Thursday, April 24, 2014
Hacker គឺមិនមែនមានតែនៅក្នុងក្រុមនៅកម្ពុជាឬយ៉ាងណា?
7:55 PM
ការកើនឡើងនៃការចូលលួចព័ត៌មានសម្ងាត់ពីបណ្តា Hacker នានា បានក្លាយជាក្តីកង្វល់មួយរបស់ពិភពលោក។ ព័ត៌មានមួយចំនួនជាព័ត៌មានដ៏រសើប និងដែលត្រូវគេលាក់ការបំផុត ហើយបើសិនព័ត៌មានទាំងនោះធ្លាយចេញទៅខាងក្រៅ វានឹងអាចនាំភាពវឹកវរមកដល់សង្គម
។
Hacker គឺមិនមែនមានតែនៅក្នុងក្រុមនៅកម្ពុជាអាចធ្វើការលុកលុយ ឬលួចទិន្នន័យពីគេហទំព័របាននោះទេ។ ពោលគឺ ពួកគេមានការចូលរួមពី Anonymous ដ៏ទៃទៀតនៅជុំវិញពិភពលោក។ ម្យ៉ាងទៀត ពួកគេម្នាក់ៗមិនដែលស្គាល់ព័ត៌មាន ឬជួបគ្នានោះឡើយ។ ជារួមគឺពួកគេធ្វើការនៅលើ Online ហើយពួកគេអាចពឹងពាក់គ្នាដើម្បីធ្វើការវាយប្រហារទៅលើ Website ទាំងនោះ ដោយគ្រាន់តែប្រាប់ពីមូលហេតុដែលចង់ Hack តែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ អំឡុងពេលថ្មីៗនេះ ក្រុមប៉ូលីសបានចាប់ខ្លួនយុវជនពីរនាក់ដោយចោទថា Anonymous Cambodia នោះ ប្រហែលជាមានគោលបំណងចង់ធ្វើជាធ្នាក់ដើម្បីតាមចាប់សមាជិកក្រុមរបស់ពួកគេ។ ប៉ុន្ដែ វាមិនអាចទៅរួចឡើយ ព្រោះ Anonymous ម្នាក់ៗមិនបន្សល់អត្តសញ្ញាឲ្យគ្នានោះឡើយ។ ផ្ទុយទៅវិញ វានឹងធ្វើឲ្យមានការចងកំហឹងកាន់តែខ្លាំងឡើងពីក្រុម Anonymous ដែលជាក្រុមរបស់ពួកគេ។ ម្យ៉ាងទៀត ប្រសិនបើមានការចូលរួមពីក្រុម Anonymous ជាច្រើននៅក្នុងពិភពលោកក្នុងការវាយប្រហារមកលើរដ្ឋាភិបាល វានឹងនឹងធ្វើឲ្យមានការប្រឈមមុខគ្នាយ៉ាងខ្លាំង ព្រោះរដ្ឋាភិបាលកម្ពុជាមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីទប់ទល់នឹងក្រុមនេះ ដូចនៅបណ្ដាប្រទេសជឿនលឿននៅឡើយទេ។ ដូច្នេះ យើងមានតែរងចាំមើលបន្តទៀតទេ ថាតើវានឹងទៅជាយ៉ាងណា?