Wednesday, November 6, 2013

សិក្ខាសិលាស្តីអំពីវិទ្យុនៅស្ថានីយ៏វិទ្យុ ៩​ មករា ខេត្តកំពត

កំពត៖កាលពីថ្ងៃទី០៥ ខែវិច្ឆិការ ឆ្នាំ២០១៣ កន្លងថ្មីៗនេះ សិស្សានុសិស្សនៃសាលាបច្ចេកទេសដុនបូស្កូខេត្ត កែបបានមានដំណើរទស្សនៈកិច្ចមួយដែលមានការ ដឹកនាំដោយលោកគ្រូ ប្រាក់សាខនដែលជាអនុ ប្រធានផ្នែកទំនាក់ទំនងសង្គមនិងសារពត៏មាន រួមនឹងអ្នកស្ម័គ្រចិត្តមួយចំនួនទៀតដូចជា លោក ម៉ៃឃើល    លោកតា វល​ ហ្កាង
ដែលជាអ្នកស្ម័គ្របង្រៀនផ្នែកវិទ្យុព្រមទាំងសិស្សានុសិស្សចំនួន៣៤នាក់ក្នុងនោះមានស្រីចំនួន៩នាក់។ដំណើរទស្សនកិច្ចនេះបានចាប់ផ្តើមចេញទៅដល់គោលដៅនៅម៉ោង៩ព្រឹកក្រោមទិដ្ឋភាពដ៏គួរអោយមានតំលៃនេះសិស្សានុសិស្សដុនបូស្កូបានប្រឹងប្រែង សិក្សានិងស្វែងយល់ពីវិទ្យុដោយរួមជានិងការសួរសំនួរខ្លះដែលមានពូកគាត់បានត្រៀមជាស្រេច។ ក្រោយពីការទស្សនាវិទ្យុជាតិខេត្តកំពត កញ្ញា ប៉ូ រស្មីដែលជាពិធីការនីបានការសរសើរដល់ សិស្សានុសិស្សដុន បូស្កូកែបដែលបានត្រៀមជាសំណួរជាច្រើនសំរាប់រូបគាត់ ហើយ គាត់សង្ឃឹមថាឆ្នាំក្រោយនឹងមានសិស្សានុសិស្សដុនបូស្កូ ជាច្រើននាក់ទៀតមកទស្សនាកន្លែងគាត់ទៀត។