Thursday, February 14, 2013

ការចូលរួមពីធីបើកយុទ្ធនាការផ្សព្វផ្សាយពត៍មានស្តីអំពីការរិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋ










នៅវេលាម៉ោង៧:00ព្រឹកនាថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៣ សិស្សានុសិស្សនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន បូស្កូ កែប​ទាំងអស់បានទៅចូលរួមពីធីបើកយុទ្ធនាការផ្សព្វផ្សាយពត៍មានស្តីអំពីការរិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋ ដែលស្ថិតនៅ សង្កាត់ អូរក្រសារ  ក្រុង កែប ខេត្ត កែបដែលជាទីតាំងនៃការរិយាល័យនោះផ្ទាល់តែម្តង។
នៅក្នងអង្គពិធីនោះក៏មានគណៈអធិតីជាច្រើនរូបបានចូលរួមដែលមានដូចជាៈឯកឧត្តម កែន សត្ថា          អភិបាលខេត្ត កែប អភិបាលក្រុង កែប សិស្សានុសិស្សនៃវិទ្យាល័យទាំងពីរ គឺ វិទ្យាល័យចរិយាវង្សនិងវិទ្យាល័យសង្គមរាស្ត្រនិយម រួមនិងគណៈអធិតីជាច្រើនរូបទៀតផងដែរ។
ក្នុងនោះផងដែរឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានពន្យល់និងផ្តល់ដំបូន្មានជាច្រើនដល់សិស្សានុសិស្សទាំងអស់ដែលបានចូលរួមស្តីអំពី ទីក្រុងស្អាត មានអនាម័យ ផលប្រយោជន៍នៃសំរស់ឆ្នេរ មិនត្រឹមតែប៉ុន្នោះ លោកក៏បានណែនាំនិងពន្យល់អំពីគោលបំនងនិងផលប្រយោជន៏នៃការរិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋដែលមានខ្លឹមសារដូចតទៅៈ
ការរិយាល័យច្រកចេញចូលតែមួយគឺជា៖

  • កន្លែងផ្តល់សេវារដ្ឋបាលដែលប្រជាពលរដ្ឋប្រជាពលរដ្ឋត្រូវការចាំបាច់អោយបានទាន់ពេលវេលានិងតម្លាភាព តាមនិតិវិធីសាមញ្ញ
  • កន្លែងប្រមូលផ្តុំសេវាកម្មនិងនិតិវិធីរដ្ឋបាលមួយចំនួននៅកន្លែងតែមួយ
  • កន្លែងដែលអតិថិជនមកទទួលទំរង់បែបបទ និង ពត៍មានគ្រប់គ្រាន់ច្បាស់លាស់ស្តីពីការផ្តល់សេវាសាធារណៈផ្សេងៗ និង កំរៃសេវាកម្ម
  • កន្លែងផ្តល់លទ្ធផលសំរេចជាផ្លូវការលើសេក្តីស្នើសុំដល់អតិថិជនវិញ។
លោកបានមានប្រសាសន៍បន្តទៀតថា ដំបូងឡើយរដ្ឋាភិបាលបានធ្វើការសាកល្បងការរិយាល័យច្រកចេញចូលតែមួយតែនៅខេត្ត ចំនួន២ ប៉ុន្នោះគឺមាននៅខេត្ត សៀមរាប ខេត្ត បាត់ដំបង តែដោយទទួលបានប្រសិទ្ធភាពពីការសាកល្បងនោះទើបរដ្ឋាភិបាលបាលសំរេចបង្កើតកម្មវិធីនេះជាធរមាននៅលើបណ្តារខេត្តមួយចំនួនទៀត ដើម្បីបង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជា។