Sunday, July 7, 2013

សិស្សានុសិស្សបាននំាគ្នារើសសំរាមដើម្បីពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋ



ដោយសង្កេតឃើញថានៅប្រទេសកម្ពុជាពារពេញទៅដោយសំរាម ដូចនេះហើលយបានជាកាលរពីថ្ងៃទី១២ ខែ កក្ដដា​ នៅទីក្រុងកែបបានបើក​ទិវារ​រើស​សំ​រាម​មួយ​ដែលបាន​ការ​ចូលរួមសិស្សានុសិស្ស និង ប្រជាពលរដ្ឋជាច្រើន ដូច​ជា សិស្សា​នុសិស្ស​​​នៅ​សាលាបច្ចេកទេសដុន​បូស្កូខេត្តកែបព្រមទំាងលោកគ្រូ អ្នក​គ្រូ​ សិស្សានុសិស្ស​នៅអនុវិទ្យាល័យសង្គមរាស្រ្ដនិយម
និង​ វិទ្យាល័យ​​ប៊ុន រ៉ានីហ៊ុន​សែន ចរិយាវង្ស អនុវិទ្យាល័យអូក្រសា វិទ្យាល័យចំការដូង ព្រមទំាង​សិស្សា​នុសិស្ស​ និង ប្រជាពល​រដ្ឋដែល នៅជុំវិញភូមិថ្មី សង្កាត់ព្រៃធំ ក្រុង​កែប ខេត្តកែបជា​ច្រើនទៀត​។ដែរមាន​ការដឹកនំាពីអភិបាលក្រុងកែប គឺលោក កែន សត្ថា និង អភិ​បាល​រងខេត្តលោក​ ចម ប្រសិទ្ធ ព្រមទំាងមន្រី្ដ​ប៉ូលិស​ជាច្រើនទៀត។​ដែលការរើស​សំរាមនេះ​មាន​រយះពេលកន្លះថ្ងៃ ដែលចាប់ផ្ដើមពីម៉ោងប្រាំបីព្រឹក ដល់ម៉ោង​ ដប់មួយថ្ងៃត្រង់ ដែរចាប់ផ្ដើមប្រតិបត្តិការរើសសំរាមចាប់ពីមុខសាលាបច្ចេក​ទេស​ដុន​បូស្កូ​ខេត្តកែប តាមបណ្ដាយផ្លូវរហូត ដល់​រវង់មូលឆ្នេរកែប។ការរើស​សំរាមមាន​ដូចជា ថង់ផ្លាស​ស្ទិច សំបកកំពុង ក្រដាស សំបកបាវ ព្រមទំាងសំរាមផ្សេងៗទៀត ហើយការរើស​សំរាម នេះបង្កើតឡើងក្នុងគោលបំណង ដើម្បីពញ្ញាក់ស្មារតីទៅ​ដល់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៏ និងអ្នកលក់ទាំងអស់អោយចេះជូយថែរក្សាបរិស្ថាន អោយបាន​ស្អាត និង ដើម្បីអោយឆ្នេរកែបមើល​ទៅមានភាពស្រស់បំ​ព្រង​មិនមាន​សំរាម និង​ម៉្យាង​ទៀតក្នុងគោលបំណង​ដើម្បីទាក់ទាញភ្ញៀវទេសចរណ៏​អោយបាន​កាន់តែច្រើ​ន ព្រោះកាលណាបរិស្ថានស្អាត មានអនាម័យអ្នកណាក៏​ចង់មក​លេង​ដែរ និង អាច​បង្ហាញ​អំពីទីក្រុងស្អាត។