យ៉ាងហោចណាស់មនុស្ស១៩នាក់ត្រូវបានស្លាប់ក្នុការវាយប្រហារដោយគ្រាប់បែកឃាត្តកម្មនៅកណ្តាលនៃប្រទេស អៀរ៉ាក់(Iraq)។
មន្រ្តីយោធាម្នាក់បាននិយាយថាៈមនុស្សជាង៤០នាក់ត្រូវបានរងរបួសក្នុងការផ្ទុះនៅទីក្រុងតាជី(Taji)ដែលមានចំងាយ១២គីឡូមែត្រ(១២ម៉ៃល៍ )ពីបាដាដ(Baghdad) ខាងជើង។
ភាគច្រើននៃជនរងគ្រោះជាសមាជិនៃកងជីវពលសាន់នី សាវា(Sunni Sahwa)ដែលបានវាយប្រហារដោយសកម្មជនអាល់កៃដា(al-Qaeda)។
សូមបញ្ជាក់ផងដែរថាមុនហេតុការនេះបានកើតឡើងក៏មានការវាយប្រហារមួយផងដែរដែលបានសំលាប់មនុស្សយ៉ាងតិច១៦នាក់ការលួចវាយប្រហាររបស់ក្រុមប៉ូលិសHQនៅគីគក់ Kirkuk ភាគខាងជើងនៃ ប្រទេស អៀរ៉ាក់(Iraq)។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ ចន្ទ័ ប្រហែលវេលាម៉ោង១១:០០
ខណៈពេលដែលកងជីវពលទាំងនោះកំពុងប្រមូលផ្តុំគ្នាដើម្បីប្រមូលការចំនាយរបស់ពួកគេ។ក្នុងចំណោមជនរងគ្រោះទាំងនោះក៏មានទាហានមួយចំនួនផងដែរ។
មន្រ្តីប៉ូលិសម្នាក់ឈ្មោះ ហ្វូរេត ហ្វាលេហ៍ Furat Falehបានប្រាប់ដល់ភ្នាក់ងារសារពត៍មានឪ្យដឹងថា”ពួកយើងបានទូរសព្ទ័ទៅទីនោះហើយបានដឹងថា មានការផ្ទុះដ៏ធំមួយនៅទីបញ្ជារការសាហ៍វា (Sahwa) ” គាត់បានបន្ថែមទៀតថា”ប្រជាជនដែលរស់នៅតំបន់នោះបានចាត់ទុកថាករណីនេះថាជាអាងនៃថ្លុកឈាម។គ្មានក្រុមណាមួយហ៊ានទាមទារអោយមានការទទួលខុសត្រូវចំពោះការវាយប្រហារនោះឡើយ។
ក្រុមប្រឹក្សានៃ សាហ៍វា (Sahwa - ឬក៏អឹវែកិនីង Awakening)ដែលត្រូវបានបញ្ចូលទៅក្នុងសមាជិកកុលសម្ព័
ន្ធសាន់នី(Sunni)ដែលជាអ្នកចូលដៃជាមួយសហរដ្ឋអាមេរិចដើម្បីប្រឆាំងនិងពួក
អាល់កៃដា(al_Qaeda)ហើយពួកគេត្រូវបានវាយប្រហារជារឿយៗនិងបានចាត់ទុកពួក
នេះថាជាជនក្បត់ពីសំណាក់សកម្មជនអាល់កៃដា(al-Qaeda)ផងដែរ។
បកប្រែពីអត្ថបទដើមជាភាសាអង់គ្លេសនៃវែបសាយ៍ពត៍មានBBC.