Wednesday, May 1, 2013

អង្គការសហប្រជាជាតិមិន​ទាន់​មាន​ការ ព្រម​ព្រៀង​ណា​មួយ ក្នុង​ការ​ស៊ើប​អង្កេត អាវុធ​គីមី នៅ​ស៊ីរី



 អ្នកនាំពាក្យមួយរូប របស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃអង្គារ ទី៣០ ខែមេសាថា យូអិននៅតែមិនទាន់ មានការព្រមព្រៀងណាមួយ សម្រាប់បេសកកម្មរបស់ខ្លួន ក្នុងការស៊ើបអង្កេត ការប្រើប្រាស់អាវុធគីមី ក្នុងប្រទេសស៊ីរី។
យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៣ថា រហូតមកដល់ពេលនេះ អង្គការសហប្រជាជាតិ មិនទាន់មានការព្រមព្រៀងណាមួយ ដែលបេសកកម្មយូអិន ត្រូវប្រឈមពាក់ព័ន្ធនឹងការ ប្រើប្រាស់អាវុធគីមី ក្នុងប្រទេសស៊ីរី ដែលក្រុមបេសកកម្ម បានត្រៀមដាក់ពង្រាយយ៉ាងឆាប់ ក្នុងប្រទេសស៊ីរី។ នេះបើតាមអ្នកនាំពាក្យ លោក ម៉ាទីន ណេសឺគី បានលើកឡើង។
លោក ណេសឺគី និយាយថា «លោកអគ្គលេខាធិការ បានសន្និដ្ឋានថា គណៈកម្មការស៊ើបអង្កេត គួរតែស៊ើបអង្កេតបញ្ហា ប្រឈមដែលជាប់ទាក់ទងនឹង សេចក្តីរាយការណ៍ ក្នុងឧប្បតិហេតុ វាយប្រហារដោយប្រើប្រាស់ អាវុធគីមី កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១២ នៅទីក្រុង ហមស៍ មិនមែនឧប្បតិហេតុនៅតំបន់ ខាន់ អាល់អាសាល់នោះទេ»។
លោកសង្កត់ធ្ងន់ថា «លោកអគ្គលេខាធិការ បាន គីមូន មិនអាចទទួលយកបានទេ នូវការស៊ើបអង្កេត ដែលមានភាពលំអៀង»៕

Monday, April 29, 2013





នៅព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០១៣​ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន បូស្កូខេត្ត កែប មានសិក្ខាសាលាមួយស្តីអពី លក្ខណៈ៩យ៉ាងនៃគោលនយោបាយភូមិឃុំមានសុវត្ថភាព ក្រោមការចូលរួមវត្តមានរបស់អភិបាលក្រុងកែបលោក ងិន​ វាន់ដា​ ជាគណៈអធិបតី។ក្នុងការ​ចូលរួមនេះលោកក៏បានលើកនូវការ​អប់រំដែលទាក់ទងនិងលក្ខណៈ៩យ៉ាងក្នុងការធ្វើអោយភូមិឃុំមានសុវត្តិភាពលក្ខណៈ៩យ៉ាងនោះមានដូចជា៖

  1. លុបបំបាត់អំពើពុករលួយព្រោះថាអំពើពុករលួយជាកត្តាដ៏ធំមួយដែលធ្វើអោយមានការរាំងស្ទះដល់ការអភិវឌ្ឍន៏ដល់ប្រទេសជាតិ។
  2.  លុបបំបាត់ក្មេងទំនើងតាមភូមិឬហៅថាជនទំនើង។
  3. កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏នៅតាមភូមិ ឃុំ​ នីមួយៗ។
  4. ការពារគ្រោះថ្នាក់ពីគ្រោះមហន្តរាយនៃធម្មជាតិ។
  5. លុបបំបាត់អំពើលួចប្លន់ដោយធ្វការបង្គ្រាប់នូវរាល់បទល្មើសដែលបានកើតឡើង។
  6. លុបបំបាត់ការលេងល្បែងខុសច្បាប់។
  7. ការពារនិងលុបបំបាត់នូវគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះ។
  8. លុបបំបាត់ការប្រើប្រាស់អាវុធខុសច្បាប់។
ចំពោះលក្ខណៈ៩យ៉ាងនេះអាចជោគជ័យបានលើកលែងតែមានការអនុវត្តន៏ចេញពីប្រជាជនឬខ្លួនយើងផ្ទាល់ ហើយមូលហេតុដែលលោកបានផ្សព្វផ្សាយអំពីគោលនយោបាយនេះព្រោះថាកន្លងមកនៅតាមភូមិនីមួយៗសុទ្ធសឹងតែមានអំពើទាំងនេះបានកើតឡើងជាច្រើនលើកច្រើនសារស្ទើររាល់ថ្ងៃ។
បន្ទាប់ពិនៅឆ្នាំ២០០៩ រដ្ឋាភិបាលបានបង្កើតគោលនយោបាយនេះឡើង ហើយឃើញថានៅតាមភូមិនីមួយៗចាប់ផ្តើមអនុវត្តន៏និងមានប្រសឹទ្ធភាព។
ជាចុងក្រោយលោកក៏បានមានមតិផ្តាំផ្ញើទៅកាន់សិស្សានុសិស្សទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីអោយចេះចូលរួមនិងធ្វើជាពលរដ្ឋល្អនៅក្នុងសង្គម។

