Wednesday, April 2, 2014

ឆមាសទីមួយនៃនិស្សិត​ ដុន បូស្កូកែប

 
 
កែប៖សាលាបច្ចកទេសដុន បូស្កូខេត្តកែបបានធ្វើការប្រលងឆមាសទីមួយដល់សិស្សនិស្សិតទាំង
អស់រួមមមានទាំងសិស្សឆ្នាំទីមួយនិងឆ្នាំទីពីរផងដែរ ដែលការប្រលងនេះមានរយៈពេលបួនថ្ងៃ
គិតចាប់ពីថ្ងៃ អង្គារ ទី ០១ ខែ មេសា ឆ្នាំ​២០១៤ រហូតដល់ថ្ងៃ​ សុក្រ​ ទី​ ០៤ ឆ្នាំ២០១៤ ទើបបញ្ចប់។
បើតាមប្រសាសន៍របស់លោក
ពៅ តុលា ដែលជាប្រធានការិយាល័យសិក្សានៃសាលាបច្ចកទេស
ដុន បូស្កូខេត្តកែបបានអោយដឹងថាដំណើរនៃការប្រលងនេះបានប្រព្រឹត្តទៅយ៉ាងរលូនដោយសារ
តែសារតែសិស្សានុសិស្សនីមួយៗមានការយកចិត្តទុកដាក់ចំពោះមេរៀនរបស់ពួកគេដែលជាហេតុ
មិនបង្ករភាពរញ៉េរញ៉ៃដល់ការប្រលងនេះ ហើយលោកសង្ឃឹមថា នៅពេលប្រលងឆមាសពេល
ក្រោយទៀត​ សិស្សទាំងអស់និងព្យាយាមខ្លាំងជាងនេះទៅទៀត ដើម្បីជាកិតិ្តយស និង កេរ្តិ៍ឈ្មោះ
ដល់សាលាក៍ដូចជានាំមកនូវសេចក្តីថ្លៃថ្នូរដល់ខ្លួនពួកគេផ្ទាល់ផងដែរ។
គួរបញ្ជាក់ដែរថាសាលាបច្ចកទេសដុន បូស្កូខេត្តកែប បាន​​ទទួល​​ការ​បណ្ដុះបណ្ដាល​ដល់​និស្សិត​ក្រីក្រ​កម្ពុជា​ជា​ច្រើន​​នាក់​ ​ក្នុង​នោះ​​ជំនាញ​ជាច្រើនដូចជា៖ ផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មាន
ផ្នែក លេខាធិកា ផ្នែក អគ្គីសនី ផ្នែក អាយធី ផ្នែក សិល្បៈ ផ្នែក កសិកម្ម និង​ ផ្នែក សណ្ឋាគារ
ទាំងនេះជាសម្មិតិផលមួយដែលបង្ហាញថា អង្គការដុន បូស្កូជាអង្គការមួយដែលបានចូលរួមចំ
ណែកជួយលើកស្ទួយខាងវិស័យអប់រំយ៉ាងសកម្មមកដល់សង្គមកម្ពុជាអោយពួកគេមានជជំនាញ
មួយច្បាស់លាស់ ក្នុងការប្រកបរបរចិញ្ចឹមជីវិត។