Wednesday, January 23, 2013

ការចែករំលែក​បទពិសោធន៍របស់លោក​ James Hoving


នៅថ្ងៃ អង្គារ ទី​ ២២ ខែ​ មករា ឆ្នាំ ២០១៣​ នៅ​មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ដុន បូស្កូ ខេត្ត កែបមានការចូលរួមចែករំលែកបទពិសោធន៍ការងារនៅក្នុងសង្គមរបស់លោក James Hoving ទៅកាន់សិស្សានុសិស្សផ្នែក ទំនាក់ទំនងសង្គមទាំងអស់ដើម្បីទទួលបាននូវបទពិសោធន៍ក៏ដូចជាបំនិននៃជីវិត។លោកជាមនុស្សម្នាក់ដែលបានធ្វការនៅវិទ្យុជាតិនៃទីក្រុង New York (USA)ហើយ
ក្នុងការចូលរួម​​ នេះផងលោកបានលើករឿងរ៉ាវជាច្រើនដែលទាក់និងសង្គមខាងក្រៅនិង​ បានប្រាប់ពីបែរបទនៃការធ្វើការនៅតាមស្ថានីយ៍វិទ្យុឬទូរទស្សន៍ដូចជាគាត់បាននិយាយថាៈបើសិនយើងមានសំលេងល្អឬរូបស្អាតបាតវាជាការប្រពៃណាស់ ព្រោះថានៅសព្វថ្ងៃនេះមនុស្សជាច្រើនដែលបានទទួលបានចំនូលជាច្រើនពីសំលេងនិងរូបរាងរបស់ពួកគេតាមរយៈការធ្វើការងារជាពិធីករ ពិធីការនី ជាអ្នកបង្ហាញម៉ូតជាដើម។
ជាចុងបញ្ចប់គាត់បានបង្ហាញនូវភាពយន្តឯកសារមួយដែលភាពយន្តឯកសារនេះនិយាយពី"សង្គ្រាមអាថ៍កំបាំងនៅប្រទេសឡាវ"នៅក្នុងភាពយន្តនេះបានបញ្ជាក់ឲឃើញថាប្រជាជនឡាវជាច្រើនបានស្លាប់យ៉ាងអនោចអធ័មនៅក្នុងសង្រ្គាមនេះ។