Thursday, March 21, 2013

ការសិក្សាជីវៈប្រវត្តិ លោកខៀវ សំផន


ប្រវត្តិរូប

លោក ខៀវ សំផន គឺ​ជា​អតីត​អ្នក​មាន​ឥទ្ធិពល​ម្នាក់​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ (ខ្មែរ​ក្រហម)។ លោក​ធ្លាប់​បម្រើ​ជា​[[ប្រមុខរដ្ឋ និង​ជានាយករដ្ឋមន្ត្រីនៃ​របប​នេះ។ លោក ជា​អ្នក​កាត់​ចិន កើត​នៅ​ខេត្ត​ស្វាយរៀង នា​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​១៩៣១ ត្រូវ​នឹង​ឆ្នាំ​មមែ នៅ​ឃុំ​រំចេក ស្រុក​រំដួល ខេត្តស្វាយរៀង ភូមិភាគ​បូព៌ា​នៃប្រទេស​កម្ពុជា។ ឳពុក​​ឈ្មោះ ខៀវ ឡុង ជា​មេធាវី ម្តាយ​ឈ្មោះ ប៉ោ គង់។ លោក ខៀវ សំផន មាន​ប្អូន​ម្នាក់​ឈ្មោះ ខៀវ សេងគីម មាន​ប្រពន្ធ​ឈ្មោះ សូ សុជាតិ និង​មាន​កូន ៤​នាក់។ លោក ខៀវ សំផន មាន​ឈ្មោះ​បដិវត្តន៍​ថា សមមិត្ត ហែម ហើយ​ឈ្មោះ​ហៅ​ក្រៅ​ថា តាឈុន ឬ​តាហុង។

ប្រវត្តិសិក្សា

លោក ខៀវ សំផន បាន​រៀន​ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​នយោបាយ នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង នា​ឆ្នាំ ១៩៥៩​​ ព្រោះ លោកបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងក្នុងឆ្នាំ១៩៥៥ ហើយបានបោះពុម្ពផ្សាយនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្លួនអំពី ការអភិវឌ្ឍសេដ្ឋកិច្ចនិង ឧស្សាហកម្មនៅកម្ពុជា។ បន្ទាប់ពីវិលត្រលប់មកប្រទេសកម្ពុជាវិញ ខៀវ សំផន បាន​ក្លាយ​ទៅ​ជា​សាស្ត្រាចារ្យ​បន្ទាប់​មក​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខា​ធិការ​ក្រសួង​ពាណិជ្ជកម្ម​នៅ​ឆ្នាំ១៩៦២ ក្នុង​របប សង្គម​រាស្រ្ត​និយម​​ និងបាន បង្កើត​កាសែត​មួយ​ឈ្មោះ​ថា “ ឡុបស៊ែរវ៉ាទ័រ” ដែល​មាន​ទិសដៅ​ឆ្លុះ​បញ្ចាំង​មតិ​របស់​បញ្ញា​ជន គ្រូ​បង្រៀន និង​មន្រ្តី​រាជការ​មួយចំនួន​ធំ ដែល​គាំទ្រ​នយោបាយ​អព្យាក្រឹត​របស់​សម្តេចព្រះបាទនរោត្ដម សីហនុ

