ថ្មីៗនេះនៅសាលាបច្ចេកទេសដុនបូស្កូខែត្តកែបបាននឹងកំពុងមានការដំណើរការសាងសងក្លោងទ្វារថ្មីមួយនិងរបងពីខាងមុខនៃសាលាដែលស្ថិតក្រោមការជួយឧបត្ថម្ភពីអ្នកជំនួយនៅប្រទេសហូឡង់។
នេះបើតាមប្រសាសន៏លោកទាវ ហេងឡាយដែលជានាយកសាលាបច្ចេកទេសដុនបូស្កូខែត្តកែបបាន
អោយដឹងថា មូលហេតុដែលនាំអោយគណ:គ្រប់គ្រងសាលាបាសំរេចកសាងក្លោងទ្វារនេះជាថ្មីដោយសារតែការសាងសង់ផ្លូវនៅខាងមុខសាលាមានដីខ្ពស់ជាងដីសាលាម្យ៉ាងមកពីក្លោងទ្វារនេះចាស់ដោយសារ
កសាងជាយូរឆ្នាំមកហើយលោកឪពុកលី សំណាងដែលជាអធិកា
សាលាបច្ចេកទេសដុនបូស្កូខែត្តកែប
ក៏បានអោយដឹងដែរថាក្លោងទ្វានិងរបងនេះ
លោកបានដាក់សំណើរសុំទៅម្ចាស់ជំនួយនៅប្រទេសហូឡង់តាំងពីខែតុលាឆ្នាំ២០១៣មកម្លេះទើបតែពេលថ្មីៗនេះម្ចាស់ជំនួយយល់ព្រមឧបត្ថម្ភមកសាលា។ លោកឪពុក
លី សំណាង បានមានប្រសាសន៏បន្តទៀតថា លោក
មានគំរោងនិងសាងសងនូវកន្លែងហាត់ប្រាណរួមនិងតារាងបាល់ទះនិងបាល់បោះដែលមានតំបូលប្រក់ពីខាងលើ
តែគំរោងនេះកំពុងស្ថិតរងចាំពីម្ចាស់ជំនួយដែលលោកបានដាក់សំណើរកាលពីពេលថ្មីនេះ។
ជាចុងក្រោយលោកបានសំដែងនូវអារម្មណ៏សប្បាយរីករាយជាខ្លាំង
នៅពេលមានការជួយពីប្រទេសហូឡង់នេះព្រោះបានជួយយុវជនយុវនារីក្នុងការអប់រំជំនាញបច្ចេកទេសនៅក្នុងខែត្តកែបក៏ដូចជានៅក្នុងប្រទេសកម្ពុជាដែរ។