Thursday, March 27, 2014

វិធីដោះស្រាយពេល​ដែល​ការត​ភ្ជាប់ Internet ឬ Wi-Fiមាន​បញ្ហា


តើធ្វើដូចម្តេចនៅពេលដែលការតភ្ជាប់ Internet Wi-Fiមានបញ្ហាតើលោកអ្នកធ្លាប់មានបញ្ហាជាមួយនឹងការតភ្ជាប់ Internet ឬ ប្រព័ន្ធ Wi-Fi ដែរ ឬទេ? ហើយនៅពេលដែល Connection ទៅ Wi-Fi ជូនចាប់បាន ឬចាប់មិនបាន ម្យ៉ាងទៀតនៅពេលដែលយើងប្រើៗ Speed របស់វាធ្លាក់ចុះ ចំពោះ Router ខ្លះវាអាចដោះស្រាយបញ្ហាទំាងនេះបានមួយចំនួនដែរ ដូច្នេះ Router នឹង Modem សុទ្ធតែមានឧបករណ៍ឥតខ្សែ ហើយមានតួនាទីប្រហាក់ប្រហែលគ្នា ។ ខាងក្រោមនេះ
យើងសូមណែនំាពីរបៀបដោះស្រាយខ្លះៗនៅពេលដែលលោកអ្នកជួបនឹងបញ្ហានេះ Reboot Router តើលោកអ្នកដែលធ្លាប់ Reboot វាដែរ ឬទេ?នេះគឺជាដំណោះស្រាយតូចតាចនៅពេលដែលជូបនឹងបញ្ហានេះ លោកអ្នកអាចសាកល្បងដកខ្សែថាមពល (Power) របស់ Router ហើយរង់ចំាពី ទៅ បីវិនាទីហើយចំាដោតចូលវិញ ប្រសិនបើមាន Modem ដាច់ដោយឡែកលោកអ្នកធ្វើការដកខ្សែនោះដូចគ្នា ប៉ុន្តែឧបករណ៍មួយចំនួនក៏មាន Options ដើម្បីធ្វើការ Reboot ដែលដោយមិនចាំបាច់ដកខ្សែថាមពល ។ ត្រួតពិនិត្យទៅលើការឡើងកម្តៅ ចំពោះការឡើងកម្តៅរបស់ Router Modem គឺជាបញ្ហាមួយដែលអាចធ្វើឲ្យ Internet របស់លោកអ្នកមានបញ្ហាដែរ និងអាចឈានទៅដល់ការខូចឧបករណ៍ផងដែរ ។ ការឡើងកម្តៅអាចមកពីការទទួលកម្តៅពីឧបករណ៍អេឡិចត្រូនិចផ្សេងទៀត ឬអាចមកពីការស្ទះរន្ធខ្យល់ចេញចូលរបស់វា (airflow) ។ ពិនិត្យមើលខ្សែដែលតភ្ជាប់ជាមួយឧបករណ៍ នេះគឺជាការដោះស្រាយជាក់ស្តែងបំផុត ដែលមនុស្សភាគច្រើនតែងតែមានការចាប់អារម្មណ៍មុនគេបង្អស់ មុននឹងងាកទៅរកការដោះស្រាយដោយវិធីផ្សេង ជូនកាលអ្នកមាននរណាម្នាក់ដែលទៅដក ឬអាចរលុងខ្សែមកពីការដោតមិនស៊ុប ។ ត្រូវត្រួតពិនិត្យមើលទៅលើខ្សែថាមពល (Power) របស់ Router Modem តើមានចរន្តដែរ ឬទេ? ខ្សែតភ្ជាប់រវាង Router ទៅនិង Modem ខ្សែ Ethernet ទៅនឹង Router