ស្ថានភាពការងារ

នៅ​ឆ្នាំ​១៩៦២ ដល់ ១៩៦៣ លោក ខៀវ សំផន ធ្វើ​ជា​មន្រ្តី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​សង្គមរាស្រ្ត​និយម ដែល​ដឹកនាំ​ដោយ​សម្តេចព្រះ នរោត្តម សីហនុ ដែល​កាល​នោះ​លោក​មាន​ឋានៈ​ជា​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ដែល​មហាជន​ជាច្រើន​សរសើរ​ថា​ជា​មន្រ្តី​ស្អាតស្អំ​ម្នាក់។ នៅ​ឆ្នាំ​១៩៦០ លោក ខៀវ សំផន ប្រកាស​ឲ្យ​មាន​ការ​តស៊ូ​មួយ ដើម្បី​រំដោះ​ទឹកដី​កម្ពុជាក្រោម​មក​វិញ។ ឆ្នាំ​១៩៦២ លោក ខៀវ សំផន បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត​ប្រចាំ​មណ្ឌល​ខេត្តកណ្តាល ហើយ​នៅ​ឆ្នាំ​១៩៦៦ លោក​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត​ម្តង​ទៀត។ ខៀវ សំផន បាន​រត់​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​នៅ​ឆ្នាំ​១៩៦៧ ដោយ​មាន​ការ​គំរាម​កំហែង​ពី​កង​កម្លាំង​សន្តិសុខ​របស់​សម្តេច សីហនុ ហើយ​លេច​មុខ​ជា​ថ្មី ជា​មួយ​ចលនា​តស៊ូ​របស់់​ខ្មែរ​ក្រហម​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០។ នៅ​ឆ្នាំ​១៩៧៥ គាត់ ត្រូវ​បាន​តែង​តាំង​ជា​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។ នៅ​ឆ្នាំ​១៩៨៧ គាត់​បាន ជំនួស​តំណែង ប៉ុល ពត ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​ខ្មែរ​ក្រហម ហើយ​នៅ ឆ្នាំ១៩៨៩ គាត់​បាន​ធ្វើ​ជា​តំណាង​កម្ពុជា​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​កម្ពុជា​នៅ​ទីក្រុង​ប៉ារីស។

