ពេល ទារកកើតមកភ្លាមវាស្រែកយំ តើវាយំដោយសារអ្វី? គឺដោយសារខ្យល់អាកាសនៅខាងក្រៅ មកប៉ះលើស្បែកវា ធ្វើឲ្យស្បែកស្ងួតរឹងតឹង
ធ្វើឲ្យវាឈឺចាប់ ព្រោះពេលដែលទារកនៅក្នុងផ្ទៃម្តាយ
ធ្លាប់តែទទួលភាពក្តៅឧណ្ហៗ ពីម្តាយរបស់វា។
កាយវិញ្ញាណ គឺវិញ្ញាណដែលមានសារសំខាន់បំផុត។ វិញ្ញាណទាំងនេះសម្រាប់ឲ្យយើងដឹងនូវអារម្មណ៍ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ការប៉ះពាល់ ជាការចាំបាច់ណាស់សម្រាប់ប្រព័ន្ធសរសៃ
ប្រសាទទាំងអស់។ ការរំញោចត្រូវបានសាយភាយឆ្លងកាត់ខួរក្បាលដែលវិវឌ្ឍន៍ដល់វិញ្ញាណ ផ្សេងៗដែលតភ្ជាប់ ដោយផ្ទាល់ជាមួយការទទួលអារម្មណ៍និងការប៉ះប្រព័ន្ធសសៃប្រសាទ តែអាចនិងគ្មានលំនឹង ប្រសិនបើរាងកាយទារកមិនបានទទួលការប៉ះពាល់អ្វីនោះ។កាយវិញ្ញាណ គឺវិញ្ញាណដែលមានសារសំខាន់បំផុត។ វិញ្ញាណទាំងនេះសម្រាប់ឲ្យយើងដឹងនូវអារម្មណ៍ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ការប៉ះពាល់ ជាការចាំបាច់ណាស់សម្រាប់ប្រព័ន្ធសរសៃ
ទារកដែល បានទទួលការថែបំប៉នដោយចំណីអាហារ ការបីបមលួងលោមប្រឡែង ការជជែក និងការអោបរឹតពីម្តាយ តើការលូតលាស់នោះដូចម្តេចដែរ? ចំណែកទារកដែលគេទុកក្នុងបន្ទប់ដែលមានតែជញ្ជាំង-ស បានទទួលតែការថែទាំបំប៉នចំណីអាហារ ក៏ប៉ុន្តែមិនបានថ្នាក់ថ្នមបីបមច្រៀងបំពេ តើការលូតលាស់អារម្មណ៍របស់កុមារ ដូចម្តេចដែរ? ហើយរាងកាយទារក ដូចម្តេចដែរ?
ដូច្នេះពុំមែនមានតែបេះដូង និងសួតប៉ុណ្ណោះទេ ដែលត្រូវការធ្វើការងារចាប់ពីពេលដែលទារកកើតមកនោះ។ ប្រព័ន្ធសរសៃប្រសាទ ក៏ត្រូវការផងដែរនូវមុខងាររបស់ខ្លួន ហើយវាកើតឡើងតាមរយៈការប៉ះ និងការភ្ងោចនៃវិញ្ញាណ។ យើងគួរពិចារណាមើលថា ដូចម្តេចបានជាសត្វភាគច្រើន លិឍសម្អាតកូនវាដោយអណ្តាតផ្ទាល់ បន្ទាប់ពីកូនវាកើតភ្លាម។ នេះគឺជាអំណាចរំញោចនៃការប៉ះពាល់។
កត្តាសំខាន់បំផុត គឺត្រូវផ្តល់ឲ្យទារកនូវការបបោសអង្អែលឲ្យបានច្រើន ដូចជាការលើក-ព ឱបរឹត ថែទាំ និងថើបវា ត្រូវឈ្លីខ្នង និងបត់ដៃជើង នៅពេលថែទាំវា និងនិយាយទាក់ទងទារកតាមរយៈភ្នែក។ ការបបោសអង្អែល និងស្ទាបរាងកាយមានសារសំខាន់ពេញមួយជីវិតរបស់ទារក។ វាជះឥទ្ធិពលដល់សមត្ថភាពនៃការសិក្សារបស់កុមារ។ ដោយសារការស្ទាបអង្អែល ជួយបង្កើនតុល្យភាពនៃប្រព័ន្ធប្រសាទ។ ចំពោះកុមារដែលមិនចូលចិត្តអ្នកដទៃ ពេលមានមនុស្សមិនស្គាល់ ប្លែកមុខមកលើក-ព ឬប្រឡែងជាមួយ វាបង្ហាញនូវការភ័យខ្លាច ដោយសារប្រព័ន្ធសរសៃប្រសាទរបស់វាគ្មានលំនឹង។ កុមារប្រភេទនេះ ត្រូវការបបោសអង្អែល និងទំនាក់ទំនងយ៉ាងច្រើន ដែលអ្នកថែទាំ ត្រូវអនុវត្តដោយប្រុងប្រយ័ត្ននូវចំណុចដូចខាងក្រោម៖
-ត្រូវ-ព កុមារដោយប្រុងប្រយ័ត្ន និងស្និទ្ធស្នាលជាជាងការ-ព ដោយស្ទាក់ស្ទើរ។
-ត្រូវឲ្យកុមារស្និទ្ធស្នាលបបោសអង្អែលយើងដោយខ្លួនវា។
-ត្រូវឲ្យកុមារឱបរឹតយើង ជាងយើងឱបរឹតវា។
-កុមារអាចភិតភ័យខ្លាំង នៅពេលយើងប៉ះមុខ និងក្បាលវា។
- ឲ្យកុមារលេងល្បែងហ្វឹកហាត់ដល់កាយវិញ្ញាណរបស់វា ដូចជា ឲ្យវាលេងដីខ្សាច់ ទឹក ដីឥដ្ឋ ....ប៉ុន្តែកុមារត្រូវការម្ចាស់ការដោយខ្លួនឯង ក្នុងការលេងល្បែងទាំងនេះ៕