Wednesday, January 23, 2013

ការចែករំលែក​បទពិសោធន៍របស់លោក​ James Hoving

នៅថ្ងៃ អង្គារ ទី​ ២២ ខែ​ មករា ឆ្នាំ ២០១៣​ នៅ​មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ដុន បូស្កូ ខេត្ត កែបមានការចូលរួមចែករំលែកបទពិសោធន៍ការងារនៅក្នុងសង្គមរបស់លោក James Hoving ទៅកាន់សិស្សានុសិស្សផ្នែក ទំនាក់ទំនងសង្គមទាំងអស់ដើម្បីទទួលបាននូវបទពិសោធន៍ក៏ដូចជាបំនិននៃជីវិត។លោកជាមនុស្សម្នាក់ដែលបានធ្វការនៅវិទ្យុជាតិនៃទីក្រុង New York (USA)ហើយ ក្នុងការចូលរួម​​ នេះផងលោកបានលើករឿងរ៉ាវជាច្រើនដែលទាក់និងសង្គមខាងក្រៅនិង​ បានប្រាប់ពីបែរបទនៃការធ្វើការនៅតាមស្ថានីយ៍វិទ្យុឬទូរទស្សន៍ដូចជាគាត់បាននិយាយថាៈបើសិនយើងមានសំលេងល្អឬរូបស្អាតបាតវាជាការប្រពៃណាស់...

Saturday, January 19, 2013

ការចេះដឹងក្រោមឥទ្ធិពលនៃមជ្ឈដ្ឋាន

នៅក្នុងសង្គមសព្វថ្ងៃ មានមនុស្សច្រើនជំពូក ច្រើនប្រភេទ ហើយមនុស្សទាំងនោះតែងតែមានផ្នតគំនិត មានទំលាប់ និងមានការយល់ដឹង ឬកំរិតបញ្ញាខុសៗគ្នា។មនុស្សខ្លះឆ្លាត ខ្លះល្ងង់ ខ្លះមានទំលាប់ល្អ ខ្លះមានទំលាប់អាក្រក់។ ជាកាពិត ផ្នត់គំនិត ទំលាប់ល្អ ឬអាក្រក់​ ការយល់ដឹងរបស់មនុស្សម្នាក់ៗអាចប្រែប្រួលទៅបានគឺ​ តាមរយៈការផ្លាស់ប្តូរទីកន្លែងដែលរស់នៅ ឬមជ្ឈដ្ឋានដែលនៅជុំវិញខ្លួនផ្ទាល់តែម្តង។ ​     រឿង ក្អែកនិងកូនឥន្រ្ទី មានសត្វក្អែកមួយក្បាលបានហើរទៅសម្ងំពួនចាំលួចស៊ិពងរបស់សត្វឥន្រ្ទីខណៈពេលដែលមេឥន្រី្ទចេញទៅរកចំណី។ក្អែកនោះបានស៊ីពងឥន្រ្ទីអស់ជាច្រើនតែនៅសល់តែពងមួយដែលវាស៊ីមិនអស់។ដោយសារតែវាជាសត្វលោភលន់វាបានខាំពាំ...

Thursday, January 17, 2013

គំនិតគួរពិចារណានិងស្វែងយល់

​ព្រឹកមួយមានក្មេងប្រុសពិការភ្នែកម្នាក់អង្គុយសុំទាននៅក្បែរជណ្តើរនៃអគារមួយ ដោយ​មាន​មួក​មួយ​នៅក្បែរជើងសម្រាប់ដាក់អំណោយ។ គេអង្គុយកាន់ផ្លាកមួយដែលសរសេរថា «ខ្ញុំខ្វាក់ សុំ​ជួយ​ខ្ញុំផង!»ប៉ុន្តែនៅក្នុងមករបស់គេមានតែលុយបន្តិចបន្តួចប៉ុណ្ណោះព្រោះពុំសូវមានជនណា ចាប់​អារម្មណ៍ដាក់ទានឲ្យឡើយ។ មានបុរសម្នាក់បានដើរមកក្បែរហើយទម្លាក់លុយ១០០០រៀល ចូលទៅក្នុងមួករបស់ក្មេងសុំទាន រួច​ហើយ​ក៏ទាញយកផ្លាកពីដៃរបស់ក្មេងនោះ មកសរសេរពាក្យខ្លះនៅម្ខាងទៀត ហើយ​ដាក់​ឲ្យក្មេងនោះកាន់វិញ។ មិនយូរប៉ុន្មានមួករបស់ក្មេងខ្វាក់នោះស្រាប់​តែ​ពេញ​ទៅ​ដោយ​ប្រាក់​អំណោយ​ពី​សប្បុរស​ជន។...

Friday, January 11, 2013

ការចូលរួមសិក្ខាសិលាស្តីអំពី វិជ្ជាជីវៈអ្នកសារពត៍មាន ​​ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ​ ខេត្ត កែប

ការចូលរួមសិក្ខាសិលាស្តីអំពី វិជ្ជាជីវៈអ្នកសារពត៍មាន ​​ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ​ ខេត្ត កែប      នៅថ្ងៃ​​ ព្រហស្បតិ៍ ទី១០ ខែ មករា ឆ្នាំ ២០១៣ មានការចូលរួមសិក្ខាសិលាស្តីអំពី វិជ្ជាជីវៈអ្នកសារពត៍មាននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន បូស្កូ​ ខេត្ត កែបដែលមាន ការចូលរួមពីសិស្សានុសិស្សនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន បូស្កូ​ ខេត្ត កែបនិង សិស្សានុសិស្សនៃសាលាបច្ចេកទេស ដុន បូស្កូ ខេត្ត ព្រះសីហនុ។ក្នុងការធ្វើសិក្ខាសិលានេះ យើងមានការចូលរួមពីវាគ្មិនមួយរួបគឺលោក គួន...