Thursday, January 17, 2013

គំនិតគួរពិចារណានិងស្វែងយល់


ព្រឹកមួយមានក្មេងប្រុសពិការភ្នែកម្នាក់អង្គុយសុំទាននៅក្បែរជណ្តើរនៃអគារមួយ ដោយមានមួកមួយនៅក្បែរជើងសម្រាប់ដាក់អំណោយ។ គេអង្គុយកាន់ផ្លាកមួយដែលសរសេរថា «ខ្ញុំខ្វាក់ សុំជួយខ្ញុំផងប៉ុន្តែនៅក្នុងមករបស់គេមានតែលុយបន្តិចបន្តួចប៉ុណ្ណោះព្រោះពុំសូវមានជនណា ចាប់អារម្មណ៍ដាក់ទានឲ្យឡើយ។
មានបុរសម្នាក់បានដើរមកក្បែរហើយទម្លាក់លុយ១០០០រៀល ចូលទៅក្នុងមួករបស់ក្មេងសុំទាន រួច​ហើយ​ក៏ទាញយកផ្លាកពីដៃរបស់ក្មេងនោះ មកសរសេរពាក្យខ្លះនៅម្ខាងទៀត ហើយ​ដាក់​ឲ្យក្មេងនោះកាន់វិញ។
មិនយូរប៉ុន្មានមួករបស់ក្មេងខ្វាក់នោះស្រាប់​តែ​ពេញ​ទៅ​ដោយ​ប្រាក់​អំណោយ​ពី​សប្បុរស​ជន។ មនុស្សកាន់តែច្រើននាក់ថែមទៀត បានដាក់ទានឲ្យក្មេងនោះ។ នៅ​ពេល​រសៀល​នា​ថ្ងៃ​នោះដដែល បុរសម្នាក់ដែលបានជួយសរសេរកែផ្លាករបស់ក្មេងខ្វាក់នោះ បាន​ដើរ​មក​ក្បែរ ដើម្បីមើល ដោយចង់ដឹងថា មានអ្វីប្រែប្រួល ឬអត់ទេ។ កេ្មងខ្វាក់​នោះ​បាន​ចំណាំ​សម្រឹប​​ជើងរបស់បុរសនោះ ហើយក៏បន្លឺសួរថា៖ «តើលោកជាអ្នកកែផ្លាករបស់ខ្ញុំ កាល​ពីព្រឹក​មិញ​នេះឬ ? ចុះលោកបានសរសេរដាក់ថាម៉េចដែរ
បុរសនោះបានឆ្លើយថា៖«ខ្ញុំគ្រាន់តែសរសេរពាក្យពិតប៉ុណ្ណោះ។ខ្ញុំបានសរសេរប្រាប់គេពី​អ្វីដែលប្អូនបានសរសេររួចហើយ គ្រាន់តែខ្ញុំសរសេរក្នុងរបៀបផ្សេងប៉ុណ្ណោះ»
អ្វីដែលបុរសនោះបានសរសេរគឺ «ថ្ងៃនេះសោភ័ណល្អណាស់ ហើយខ្ញុំមើលពុំឃើញទេ»
តើអ្នកទាំងអស់យល់ថាផ្លាកមុន និងផ្លាកក្រោយ មានន័យដូចគ្នាឬទេ? មែនហើយ ផ្លាក​ទាំង​ពីរ​សុទ្ធ​តែ​ប្រាប់គេឧិ្យដឹងថា ក្មេងនោះជាមនុស្សខ្វាក់, ប៉ុន្តែផ្លាកមុន គ្រាន់តែនិយាយថា ក្មេង​នោះ​ខ្វាក់។ រីឯផ្លាកក្រោយ បានបញ្ជាក់ឲ្យអ្នកផងបានដឹងថា ពួកគេពិតជាសំណាងណាស់ ដែល​ខ្លួន​មិន​ខ្វាក់។ តើយើងគួរភ្ញាក់ផ្អើលដែរ ទេឬអី ដែលផ្លាកក្រោយនេះប្រសិទ្ធជាង???