Sunday, March 10, 2013

ពីធីសម្ភោធន៍ដាក់អោយប្រើប្រាស់នូវអគារបីជាន់របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន​​​ បូស្កូខេត្ត កែប




ខេត្តកែបៈនៅថ្ងៃ ព្រហស្បតិ៍​ ទី​០៧​​​ ខែ មីនា ឆ្នាំ ២០១៣ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន​​​ បូស្កូខេត្ត កែប​ មានការប្រារព្ធពីធីសម្ភោធន៍ដាក់អោយប្រើប្រាស់នូវអគារបីជាន់​ ដែលទើបនិងសាងសង់រួចរាល់ជាស្ថាពរ​ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់របស់ឯកឧត្តម អ៊ឹម​ សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា​  ឯកឧត្តម កែន សិត្ថា អភិបាលខេត្ត កែប​ និងម្ចាស់ជំនួយនូវអគារបីជាន់ ទាំងអស់រួមទាំង សិស្សានុសិស្សវិទ្យាល័យចំការដូង អនុវិទ្យាល័យ សង្គមរាស្ត្រនិយម និងវិទ្យាល័យចរិយាវង្ស​ ។ ក្នុងការសាងសង់អគារនេះក្នុងគោលបំណងជួយដល់សិស្សានុសិស្សក្រីក្រ ដែលមកពីតំបន់ដាច់ស្រយាលដើម្បីជួយសំរួលដល់ពួកគេលើការស្នាក់នៅក៏ដូចជាកន្លែងសិក្សាជាដើម។ចំពោះការសាងសង់អគារនេះមានបីជាន់ដែលមានឈ្មោះដូចតទៅៈ
អគារទាំងមូលមានឈ្មោះថា មណ្ឌលអង្គរបុរី ហើយជាន់ទីមួយដែលជាជាន់ផ្ទាល់ដីជា ជាន់សំរាប់ផ្នែកទំនាក់ទំនងសង្គមនិងសារពត៍មាន(Social

Communication)ជាន់ទីពីរឬជាន់កណ្តាលសំរាប់ផ្នែកលេខាធិការនិងផ្នែកIT(Information Technology)រីឯជាន់ទីបីដែលជាជាន់លើគេបង្អស់សំរាប់សិស្សស្នាក់ក្នុងទាំងអស់ស្នាក់
នៅដែលមានឈ្មោះថា ផ្ទះស្នាក់ប្រុសភ្នំគូលេន​​ ហើយអគារនេះចាប់ផ្តើមកសាងឡើនៅពាក់កណ្ដាលកំឡុងឆ្នាំ ២០១២និងបានបង្ហើយរួចរាល់នៅឆ្នាំ ២០១៣ ក្រោមការគ្រប់គ្រងនិងស្វះស្វែងរកជំនួយពីមូលនិធិក្រៅប្រទេសមកសាងសង់អគារនេះដោយលោក លី សំណាង ជាអធិការនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន​​​ បូស្កូខេត្ត កែប​។ក្នុងការចូលរួមនេះផងដែរឯកឧត្តម អ៊ឹម សិទ្ធីក៏បានរៀបរាប់អំពីប្រវត្តិខ្លះៗនៃមជ្ឈមណ្ឌលនេះដែលគាត់បានមកដំបូងគាត់បានមានប្រសាសន៍ថាមជ្ឈមណ្ឌលនេះដំបូងឡើយជាអគារកាត់ដេរតែប៉ុន្នោះ តែដោយមើលឃើញពីភាពលំបាករបស់សិស្សានុសិស្សដែលនៅខេត្តមួយចំនួនដូចជា៖
ខេត្ត កែប ខេត្ត កំពត តាកែវនិងខេត្តផ្សេងៗទៀតទើបលោក លី សំណាង បានស្វះស្វែងរកជំនួយពីមូលនិធិក្រៅប្រទេសមកបើកសាលានេះឡើង ហើយពេលចាប់ផ្តើមបើកដំបូងគឺ មានតែពីរផ្នែកប៉ុន្នោះ គឺផ្នែក ទំនាកទំនងសង្គមនិងសារពត៍មាន (Social Communication )និងផ្នែកមួយទៀតនោះគឺផ្នែក ការិយាល័យជួរមុខ(Front Offices)បន្ទាប់មកនៅចុងឆ្នាំ​ ២០១២ដែលជាឆ្នាំសិក្សាថ្មី ទើបលោក លី សំណាង បានសំរេចចិត្ត បើកផ្នែកថ្មីពីរបន្ថែមទៀត គឺផ្នែក អគ្គីសនី (Electrician) និង ផ្នែក IT (Information Technology) ជាចុងក្រោយឯកឧត្តមក៏បានកតសរសើរកោតសរសើរយ៉ាងក្រៃលែងចំពោះលោក លី សំណាងដែលបានបន្សល់ទុកនូវសមិ្មត្តិផលដ៏អស្ចារ្យសំរាប់សិស្សានុសិស្សទាំងអស់បានរៀនសូត្រចេះដឹងនិងបន្តជួយអភិវឌ្ឍន៏ដល់សង្គមកម្ពុជាយើង បន្ទាប់មកលោកក៏បានកាត់ខ្សែបូរដើម្បីដាក់អោយប្រើប្រាស់ជាផ្លូវការនៃអគារ អង្គរបុរីនោះ។
គួរបញ្ជាក់ដែរថាមុនការប្រារព្ធពីធីនេះឡើងបីថ្ងៃក៏មានការធ្វើពីធីប្រសិទ្ធិពរដល់អគារនេះផងដែរពីសំណាក់សាសនាទាំងបីគឺសាសនា ព្រះពុទ្ធ សាសនាកាតូលិក និងសាសនា មូស្ល៊ីម។