Friday, August 23, 2013

ការធ្វើសិក្ខាសាលរវាងសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត៍មាននៅខេត្តព្រះសីហនុ




សិស្សានុសិស្សផ្នែកទំនក់ទំនងសង្គមនិងសារពត៏មានចំនួន១៧នាក់ដែលមកពីសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានមកដល់សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុនៅថ្ងៃទី ២១ ខែសីហាឆ្នាំ២០១៣​។​ ដែលដឹកនាំដោយលោកឪពុក លីសំណាង​ដែលជាអធិការនៃ សាលាបច្ចេកទេសដុនបូស្កូកែបដើម្បីចូលរួមសិក្ខាសាលាស្ដីពី មុខវិជ្ជាអ្នកកាសែតជាមួយ នឹងសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត៍មានខេត្តព្រះសីហនុ។
ក្នុងការសិក្ខាសាលាលើកនេះធ្វើឡើងក្នុងគោលបំណងសិក្សា ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក និងរឹតបន្តឹងចំនង់មិត្តភាពរវាងសិស្សនៃសាលាទាំងពីរ។បន្ទាប់ពីរការធ្វើសិក្ខាសាលានេះលោកឪពុកក៏បាន ដាក់ការងារមួយអោយសិក្ខាកាមទាំងពីរសាលាធ្វើការរួមគ្នា។ម្យ៉ាងវិញទៀត នៅពេលរសៀលនឹងមានការប្រគួតកីឡា បាល់ ទាត់ជាមួយគ្នាផងដែរ។

ការសិក្ខាស្តីអំពីវីជ្ជាជីវះអ្នកសារព័ត៏មាន
ដែលឃើញថានៅពេលបច្ចុប្បន្ននេះមានការរីកចំរើននៃទីផ្សារការងារនិងបច្ចេកវីទ្យាព្រមទាំង វិជ្ជាជីវះសំរាប់បុគ្គលនីមួយៗដូចនេះសាលាបច្ចេកទេសដុនបូស្កូកែបនិងសាលាបច្ចេកទេសដុនបូស្កូក្រុងព្រះសីហនុ​ នៅថ្ងៃទី២១ខែសីហាឆ្នាំ២០១៣នេះ
បានបង្រៀនសិស្សដល់សិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៏មាន ដើម្បីមានជំនាញពិត​ ហើយមានសិក្ខាកាមចូលរួមចំនួនទាំងអស់៣៥នាក់ក្នុងនោះស្រី១១នាក់
ដែលដឹកនាំលោកពុក លីសំណាង ជាអធិការ នៃសាលាបច្ចេកទេសដុនបូស្កូកែបដែលមាន
រយះពេលពេញមួយថ្ងៃ ហើយលោកពុកមានដាក់កាងារឲ្យសិស្សមានអនុវត្តន៏
សរសេរព័ត៏រួមគ្នា ដើម្បីចែករំលែកបទពិសោធន៏គ្នាទៅវិញទៅមក ក្នុងនោះដែរ​លោកពុក
បានឲ្យសិស្សទៅទិសស្នារតាមផ្នែកនីមួយៗដូចជា៖
ផ្នែកអគ្គីសនី
យន្តសាស្រ្តទូទៅ
យន្តសាស្រ្តរថយន្ត
នៅពេលថ្ងៃរសៀលមានការប្រគួតកីឡារវាងសិស្សមកពីខេត្ត និងខេត្តសីហនុ ដើម្បីមិត្តភាពគ្នានិងគ្នាកាន់តែខ្លាំង។