ប្រហែលជាលោកអ្នកធ្លាប់ដឹងហើយពីមុខងាររបស់ CC នៅក្នុងការផ្ញើ Email
ម្តងៗ ។ CC មកពីពាក្យ “Carbon
Copy” មានន័យថាអ្នកអាចផ្ញើ
Email តែដដែលៗទៅកាន់អាសយដ្ឋានបានច្រើនក្នុងពេលតែមួយដោយមិនចាំបាច់ចំណាយពេលក្នុងការផ្ញើ
Email ទៅម្តងមួយៗ ។
BCC មកពីពាក្យ “Blind Carbon Copy” ត្រូវបានគេប្រើប្រាស់ក្នុងគោលបំណងតែមួយដូច
CC ដែរ
ប៉ុន្តែវាមានលក្ខណៈពិសេសត្រង់វាលាក់មិនឲ្យអ្នកទទួល Email ទាំងអស់ដឹងថាអ្នកបាន
Bcc ទៅកាន់នរណាខ្លះឡើយ ។
នៅពេលអ្នក CC ទៅកាន់ចំណោមអាស័យដ្ឋានណាមួយ
នោះគ្រប់អ្នកទទួលទាំងអស់នឹងមើលឃើញពី Email របស់អ្នកដូចៗគ្នា
និងដឹងថាអ្នកបាន CC ទៅកាន់នរណាខ្លះ ។ ឧទាហរណ៍អ្នកបាន CC
ទៅកាន់ sun.rina@yahoo.com និង sitha178@gmail.com
ដូច្នេះ ស៊ីថា នឹងដឹងថា រីណា ក៏ទទួលបាន Email នោះដូចគ្នាដែរ ។ Bcc ទៅកាន់នរណាខ្លះឡើយ ។
សូមមើល Email ដែលបានទទួលក្នុងគណនីរបស់គេទាំងពីរ ៖
យើងងាកមកមើលការ Bcc វិញម្តង តើមានលក្ខណៈខុសគ្នាបែបណាពី Cc?
សូមមើល Email ដែលបានទទួលក្នុងគណនីរបស់គេទាំងពីរ ៖
លើសពីនេះ មុខងារ Cc និង Bcc ក៏អាចផ្ញើជាឯកសារផ្សេងៗ (Attach Files) បានធម្មតាដែរ ។
ទាំងនេះគ្រាន់តែជាគន្លឹះបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ឲ្យ
អ្នកយល់ដឹងកាន់តែច្បាស់អំពីមុខងារអ្វីមួយមុននឹងអ្នកសម្រេចចិត្តត្រូវធ្វើវា ។