ការចូលរួមជាមួយខ្មែរក្រហម

ក្រោយ​ព្រឹត្តិការណ៍​បះបោរ​របស់​កសិករ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង មាន​ការ​គំរាម​ចាប់ខ្លួន​លោក​បញ្ជូន​ទៅ​តុលាការ​សឹក ហើយ​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​១៩៦៧ លោក ខៀវ សំផន បាន​បង្ខំ​ចិត្ត​រត់​ពី​ភ្នំពេញ​ទៅ​លាក់​ខ្លួន​នៅ​ព្រៃ​ក្នុង​ខេត្ត​តាកែវ និង​កំពង់ស្ពឺ ដែល​មាន​ចលនា​តស៊ូ​ខ្មែរក្រហម​នៅ​ទី​នោះ រួម​ទាំង​លោក ហ៊ូ យន់ និង ហ៊ូ នីម។ នៅ​ខែ​កក្កដា ឆ្នាំ​១៩៧១ ខៀវ សំផន បាន​ធ្វើ​ជា​ប្រធាន​អង្គ​ប្រជុំ​រយៈពេល​ពីរ​សប្តាហ៍ រៀបចំ​ឡើង​នៅ​ទីស្នាក់​របស់ ប៉ុល ពត នៅ​ភូមិភាគ​ឧត្តរ ដើម្បី​ពិភាក្សា​ថា តើ​ត្រូវ​អនុញ្ញាត​ឲ្យ​សម្តេចព្រះ នរោត្តម សីហនុ ចូលរួម​ក្នុង​ចលនា​តស៊ូ​ដែរ​ឬ​ទេ។ នៅ​ក្នុង​ពេល​តស៊ូ ក៏​ដូច​ក្នុង​សម័យ​កាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក ខៀវ សំផន បាន​ដើរ​តួនាទី​ជា​អ្នក​ទំនាក់ទំនង​ដ៏​សំខាន់​ម្នាក់​រវាង​សម្តេចព្រះ នរោត្តម សីហនុ និង​ក្រុម​ខ្មែរក្រហម ប៉ុល ពត។ នៅ​ឆ្នាំ​១៩៧១ ដដែល ខៀវ សំផន បាន​ចូល​ជា​សមាជិក​ត្រៀម​នៃ​គណៈមជ្ឈិម​បក្ស​កុម្មុយនីស្ត​កម្ពុជា ហើយ​នៅ​ពាក់កណ្តាល​ឆ្នាំ ១៩៧៦ បាន​ត្រូវ​គណៈមជ្ឈិម​បក្ស​ទទួល​ជា​សមាជិក​ពេញ​សិទ្ធិ។ នៅ​ឆ្នាំ​១៩៧៤ លោក ខៀវ សំផន គាំទ្រ​ឲ្យ​មាន​ការ​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ។ ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​១៩៧៥ ខៀវ សំផន បាន​ចូល​ប្រជុំ​គណៈអចិន្ត្រៃយ៍ ស្តីពី​ការ​បែងចែក​ការងារ ហើយ​អង្គប្រជុំ​នោះ បាន​ចាត់តាំង​ឲ្យ​លោក​ទទួល​បន្ទុក​ផ្នែក​រណសិរ្ស និង​រាជ​រដ្ឋាភិបាល​ពាណិជ្ជកម្ម​ខាងបញ្ជី និង​តម្លៃ។ ថ្ងៃ​ទី​៨ ខែ​មីនា ១៩៧៦ ខៀវ សំផន បាន​ចូលរួម​ក្នុង​អង្គប្រជុំ​ការងារ​មូលដ្ឋាន ស្តីពី​បញ្ហា​បោះឆ្នោត​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​១៩៧៦ និង​អំពី​សភាពការណ៍​នៅតំបន់ ១០៣ និង ១០៦ នៃ​ភូមិភាគ​ឧត្តរ​។ នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៧៦ តាម​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​កម្ពុជា លោក ខៀវ សំផន ត្រូវ​បាន​ជ្រើស​តាំង​ឲ្យ​ធើ្វជា​ប្រធាន​គណៈប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ ប្រជាធិបតេយ្យ។ នៅ​ពាក់កណ្តាល ឆ្នាំ​១៩៧៦ ខៀវ សំផន ត្រូវ​បាន​តែងតាំង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​បក្ស​ កុម្មុយនីស្ត​កម្ពុជា ដែល​ជា​គោលការណ៍​កិច្ចការ​សំខាន់ៗ ក៏​ដូចជា​គោលនយោបាយ​រដ្ឋាភិបាល សុទ្ធតែ​ត្រូវ​បាន​សម្រេច​ដោយ​គណៈកម្មាធិការ​មួយ​នេះ។ យោង​តាម​សម្តី​របស់​លោក អៀង សារី នៅ​ដើម​ឆ្នាំ​១៩៧៧ លោក ខៀវ សំផន ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​មន្ទីរ ៨៧០ ដែល​ជា​មន្ទីរ​របស់​គណៈកម្មាធិការ​មជ្ឈិម​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា ជំនួស​កន្លែង​របស់​សមមិត្ត ឌឿន។ ប៉ុន្តែ​លោក ខៀវ សំផន បាន​បដិសេធ​នៅ​ក្នុង​លិខិត​ចំហ​របស់​លោក​ថា ការ​អះអាង​នេះ មិន​មែន​ជា​ការ​ពិត​ទេ ហើយ​លោក​បន្ថែម​ថា លោក​គ្រាន់តែ​ជា​សមាជិក​សាមញ្ញ​មួយ​រូប​ប៉ុណ្ណោះ នៅ​ក្នុង​មន្ទីរ​នេះ។ ក្រោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម ដួល​រលំ​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩២ លោក ខៀវ សំផន នៅតែ​ជា​តំណាង​ជាន់ខ្ពស់​របស់​ភាគី​ខ្មែរក្រហម នៅក្នុង​រដ្ឋាភិបាល​ត្រី​ភាគី​របស់​អ្នក​តស៊ូ​ប្រឆាំង​វត្តមាន​របស់​វៀតណាម​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៨២។

