាស់និងភាខុសប្លែកនៃរូបរាងកាយនៅឡើយ ទេគ្រាន់តែ ពងស្វាសមានលក្ខណៈពេញទ្រង់ទ្រាយបន្តិហើយបុរសខ្លះក៏មានការលូត កំពស់គួរអោយគត់សំគាល់ នៅក្នុងដំណាក់កាលនេះផងដែរ៕
ដំណាក់កាលទី ២ :
ធម្មតាចាប់ពីអាយុ៩-១៥ឆ្នាំមធ្យមប្រហែលអាយុ១២-១៣ឆ្នាំពងស្វាសនិង ថង់ពងស្វាសចាប់ផ្តើមរីកធំ ប៉ុនែ្តលិង្គមិនទាន់មានទំហំធំណាស់ណានៅឡើយទេមានការដុះរោមលើ ប្រដាប់ភេទខ្លះៗ និងកំពស់ក៏មានការលូតលាស់ជាងមុនព្រមទាំងរូបរាងកាយក៏មានការប្រែប្រួល ផងដែរ៕
ដំណាក់កាលទី ៣ :
ធម្មតាចាប់ពីអាយុ១១-១៦ ឆ្នាំ ជាមធ្យមប្រហែលអាយុ១៣-១៤ឆ្នាំប្រវែងនៃប្រដាប់ភេទមានការលូតវែង បន្តិចប៉ុនែ្តមិនរីកធំនៃទំហំណាស់ណាទេពងស្វាសនិងថងពងស្វាសនៅតែ បន្តភាពលូតលាស់តែរោមដែលដុះនៅលើប្រដាប់ភេ់ទមានពណ៌ខ្មៅជាងមុន បន្តិចហើយថែមទាំងមានដុះរោមជើងផងដែរ៕កំពស់ គឺនៅតែមានការលូតលាស់ជាធម្មតាប៉ុនែ្តមុខមាត់និងរូបរាង កាយមានលក្ខណៈប្រែប្រួលបន្តិចហើយពេលខ្លះឃើញមានចាប់ផ្តើមចេញមុន គ្រាប់តូចៗនៅលើមុខ ហើយមានសំលេងបែកគ្រល៕
ដំណាក់កាលទី ៤ :
ធម្មតាចាប់ពីអាយុ១១-១៧ឆ្នាំជាមធ្យមប្រហែលអាយុ១៤-១៥ឆ្នាំទំហំនិង ប្រវែងនៃប្រដាប់ភេទ មានការលូតលាស់ជាមុនបន្តិចហើយពងស្វាសនិងថង់ពងស្វាសនៅតែបន្ត ការលូតលាស់ជាធម្មតា រោមដែលដុះលើថ្ងាសប្រដាប់ភេទក៏មានលក្ខណៈក្រាស់ឡើង៕ នៅក្នុងដំណាក់ កាលនេះក្មេងប្រុសភាគច្រើនចាប់ផ្តើមមានទឹកកាមហើយនេះក៏ជាលើកដំបូង ហើយដែលមានដុះរោមលើមុខពុកចង្ការោមក្លៀកនិងសំលេងកាន់តែបែកគ្រឡើង ជាងមុន៕
ដំណាក់កាលទី ៥ :
ធម្មតាចាប់ពីអាយុ១៤-១៨ ឆ្នាំ ជាមធ្យមប្រហែលអាយុ១៦ឆ្នាំនេះជាដំណាក់កាលមួយដែលកំពស់និង រូបរាងកាយមានលក្ខណៈជិតពេញលេញជាមនុស្ស ពេញវ័យ៕ នៅក្នុងវ័យនេះរោមដែលដុះលើរ បដាប់ភេទនិងថ្ងាសនៃប្រដាប់ភេទមានលក្ខណៈពេញទ្រង់ទ្រាយហើយនៅ ក្នុងវ័យប្រហែលជាអាយុពី
១៨-២០ឆ្នាំ។បុរសខ្លះឃើញមានដុះរោមនៅលើរាងកាយជើងនិងជាពិសេសគឺនៅលើដើមទ្រូង។និង រោមក្លៀក៕