ខេត្តកែប: នៅថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ មិនា ឆ្នាំ
២០១៣ មានការប្រារព្ធពីធីបើកការដ្ឋានជុសជុលកំណាត់ផ្លូវជាតិលេខ៣៣A ពង្រីកនិងលើកកំពស់ផ្លូវដោយដីធម្មតាប្រវែង ៣.៧២៥ ម៉ែត្រ
និងសំណង់សិល្បការ្យចំនួន ៣១ កន្លែង ចាប់ពី គ.ម ០៤+០២៥ ដល់
គ.ម ០៧+៧៥០ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់
ឯកឧត្តម កែន សេត្តា ទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
និងជាអភិបាលខេត្ត កែប រួមនឹងឯកឧត្តម សំ សារីន ជាប្រធានក្រុមប្រឹក្សាខេត្តកែប ហើយនឹងមាន ការចូលរួមពីសំណាក់ប្រជាពលរដ្ឋជាង
២០០ នាក់ ដែលរស់នៅជុំវិញខេត្តកែបទាំងមូលផងដែរ។
ក្នុងអង្គកម្មវិធីនេះទាំងមូលឯកឧត្តម
កែន សេត្តា ក៏បានមានសំណេះសំណាលជាមួយគណៈអធិបតីជាច្រើនរូបនិង
ប្រជាពលរដ្ឋផងដែរដោយលើកហេតុផលជាលក្ខណៈផ្តល់នូវតំបូន្មានអំពីផលប្រយោជន៏នៃការអភិវឌ្ឍន៏ផ្លូវថ្នល់មួយចំនួនដោយលោកបាននិយាយថា៖កែបជាខេត្តមួយដែលនឹងកំពុងមានការចូលរួមប្រលងប្រណាំង
យកពានរង្វាន់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមប្រធានបទ ទីក្រុងបៃតង
(Green
City) មិនតែប៉ុណ្ណោះលោកក៏បានណែនាំអោយប្រជាពលរដ្ឋអោយចេះជួយថែរក្សាផ្លូវ
ព្រោះថាបើមានផ្លូវល្អការរកស៊ីក៏ប្រកបដោយភាពកាកកបដែរ
ហើយឆ្នេរកែបនេះជាកន្លែងមួយដែលមានភ្ញៀវមកទស្សនាមិនក្រោមជាង
៨០០០០នាក់ឡើយជារៀងរាល់ឆ្នាំ
លោកបានបន្តទៀតថាផ្លូវល្អវាជាកត្តាមួយជួយកាត់បន្ថយគ្រោះថ្នាក់ចរាចណ៏ផងដែរ
តែបើគ្មានផ្លូវទេ ប្រជាជនដែលរកស៊ីនៅទីនោះក៏មិនបានកាក់កបដែរព្រោះថាមិនសូវមានភ្ញៀវមកទស្សនាវាជាកត្តាដែលអោយប្រជាពលរដ្ឋមានពេលទំនេរ
គ្មានការងារធ្វើ នាំគ្នាលេងល្បែងពាលាអាវាសែជាដើម
ដែលវាជារឿងមួយនាំអោយមានការរាំងស្ទះនៃការអភិវឌ្ឍន៍ប្រទេសជាតិយើង។