Friday, August 23, 2013

ការចូលរួមសំអាតបរិស្ថានរបស់យុវជននៅកម្ពុជា






ព្រះសីហនុ៖នៅថ្ងៃទី១៨ខែសីហាឆ្នាំ២០១៣ សិស្សានុសិស្ស​នៃ​សាលា​បច្ចេកទេស​ដុនបូស្កូ​ខេត្ត​ព្រះសីហនុបាន​ទៅ​ចូលរួម​ ក្នុង​ការ​សំអាត​បរិស្ថាន​នៅ​ឆ្នេរអូឈើទាល ដែល​ជា​ឆ្នេរ​ស្អាត​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជាហើយ​ក៍​ជា​ឆ្នេរ​ដែល​ប្រជាជន​តែងតែ​ចូលចិត្ត​ទៅ​កំសាន្ដ​​លំហែកាយ​។
        ដោយសារតែមានប្រជាពលរដ្ឋទៅកំសាន្ដនៅទីនោះច្រើន ហើយ​មានប្រជាពលរដ្ឋ​មួយចំនួនតូចបរិ​ភោគហើយចោល​សំរាមផ្ដេ​ស​ផ្ដាស គ្មានអនាម័យ បាត់បង់សណ្ដាប់ធ្នាប់ ដូច្នេះ​ធ្វើ​ឲ្យ​បរិស្ថាន​កង្វក់ នេះជាហេតុដែលបណ្ដាលឲ្យឆ្នេរសមុទ្រមិនស្អាត ធ្វើ​ឲ្យ​បាត់បង់​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​ពិសេស​គឺ​ភ្ញៀវ​បរទេស​តែម្ដង។​      រដ្ឋាភិបាលសង្កេតឃើញថាឆ្នេរសមុទ្រសំបូរទៅដោយសំរាមពាសពេញឆ្នេរសមុទ្រទើបបង្កើតឲ្យមានការចុះសំអាតបរិស្ថាន ក្នុង​នោះ​ក៍​មាន​សិស្សានុសិស្ស និង លោកគ្រូ អ្នកគ្រូ នៃ​សាលា​បច្ចេកទេស​ដុនបូស្កូ​ខេត្ត​ព្រះសីហនុ​បាន​ទៅចូលរួម​សំអាតដោយភាពរីករាយ ក្នុង​ការ​ចូលរួម​នេះ​មានរយៈពេល​ប្រហែល​ ៤ម៉ោង។
        ជាចុងក្រោយនេះក្នុងនាមយើងខ្ញុំជាយុវជនសូមអំពាវនាវដល់ ប្រជាជនខ្មែរ​ និងជនបរទេស ដែលបរិភោគអ្វីមួយ​ហើយសូមដាក់​
សំរា​មនៅក្នុងធុងសំរាមអោយបានត្រឹមត្រូវដើម្បីជាការមាននូវសណ្តាប់ធ្នាប់និងអនាម័យល្អដល់ឆ្នេររបស់យើងទាំងអស់គ្នា។