Saturday, January 19, 2013

ការចេះដឹងក្រោមឥទ្ធិពលនៃមជ្ឈដ្ឋាន

នៅក្នុងសង្គមសព្វថ្ងៃ មានមនុស្សច្រើនជំពូក ច្រើនប្រភេទ ហើយមនុស្សទាំងនោះតែងតែមានផ្នតគំនិត មានទំលាប់ និងមានការយល់ដឹង ឬកំរិតបញ្ញាខុសៗគ្នា។មនុស្សខ្លះឆ្លាត ខ្លះល្ងង់ ខ្លះមានទំលាប់ល្អ ខ្លះមានទំលាប់អាក្រក់។
ជាកាពិត ផ្នត់គំនិត ទំលាប់ល្អ ឬអាក្រក់​ ការយល់ដឹងរបស់មនុស្សម្នាក់ៗអាចប្រែប្រួលទៅបានគឺ​ តាមរយៈការផ្លាស់ប្តូរទីកន្លែងដែលរស់នៅ ឬមជ្ឈដ្ឋានដែលនៅជុំវិញខ្លួនផ្ទាល់តែម្តង។
​     រឿង ក្អែកនិងកូនឥន្រ្ទី
មានសត្វក្អែកមួយក្បាលបានហើរទៅសម្ងំពួនចាំលួចស៊ិពងរបស់សត្វឥន្រ្ទីខណៈពេលដែលមេឥន្រី្ទចេញទៅរកចំណី។ក្អែកនោះបានស៊ីពងឥន្រ្ទីអស់ជាច្រើនតែនៅសល់តែពងមួយដែលវាស៊ីមិនអស់។ដោយសារតែវាជាសត្វលោភលន់វាបានខាំពាំ យកពងដែលនៅសល់មួយនោះទៅទុកនៅក្នុងសម្បុកវាទុកដើម្បីស៊ីនៅពេលវាឃ្លានទៀត។ជួនជាយប់នោះជាយប់ងងឹតធ្វើអោយវាមើលលែងដឹងថាមួយណាជាពងរបស់វាមួយណាជាពងរបស់ឥន្រ្ទី។
      លុះយូរៗវាក៏ភ្លេចស៊ីពងរបស់ឥន្រ្ទីនោះ​ កន្លះខែក្រោយមកពងក្អែកក៏ញាស់គឺញាស់ទាំងពងក្អែក
ញាស់ទាំងពងឥន្រ្ទី​ ហើយវាក៏មិនដឹងដែរថាមួយណាជាកូនឥន្រ្ទី​ដែរទើបវាចេះតែចិញ្ចឺមកូនឥន្រ្ទី​នោះរហូតទៅ។
កូនក្អែកនៅពេលបានចំនីស៊ីម្តងៗ វាតែងតែដណ្តើមគ្នាស៊ី ខាំគ្នា ចឹកគ្នា ឡូឡារកោកកាក ​បង្ករភាពរញេរញៃដល់គ្នានឹងគ្នា។
