Thursday, February 21, 2013

មនុស្សគក៏អាចមានសមត្ថភាពដូចយើងដែរ

មនុស្សយើងម្នាក់ៗកើតមកហើយរមែងមានលក្ខណៈមិនដដូចគ្នាទេ ទាំងកាយសម្បទា និងប្រាជ្ញាស្មាតី ខ្លះកើតមកហើយមានកាយសម្បទាគ្រប់គ្រាន់តែមិនបានស្វះស្វែងខិតខំរកចំណេះវិជ្ជាទេ តែមានមួយចំនួនទៀតកើតមកហើយមិនមានកាយសម្បទាមិនគ្រប់គ្រាន់ទេ តែគេចេះស្វះស្វែងខិតខំរកចំណេះវិជ្ជាហើយបានកែប្រែខ្លួនគេអោយទៅជាមនុស្សម្នាក់ដែលមានមុខមាត់នៅក្នុងសង្គុមតាមរយៈការតស៊ូ ព្យាយាម ជាក់ស្តែងមានមនុស្សម្នាក់មានកាយសម្បទាមិនគ្រប់គ្រានទេពោលគឺមិនអាចនិយាយបាន(គ)ដែលសព្វថ្ងៃគាត់កំពុងតែធ្វើការនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ កែបជាចុងភៅដ៏ចំនានម្នាក់គាត់មានឈ្មោះ ថា លន ស៊ីថា គាត់មានស្រុកកំណើតនៅភូមិ ចាក់អង្រែ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ គាត់មានបងប្អូនចំនួន ៥ នាក់ ហើយគាត់ជាកូនទី៣នៅក្នុងគ្រួសារ ចំពោះជីវភាពរបស់គាត់មិនសូវធូរធារប៉ុន្មានទេ គាត់បានបញ្ចប់ការសិក្សាទុតិយភូមិហើយបានទៅធ្វើការនៅភ្នំពេញ ក្រោយមកដោយមើលឃើញពីការលំបាករបស់បងចុងភៅទើបលោក ពុកសំណាង បានទៅហៅលោកគ្រូស៊ីថា អោយមកធ្វើការ នៅទីនេះ គាត់បានបង្រៀនពួកយើងអំពីភាសាគជាច្រើន ចំពោះខ្លួនខ្ញុំផ្ទាល់ពិតជាសរសើគាត់យ៉ាងក្រៃលែងដែលគាត់ជាមនុស្សគសោះតែបានរៀនជ្រៅជ្រះជាងមនុស្សមួយចំនួនដែលមានកាយសម្បទាគ្រប់គ្រាន់ហើយតែបែរជាមិនរៀនមិនសូត្រដើរលេងបំផ្លាញលុយឪពុកម្តាយទៅវិញ។