ស្ថាន​ភាព​ករណី

បន្ទាប់ពីចុះចូលជាមួយរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៨ គាត់បានចាកចេញពីចលនា ខ្មែរក្រហម និងរស់នៅក្នុងខេត្តប៉ៃលិនរហូតដល់ពេលត្រូវបានចាប់និងឃុំខ្លួននៅ អ.វ.ត.ក នៅខែវិច្ឆិកា ឆ្នាំ២០០៧ហើយត្រូវបានចោទប្រកាន់និងបញ្ជូនទៅជំនុំជម្រះពីបទ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការ រំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ មនុស្សឃាត ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ និងមានចែងនិងផ្តន្ទាទោសតាមមាត្រា ៣(ថ្មី) មាត្រា៤២៩(ថ្មី) និងមាត្រា៣៩(ថ្មី) នៃច្បាប់ស្តីពីការបង្កើតអង្គជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៤។ សវនាការសាធារណៈនៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូងនឹងចាប់ផ្តើមនៅ ឆ្នាំ២០១១។

ចំណុច​ចោទ​ប្រកាន់

ខៀវ សំផន ត្រូវបានចោទប្រកាន់ថាមានការទទួលខុសត្រូវតាមរយៈការធ្វើសកម្មភាព ឬបរាជ័យក្នុងការទប់ស្កាត់ (រួមបញ្ចូលទាំងការប្រព្រឹត្តតាមរយៈឧស្សាហកម្ម ឧក្រិដ្ឋកម្មរួម) បញ្ជា ញុះញង់ រៀបចំផែនការ ដឹកនាំ ឬសមគំនិតដោយការជួយឬជំរុញ ឬបង្កលក្ខណៈងាយស្រួលដល់ការប្រព្រឹត្តឧក្រិដ្ឋកម្ម ឬទទួលខុសត្រូវក្នុងនាមជាអ្នក ដឹកនាំ ចំពោះឧក្រិដ្ឋកម្មដូចខាងក្រោម ដែលត្រូវបានប្រព្រឹត្តនៅចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៖
·         ឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិ ៖ មនុស្សឃាត ការសម្លាប់ផ្តាច់ពូជ ការដាក់ក្នុងមន្ទីរ ឃុំឃាំង ការធ្វើទារុណកម្ម និងអំពើអមនុស្សធម៌ផ្សេងទៀត។
·         ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍៖ ការសម្លាប់រង្គាលក្រុមជនជាតិ វៀតណាម និងចាម។
·         ការរំលោ ភបំពានយ៉ាងធ្ង ន់ធ្ងរទៅលើអនុ សញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ៖ មនុស្សឃាតដោយចេតនា ការធ្វើទារុណកម្មឬការប្រព្រឹត្តអមនុស្សធម៌ ការបង្កដោយចេតនាឲ្យមាន របួសធ្ងន់ធ្ងរឬឲ្យមានការឈឺចាប់ដល់រូបរាងកាយឬសុខភាព ការដកហូតដោយចេតនា ពីឈ្លើយសឹកឬជនស៊ីវិលនូវសិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌ ការបង្ខាំងនិងការ និរទេសជនស៊ីវិលដោយខុសច្បាប់។
·         អំពើមនុស្សឃាត ៖ ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញ ខាងផ្នែកសាសនា ដូចមានចែងក្នុង ក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦។
ខៀវ សំផន បានបដិសេធរាល់បទចោទប្រកាន់ ទាំងអស់មកលើគាត់។