សកម្មភាពបែបនេះបានកើតឡើងជារៀងរាល់ថ្ងៃ​ ហើយក្លាយជាទំលាប់ទៅហើយសំរាប់សត្វក្អែក
ហើយវាក៏បានធ្វើអោយកូនឥន្រ្ទី​ជាសត្វមានចិត្តល្អ មិនចេះលោភលន់ និងមាន​សេចក្តីថ្លៃថ្នូរនោះ បានក្លាយទៅជាសត្វដែលមានចរិតដូចកូនក្អែកទាំងនោះដែរ។
ដោយសារតែកូនឥន្រ្ទី​នោះធំឡើងមានរូបរាងស្អាតជាងគេ ក៏ធ្វើអោយកូនក្អែកទាំងអស់មានចិត្តច្រណែន ហើយព្រួតគ្នាដេញខាំចឹកកូនឥន្រ្ទី​។កូនឥន្រ្ទី​នៅមិនសុខក៏បានសម្រេចចិត្តហើរចាកចេញពីក្រុមទៅរស់នៅតែម្នាក់ឯង។មួយរយៈក្រោយមកមេឥន្រ្ទី​បានជួបនិងកូនឥន្រ្ទី​នោះ មេឥន្រ្ទី​បានសួរពន្យល់ណែនាំ និងបាននាំអោយទៅរស់នៅជាមួយក្រុមសត្វឥន្រ្ទី​វិញ។
កូនឥន្រ្ទី​បានដើររកចំណីជាមួយកូនឥន្រ្ទី​ដ៏ទៃទៀតដោយសារតែមានគំនិតច្រណែនឈ្នានីស អាត្មានិយម ដែលវាទទួបានកាលពីពេលដែលវារស់នៅជាមួយសត្វក្អែកធ្វើអោយវាមានចរិត និងទង្វើកូនក្អែកដែរនៅពេលដែលវាបានចំនីម្តងៗវាគំរាមកំហែង និងហែកហូរគ្នា ដេញខាំគ្នាដើម្បីដណ្តើមចំណី។
ហ្វូងឥន្រ្ទី​ជើញដូចនេះក៏ជំនុំគ្នាដើម្បីកែប្រែកូនឥន្រ្ទី​នោះ។
គំនិតពិចារណា
មិនថាមនុស្ស ឬសត្វនោះទេអោយតែរស់នៅជាមួយក្រុមបែបណា ចិត្តគំនិត  ឥរិយាបថនិងប្រែក្លាយទៅជាបែបនោះមិនខាន ព្រោះផ្នត់គំនិតបានច្របាច់ចូលគ្នាតាមរយៈវញ្ញាណទាំង៥ដែលយើងមើលឃើញ ស្តាប់ឮ ភ្លក់​ ហិតក្លិន​ និង​ប៉ះពាល់ ព្រមជាមួយនិងទំលាប់ធ្វើជាប្រចាំថ្ងៃនោះ មិន​យូរប៉ុន្មានយើងនឹងក្លាយទៅជាបែបនោះ និងប្រព្រឹត្តបែបនោះជាមិនខាន។

