Tuesday, February 19, 2013

រឿង កូនខុសហើយ(មានវីដេអូ)

រឿងកូនខុសហើយជាស្នាដៃនិពន្ធរបស់លោកឪពុក លី សំណាង ដែលដំបូងឡើយរឿងនេះមានតែនៅ សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ ប៉ុណ្ណោះតែដោយមើលឃើញពីភាពខ្វះខាតមួយចំនួននៅក្នុងសាច់រឿងទើបមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូខេត្តកែបដែលមានលោកឪពុក លី សំណាងជាអ្នកដឹកនាំបានចាប់ផ្តើមរឿងនេះសារជាថ្មីហើយរឿងនេះដែលបានបង្កប់នូវអត្ថន័យអប់រំជាច្រើនដែលបាន​បង្ហាញនិងឆ្លុះបញ្ចាំងអោយឃើញតថភាពផ្ទាល់របស់សិស្សនិស្សិតនាសម័យបច្ចុប្បន្ន។ក្នុងនោះផងដែរក្នុងសាច់រឿងទាំងមូលបានសរបញ្ជាក់អោយឃើញ អំពីជីវិតរបស់សិស្សម្នាក់ដែលដំបូងឡើយជាសិស្សគំរូប្រចាំសាលា ជាកូនល្អម្នាក់ ជាបងប្រុសល្អម្នាក់និងជាមិត្តភក្ត័ដ៏ល្អម្នាក់ ចំពោះនៅសាលាគាត់ជាសិស្សដែលបានចំណាត់ថ្នាក់លេខមួយប្រចាំសាលា ចេះជួយមិត្តរួមថ្នាក់ ចំពោះនៅផ្ទះគាត់ជាកូនល្អ ចេះជួយការងារឪពុកម្តាយ យកចិត្តទុកដាក់ចំពោះប្អូន។ដោយមានការច្រណែនឈ្នានីស ទើបមានមិត្តរួមថ្នាក់គេបីនាក់ទៀតដែលជាក្មេងមិនសូវចូលរៀនបានរួមគំនិតគ្នាបបួលសិស្សម្នាក់នោះអោយដើរលេងពាលាអាវាសែដូចពួកគេដែរ តំបូងឡើយគេបានបដិសេធដែរ តែបន្ទាប់មកសិស្សម្នាក់នោះមានអារម្មណ៍ក្រែងចិត្តពួកក្មេងទំនើងទាំងបីព្រោះពួកនោះបានបបួលគេជារៀងរាល់ថ្ងៃ ហើយដោយនៅវ័យជាក្មេងស្ទាវ ចង់ដឹងអំពីអ្វីដែលមិនបានដឹងពីមុនមកទើបគេព្រមទៅជាំមួយពួកក្មេងទំនើងទាំងបីនោះ។ពេលវេលាចេះតែអូសបន្លាយពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេបានដើរលេងយ៉ាងសប្បាយ គ្មានខ្វល់អពីការរៀនសូត្រដូចមុនឡើយ មានថ្ងៃខ្លះគេនាំគ្នាផឹកស្រា ជក់បារី លេងល្បែង ហើយមានថ្ងៃខ្លះទៀតពួកគេនាំគ្នាប្រើប្រាស់គ្រឿងញៀនទៀតផង រហូតដលមានថ្ងៃមួយដោយសារសារធាតុញៀនបានធ្វើទុក្ខ ហើយក្នុងថ្ងៃនោះផងដែរគេគ្មានលុយទេ ទើបគេសំរេចចិត្តទៅលួចលុយម្តាយរបស់គេ​ តែត្រូវម្តាយមកទាន់ បើទោះបីជាយ៉ាងណាក៏ដោយគេបានស្រែកគំហកដាក់ម្តាយគេយ៉ាងខ្លាំងរួចហើយយកលុយរត់ឡើងម៉ូតូទៅជាមួយមិត្តភក្ត័គេបាត់ទៅ។ពេលបានលុយមកហើយពួកគេបាននាំគ្នាទៅទិញគ្រឿងញៀនហើយជិះសំដៅទៅព្រៃមួយរួចនាំគ្នាប្រើប្រាស់យ៉ាងសប្បាយដូចរាល់ដង ខណៈពេលដែលពួកគេកំពុងធ្វើសកម្មភាព ក៏មានអ្នកភូមិពីរនាក់បានដើរមករកកាប់អុស ក៏បានប្រទះឃើញរួចបានទរស័ព្ទទៅប្តឹងប៉ូលិស មួយសន្ទុះក្រោយមកកំលាំងប៉ូលិសក៏បានមកដល់ហើយបានលោមព័ទ្ធចាប់បានពីរនាក់ឯពីរនាក់ទៀតរត់រួច។ប៉ូលិសបានបញ្ចូនគេទាំងពីរទៅកាន់មណ្ឌលកែប្រែមួយ រីឯម្តាយគេវិញគាត់មានអារម្មណ៏កើតទុក្ខណាស់ពេលដែលដឹងថាកូនរបស់ខ្លួនធ្វើបែបនេះ។ពីមួយថ្ងៃទៅមួយថ្ងៃគេចាប់ផ្តើមភ្ញាក់រលឹកបន្តិចម្តងៗរហូតដល់ថ្ងៃដែលឪពុកម្តាយគេមកទទួល ហើយគេបានចាប់ផ្តើមសាងជីវិតថ្មីនិងរស់នៅយ៉ាងសុខសាន្ត។