Thursday, March 14, 2013

ពីធីបើកការដ្ឋានជុសជុលកំណាត់ផ្លូវជាតិលេខ៣៣A ពង្រីកនិងលើកកំពស់ផ្លូវដោយដីធម្មតាប្រវែង ៣.៧២៥ ម៉ែត្រ​ និងសំណង់សិល្បការ្យចំនួន ៣១ កន្លែង ចាប់ពី គ.ម ០៤+០២៥ ដល់ គ.ម ០៧+៧៥០ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ខេត្តកែប: នៅថ្ងៃ ព្រហស្បតិ៍ ទី​ ១៤ ខែ មិនា ឆ្នាំ ២០១៣ មាន​ការ​ប្រារព្ធពីធីបើកការដ្ឋានជុសជុលកំណាត់ផ្លូវជាតិលេខ៣៣A ពង្រីកនិងលើកកំពស់ផ្លូវដោយដីធម្មតាប្រវែង ៣.៧២៥ ម៉ែត្រ​ និងសំណង់សិល្បការ្យចំនួន ៣១ កន្លែង ចាប់ពី គ.ម ០៤+០២៥ ដល់ គ.ម ០៧+៧៥០ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែន សេត្តា ទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអភិបាលខេត្ត កែប រួមនឹងឯកឧត្តម សំ សារីន ជាប្រធានក្រុមប្រឹក្សាខេត្តកែប ហើយនឹងមាន ការចូលរួមពីសំណាក់ប្រជាពលរដ្ឋជាង ២០០ នាក់ ដែលរស់នៅជុំវិញខេត្តកែបទាំងមូលផងដែរ។
ក្នុងអង្គកម្មវិធីនេះទាំងមូលឯកឧត្តម កែន សេត្តា ក៏បានមានសំណេះសំណាលជាមួយគណៈអធិបតីជាច្រើនរូបនិង ប្រជាពលរដ្ឋផងដែរដោយលើកហេតុផលជាលក្ខណៈផ្តល់នូវតំបូន្មានអំពីផលប្រយោជន៏នៃការអភិវឌ្ឍន៏ផ្លូវថ្នល់មួយចំនួនដោយលោកបាននិយាយថា៖កែបជាខេត្តមួយដែលនឹងកំពុងមានការចូលរួមប្រលងប្រណាំង​ យកពានរង្វាន់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមប្រធានបទ ទីក្រុងបៃតង (Green City) មិនតែប៉ុណ្ណោះលោកក៏បានណែនាំអោយប្រជាពលរដ្ឋអោយចេះជួយថែរក្សាផ្លូវ ព្រោះថាបើមានផ្លូវល្អការរកស៊ីក៏ប្រកបដោយភាពកាកកបដែរ ហើយឆ្នេរកែបនេះជាកន្លែងមួយដែលមានភ្ញៀវមកទស្សនាមិនក្រោមជាង ៨០០០០នាក់ឡើយជារៀងរាល់ឆ្នាំ លោកបានបន្តទៀតថាផ្លូវល្អវាជាកត្តាមួយជួយកាត់បន្ថយគ្រោះថ្នាក់ចរាចណ៏ផងដែរ តែបើគ្មានផ្លូវទេ ប្រជាជនដែលរកស៊ីនៅទីនោះក៏មិនបានកាក់កបដែរព្រោះថាមិនសូវមានភ្ញៀវមកទស្សនាវាជាកត្តាដែលអោយប្រជាពលរដ្ឋមានពេលទំនេរ គ្មានការងារធ្វើ នាំគ្នាលេងល្បែងពាលាអាវាសែជាដើម ដែលវាជារឿងមួយនាំអោយមានការរាំងស្ទះនៃការអភិវឌ្ឍន៍ប្រទេសជាតិយើង​។

Sunday, March 10, 2013

ពីធីសម្ភោធន៍ដាក់អោយប្រើប្រាស់នូវអគារបីជាន់របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន​​​ បូស្កូខេត្ត កែប




ខេត្តកែបៈនៅថ្ងៃ ព្រហស្បតិ៍​ ទី​០៧​​​ ខែ មីនា ឆ្នាំ ២០១៣ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន​​​ បូស្កូខេត្ត កែប​ មានការប្រារព្ធពីធីសម្ភោធន៍ដាក់អោយប្រើប្រាស់នូវអគារបីជាន់​ ដែលទើបនិងសាងសង់រួចរាល់ជាស្ថាពរ​ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់របស់ឯកឧត្តម អ៊ឹម​ សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា​  ឯកឧត្តម កែន សិត្ថា អភិបាលខេត្ត កែប​ និងម្ចាស់ជំនួយនូវអគារបីជាន់ ទាំងអស់រួមទាំង សិស្សានុសិស្សវិទ្យាល័យចំការដូង អនុវិទ្យាល័យ សង្គមរាស្ត្រនិយម និងវិទ្យាល័យចរិយាវង្ស​ ។ ក្នុងការសាងសង់អគារនេះក្នុងគោលបំណងជួយដល់សិស្សានុសិស្សក្រីក្រ ដែលមកពីតំបន់ដាច់ស្រយាលដើម្បីជួយសំរួលដល់ពួកគេលើការស្នាក់នៅក៏ដូចជាកន្លែងសិក្សាជាដើម។ចំពោះការសាងសង់អគារនេះមានបីជាន់ដែលមានឈ្មោះដូចតទៅៈ
អគារទាំងមូលមានឈ្មោះថា មណ្ឌលអង្គរបុរី ហើយជាន់ទីមួយដែលជាជាន់ផ្ទាល់ដីជា ជាន់សំរាប់ផ្នែកទំនាក់ទំនងសង្គមនិងសារពត៍មាន(Social

