Tuesday, November 26, 2013

សិក្ខាសាលាស្តីអំពីវិទ្យុស្តីអំពីសន្ទនាមតិអភិវឌ្ឍន៏មូលដ្ឋាន



កំពតៈកាលពីព្រឹកថ្ងៃអង្គារ៍ទី២៦ខែវិច្ឆិកាឆ្នាំ២០១៣ នៅ ភូមិស្វាយទងខាងជើង ឃុំស្វាយទង ស្រុកកំពង់ត្រាច
ខេត្តកំពតមានការ រៀបចំកម្ម វិធីមួយដែលមានឈ្មោះថាកម្មអភិវឌ្ឍន៍មូលដ្ឋាន ដែលរៀបចំ កម្មវិធី ដោយស្ថានីយ៍ វិទ្យុជាតិ99.70 MHz (៩មករា)ខេត្តកំពតដែលដឹកនាំកម្មវិធី ដោយលោកឪប សំណាង ដែលជាប្រធាន មន្ទីរពត៍មាន ខេត្តកំពត និង មានការចូលរួម ពីលោកអ៊ុង ស៊ីណាត អភិបាលស្រុក​កំពង់ត្រាចលោក​ថៃ​​ ជីវ មេឃុំស្វាយទងខាងជើង លោកលន សុខាមេឃុំស្វាយទងខាងត្បូង លោក សេត   វណ្ណៈតំណាងអង្គការលីកាដូ ប្រជាពលរដ្ឋ និស្សិត
នៅសាលាបច្ចេកទេសដុន បូស្កូខេត្តកែបផង ដែរដែលនៅក្នុងកម្មវិធីនោះមានការផ្តោតសំខាន់ទៅលើ ប្រធានបទពីរគឺប្រធានទី១ ការកសាងផ្លូវឆ្លងកាត់ឃុំស្វាយទងខាងជើង និងឃុំស្វាយទងខាងត្បូងនិង ទី២គឺសារៈសំខាន់វេទិការសាធារណៈនៅក្នុងកម្មវិធីនោះផងដែរជាកម្មវិធីផ្សាយផ្ទាល់ពីស្ថានីយ៍វិទ្យុជាតិ៩មករាប៉ុន្តែជាលក្ខណៈផ្សាយក្រៅស្ថានីយ៍ដែលមានការសួរពី​សំណាក់ប្រជាពលរដ្ឋ សិស្សនិស្សិតបានមានជាសំនួរសួរ
ទៅកាន់វាគ្មិនដែលទាក់ ទងទៅនឹងផលលំបាកខ្លះៗជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ក៏ដូចជា
ផ្លូវក្នុងការធ្វើដំ ណើរផងដែរ។ហើយជាចុងបញ្ចប់លោកអ៊ុងស៊ីណាតអភិបាលស្រុកកំពង់ត្រាចមានជាអំណោយ

បន្តិច បន្តួចទុកជាអនុស្សាវរីយ៍ក្នុងការចាប់រង្វាន់និងលើកទឹកចិត្តដល់អ្នកដែលបានចូលរួមផងដែរ។