  • មនុស្សដែលចេះផឹកស្រាភាគច្រើសង្គមរបស់គាត់សំបូរទៅដោយអ្នកផឹកស្រា។
  • បើអ្នករស់នៅក្នុងសង្គមអ្នកចេះដឹង ចូលក្នុងចំណោមអ្នកចេះដឹង ឬអ្នករៀនសូត្រ នោះអ្នកនិងចេះដឹងនិងចង់រៀនសូត្រដូចគេដែរ។
  • បើអ្នករស់នៅក្នងសង្គមចោរ អ្នកនឹងក្លាយជាចោរ។
  • បើរស់នៅក្នុងសង្គមយ៉ាងម៉េច អ្នកនឹងក្លាយជាមនុស្សដូចដែលសមាជិកនៅក្នុងសង្គមដែលអ្នករស់នៅនោះដែរ។តែយ៉ាងណាអ្នកអាចធ្វើជាវីរៈបុរសនៃសង្គមមួយបាននៅពេលដែលអ្នកសំរេចចិត្តធ្វើអោយអស្ចារ្យជាងមនុស្សដែលរស់នៅក្នុងសង្គមនោះ។   
ចូរប្រើប្រាជ្ញាកែតម្រូវមជ្ឈដ្ឋានតែកុំប្រើមជ្ឈដ្ឋានមកកំណត់ប្រាជ្ញាអោយសោះ



Thursday, January 17, 2013

គំនិតគួរពិចារណានិងស្វែងយល់


ព្រឹកមួយមានក្មេងប្រុសពិការភ្នែកម្នាក់អង្គុយសុំទាននៅក្បែរជណ្តើរនៃអគារមួយ ដោយមានមួកមួយនៅក្បែរជើងសម្រាប់ដាក់អំណោយ។ គេអង្គុយកាន់ផ្លាកមួយដែលសរសេរថា «ខ្ញុំខ្វាក់ សុំជួយខ្ញុំផងប៉ុន្តែនៅក្នុងមករបស់គេមានតែលុយបន្តិចបន្តួចប៉ុណ្ណោះព្រោះពុំសូវមានជនណា ចាប់អារម្មណ៍ដាក់ទានឲ្យឡើយ។
មានបុរសម្នាក់បានដើរមកក្បែរហើយទម្លាក់លុយ១០០០រៀល ចូលទៅក្នុងមួករបស់ក្មេងសុំទាន រួច​ហើយ​ក៏ទាញយកផ្លាកពីដៃរបស់ក្មេងនោះ មកសរសេរពាក្យខ្លះនៅម្ខាងទៀត ហើយ​ដាក់​ឲ្យក្មេងនោះកាន់វិញ។
មិនយូរប៉ុន្មានមួករបស់ក្មេងខ្វាក់នោះស្រាប់​តែ​ពេញ​ទៅ​ដោយ​ប្រាក់​អំណោយ​ពី​សប្បុរស​ជន។ មនុស្សកាន់តែច្រើននាក់ថែមទៀត បានដាក់ទានឲ្យក្មេងនោះ។ នៅ​ពេល​រសៀល​នា​ថ្ងៃ​នោះដដែល បុរសម្នាក់ដែលបានជួយសរសេរកែផ្លាករបស់ក្មេងខ្វាក់នោះ បាន​ដើរ​មក​ក្បែរ ដើម្បីមើល ដោយចង់ដឹងថា មានអ្វីប្រែប្រួល ឬអត់ទេ។ កេ្មងខ្វាក់​នោះ​បាន​ចំណាំ​សម្រឹប​​ជើងរបស់បុរសនោះ ហើយក៏បន្លឺសួរថា៖ «តើលោកជាអ្នកកែផ្លាករបស់ខ្ញុំ កាល​ពីព្រឹក​មិញ​នេះឬ ? ចុះលោកបានសរសេរដាក់ថាម៉េចដែរ
បុរសនោះបានឆ្លើយថា៖«ខ្ញុំគ្រាន់តែសរសេរពាក្យពិតប៉ុណ្ណោះ។ខ្ញុំបានសរសេរប្រាប់គេពី​អ្វីដែលប្អូនបានសរសេររួចហើយ គ្រាន់តែខ្ញុំសរសេរក្នុងរបៀបផ្សេងប៉ុណ្ណោះ»
អ្វីដែលបុរសនោះបានសរសេរគឺ «ថ្ងៃនេះសោភ័ណល្អណាស់ ហើយខ្ញុំមើលពុំឃើញទេ»
តើអ្នកទាំងអស់យល់ថាផ្លាកមុន និងផ្លាកក្រោយ មានន័យដូចគ្នាឬទេ? មែនហើយ ផ្លាក​ទាំង​ពីរ​សុទ្ធ​តែ​ប្រាប់គេឧិ្យដឹងថា ក្មេងនោះជាមនុស្សខ្វាក់, ប៉ុន្តែផ្លាកមុន គ្រាន់តែនិយាយថា ក្មេង​នោះ​ខ្វាក់។ រីឯផ្លាកក្រោយ បានបញ្ជាក់ឲ្យអ្នកផងបានដឹងថា ពួកគេពិតជាសំណាងណាស់ ដែល​ខ្លួន​មិន​ខ្វាក់។ តើយើងគួរភ្ញាក់ផ្អើលដែរ ទេឬអី ដែលផ្លាកក្រោយនេះប្រសិទ្ធជាង???