Communication)ជាន់ទីពីរឬជាន់កណ្តាលសំរាប់ផ្នែកលេខាធិការនិងផ្នែកIT(Information Technology)រីឯជាន់ទីបីដែលជាជាន់លើគេបង្អស់សំរាប់សិស្សស្នាក់ក្នុងទាំងអស់ស្នាក់
នៅដែលមានឈ្មោះថា ផ្ទះស្នាក់ប្រុសភ្នំគូលេន​​ ហើយអគារនេះចាប់ផ្តើមកសាងឡើនៅពាក់កណ្ដាលកំឡុងឆ្នាំ ២០១២និងបានបង្ហើយរួចរាល់នៅឆ្នាំ ២០១៣ ក្រោមការគ្រប់គ្រងនិងស្វះស្វែងរកជំនួយពីមូលនិធិក្រៅប្រទេសមកសាងសង់អគារនេះដោយលោក លី សំណាង ជាអធិការនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន​​​ បូស្កូខេត្ត កែប​។ក្នុងការចូលរួមនេះផងដែរឯកឧត្តម អ៊ឹម សិទ្ធីក៏បានរៀបរាប់អំពីប្រវត្តិខ្លះៗនៃមជ្ឈមណ្ឌលនេះដែលគាត់បានមកដំបូងគាត់បានមានប្រសាសន៍ថាមជ្ឈមណ្ឌលនេះដំបូងឡើយជាអគារកាត់ដេរតែប៉ុន្នោះ តែដោយមើលឃើញពីភាពលំបាករបស់សិស្សានុសិស្សដែលនៅខេត្តមួយចំនួនដូចជា៖
ខេត្ត កែប ខេត្ត កំពត តាកែវនិងខេត្តផ្សេងៗទៀតទើបលោក លី សំណាង បានស្វះស្វែងរកជំនួយពីមូលនិធិក្រៅប្រទេសមកបើកសាលានេះឡើង ហើយពេលចាប់ផ្តើមបើកដំបូងគឺ មានតែពីរផ្នែកប៉ុន្នោះ គឺផ្នែក ទំនាកទំនងសង្គមនិងសារពត៍មាន (Social Communication )និងផ្នែកមួយទៀតនោះគឺផ្នែក ការិយាល័យជួរមុខ(Front Offices)បន្ទាប់មកនៅចុងឆ្នាំ​ ២០១២ដែលជាឆ្នាំសិក្សាថ្មី ទើបលោក លី សំណាង បានសំរេចចិត្ត បើកផ្នែកថ្មីពីរបន្ថែមទៀត គឺផ្នែក អគ្គីសនី (Electrician) និង ផ្នែក IT (Information Technology) ជាចុងក្រោយឯកឧត្តមក៏បានកតសរសើរកោតសរសើរយ៉ាងក្រៃលែងចំពោះលោក លី សំណាងដែលបានបន្សល់ទុកនូវសមិ្មត្តិផលដ៏អស្ចារ្យសំរាប់សិស្សានុសិស្សទាំងអស់បានរៀនសូត្រចេះដឹងនិងបន្តជួយអភិវឌ្ឍន៏ដល់សង្គមកម្ពុជាយើង បន្ទាប់មកលោកក៏បានកាត់ខ្សែបូរដើម្បីដាក់អោយប្រើប្រាស់ជាផ្លូវការនៃអគារ អង្គរបុរីនោះ។
គួរបញ្ជាក់ដែរថាមុនការប្រារព្ធពីធីនេះឡើងបីថ្ងៃក៏មានការធ្វើពីធីប្រសិទ្ធិពរដល់អគារនេះផងដែរពីសំណាក់សាសនាទាំងបីគឺសាសនា ព្រះពុទ្ធ សាសនាកាតូលិក និងសាសនា មូស្ល៊ីម។