Friday, January 11, 2013

ការចូលរួមសិក្ខាសិលាស្តីអំពី វិជ្ជាជីវៈអ្នកសារពត៍មាន ​​ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ​ ខេត្ត កែប


ការចូលរួមសិក្ខាសិលាស្តីអំពី វិជ្ជាជីវៈអ្នកសារពត៍មាន ​​ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ
ដុន បូស្កូ​ ខេត្ត កែប
     នៅថ្ងៃ​​ ព្រហស្បតិ៍ ទី១០ ខែ មករា ឆ្នាំ ២០១៣ មានការចូលរួមសិក្ខាសិលាស្តីអំពី
វិជ្ជាជីវៈអ្នកសារពត៍មាននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន បូស្កូ​ ខេត្ត កែបដែលមាន
ការចូលរួមពីសិស្សានុសិស្សនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន បូស្កូ​ ខេត្ត កែបនិង
សិស្សានុសិស្សនៃសាលាបច្ចេកទេស ដុន បូស្កូ ខេត្ត ព្រះសីហនុ។ក្នុងការធ្វើសិក្ខាសិលានេះ
យើងមានការចូលរួមពីវាគ្មិនមួយរួបគឺលោក គួន ណារីន ដែលគាត់ជាសិស្សចាស់មូយរូបនៃ
សាលាបច្ចេកទេស ដុន បូស្កូ ខេត្ត ព្រះសីហនុ ផ្នែកទំនាក់ទំនងសង្គមជំនាន់ទីមួយ ហើយ
ឥលូវនេះគាត់បានធ្វើការជាអ្នកសារពត៍មាននៃស្ថាប័នមួយដែលមានឈ្មោះថាខែមបូឌា ដេលី
(Cambodia Daily)។ជាមួយគ្នានេះដែរគាត់បានចែករំលែកនូវបទពិសោធន៍ជាច្រើនដែលគាត់
បានជួបប្រទះនៅក្នុងសង្គមជាអ្នកសារពត៍មានមួយរូបដូចជា៖
v  របៀបនៃការសំភាសន៍ដើម្បីទទួលបានពត៍មានពីប្រភពពត៍មានបើទោះបីជាប្រភព
ពត៍មាននោះជាអ្នកមានអំណាចនៅក្នុងសង្គមក៏ដោយ។
v  បទពិសោធន៍នៃការគំរាមកំហែងពីសំណាក់អ្នកមានអំណាចនៅក្នុងសង្គម ប៉ុន្តែដោយហេតុថាមានឆន្ទៈជាអ្នកសារពត៍មានមួយរូបយើងត្រូវប្រកាន់នូវភាពត្រឹម
ត្រូវ មិនលំអៀងទៅកាន់នរណាម្នាក់ និងមិនស៊ីសំណូកសូកប៉ាន់ឡើយ។
v  ពន្យល់បានយ៉ាងក្បោះក្បាយអំពីសមាសធាតុនៃអ្នកសារពត៏មាន។
v  ចែករំលែកនូវអ្វីដែលគាត់បានជួបប្រទះនៅក្នុងបទពិសោធន៍ការងាររបស់គាត់។
ហើយនៅថ្ងៃ​​ សុក្រទី១១ ខែ មករា ឆ្នាំ ២០១៣ យើងមានការបន្តសិក្ខាសិលាស្តីអំពី
វិជ្ជាជីវៈអ្នកសារពត៍មាននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូខេត្តកែបដដែលហើយនិងមានការចូលរួមពីសិស្សានុសិស្សនៃសាលាទាំងពីរផងដែរ។ហើយនៅថ្ងៃទីពីរនេះយើងមានការចូលរូមរបស់វាគ្មិន៤​ រូបគឺ៖
1.    លោក Dr. Albeiro Rodas ជាអធិការសាលានៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ
ដុន បូស្កូ​ ខេត្ត កែប។
2.    លោក Dr. Charles Swewietert ជាភ្នាក់ងារសារពត៍មាននៃប្រទេសអាល្លឺម៉ង។
3.    អ្នកស្រី Mrs. Marria ជាអ្នកជំនាញខាងវិទ្យុ អន ឡាញន៍ (Radio online Experter)
4.   លោក គួន​ ណារីន ជាភ្នាក់ងារសារពត៍មាន ខែមបូឌា ដេលី(Cambodia Daily)នៃ
ប្រទេសកម្ពុជា។ជាមួយគ្នានេះផងដែរលោកទាំងបួននាក់បានផ្តល់នូវបទពិសោធន៍ជាច្រើនដែលគាត់បានជួបប្រទះក្នុងឆាកជីវិតរបស់គាត់ក៏ដូចជាក្នុងបទពិសោធន៍ការងាររបស់ពួកគាត់ផងដែរ ហើយបទពិសោធន៍ទាំងនោះមានដូចជាការបង្រៀនអំពី សារៈប្រយោជន៍នៃមេឌា(Media)ចំពោះសារពត៍មាននៅក្នុងសង្គម ស្ថាភាពនៅក្នុងប្រទេសនីមួយៗបទពិសោធន៍ក្នុងការចុះទៅយកពត៍មានបើទោះបីជាស្ថិតនៅក្នុងលំបាកបែបណាក៏ដោយតែដោយមានឆន្ទៈជាអ្នកសារពត៍មាន គាត់ហ៊ានពុះពាររាល់ឧបសគ្គដើម្បីយកឲបាននូវរាល់ពត៍មានដែលពួក
គាត់ចងបាន។
បន្ទាប់មកពួកសិស្សានុសិស្សរបស់យើងបានលើកឡើងនូវសំនួរមូយចំនួន ហើយពួកគាត់បានឆ្លើយទៅតាមសំនួរនីមួយៗរបស់សិស្សបានយ៉ាងក្បោះក្បាយ
ជាចុងក្រោយយើងមានកម្មវីធីចែកវិញ្ញាបនប័ត្របញ្ជាក់ពីការចូលរួមសិក្ខាសាលាទៅដល់សិស្សនីមួយៗ។