Wednesday, February 27, 2013

កសិកម្មនៅប្រទេសកម្ពុជា


កម្ពុជាជាប្រទេសមួយមានវិសាលភាពជាងគេនៅជ្រោយឥណ្ឌូចិនភ្នែកធនធានធម្មជាតិ។ មគ្គុទេ្ទសក៏របរបុរាណខ្មែរតែងប្រកបរបរចិញ្ចឹមជីវិតតាមផ្លូវសុចរិតជាដរាបពិសេសរបរកសិកម្ម។ ប៉ុន្តែរបរនេះតែងតែកើតមានជាបញ្ហារាប់មិនអស់នៅក្នុងជីវិតប្រចាំថ្ងៃជាហេតុនាំអោយស្ដែងចេញជាយោបល់របស់ប្រជាជនមួយចំនួនយល់ថា កសិកម្មនៅកម្ពុជា ជាកសិកម្ម យថាផល ។
ការយល់ដឹង
កសិកម្មសំដៅទៅលើការធ្វើស្រែចំការដំនាំរឺដាំដុះដំនាំផ្សេងៗ។ យថាកម្មគឺអ្វីៗដែលទទួលបាន មានសភាពមិនទៀងទាត់គឺបានតាមសភាពចៃដន្យតាមដំណើរ។ តាមធម្មតានៅប្រទេសកម្ពុជាតាំពីកំណើតទឹកដីមកប្រជាពលរដ្ឋខ្មែរប្រកបរបរជាកសិកម្មមានចំនួនប្រមាណ៩០%។
វិធីបុរាណ
សេវាកម្មក្នុងវិស័យកសិកម្មពួកគេច្រើនធ្វើទៅតាមបែបលំនាំកសិកម្មយថាផល ពីជំនាន់មួយទៅជំនាន់មួយពីសម័យកាលមួយទៅសម័យកាលមួយជាបន្តបន្ទាប់ស្រដៀងៗគ្នាទាំងតំបន់ស្រែក៏ដូចជាតំបន់ចំការច្បារដំនាំ។ មានភស្ភុតាងជាក់ស្ដែងជាច្រើនដែលកំនត់ន័យសេចក្ដីនេះដូចជា ដីជាប្រភពផ្ដល់ទីតាំងរបស់ដំនាំ។ ការធ្វើស្រែលើដីចាស់ដដែលៗស្រូវដដែលៗពីមួយឆ្នាំទៅមួយឆ្នាំជាហេតុធ្វើងោយដីនើប្រែជាដីខ្សោះជីជាតិ។គ្មានហេតុផលអ្វីផ្សេងក្រៅពីធ្វើស្រូវនៅលើដីចាស់មួយមុខប៉ុណ្ណោះ។
ប្រភពទឹក
ទឹកជាប្រភពដង្ហើមដ៏សំខាន់បំរើឲ្យការរស់នៅរបស់ស្រូវក៏ដូចជាដំនាំ។ប្រភពទឹកក្រៅពីទឹកបឹង ស្ទឹងទន្លេ គឺមានតែមួយមុខគឺពេងលើមេឃបានសេចក្ដីថាអាស្រ័យលើទឹកភ្លៀងអោយ ពោលគឺពឹងផ្អែកផ្ញើរវាសនាលើអទិទេព។ ការរើសពូជ ពូជស្រូវរឺដំនាំពុំមានការជ្រើសរើសពូជរឺសំរិតសំរាំងពូជអោយបានម៉ត់ចត់តាមលក្ខណ:បច្ចេកទេសវិទ្យាទេគេតាមទំលាប់រឺពូចដដែលៗ។
ឧបករណ៏បុរាណ
ចំពោះឧបករណ៏បំរើការងារផលិតកម្មវិញមានលក្ខណ:បុរាណដូចជាប្រើនង្គ័ល រនាស កំលាំអូសទាញ ប្រើសត្វគោក្របី ។ ការថែទាំក៏ពុំសូវមានលក្ខណ:វិទ្យាសាស្រ្តត្រឹមត្រូវទេ ដូចជាការបង្ហូរទឹក បញ្ចេញទឹកចេញចូលការចំចាត់សត្វល្អិតចង្រៃការប្រើប្រាស់ជីធម្មជាតិ គឺធ្វើក្រោមរូបភាពបានស្មានឬតាមទំលាប់ពីឪពុកមកកូន។កសិករខ្លួនឯងផ្ទាល់ការយល់ដឹងមានកំរិតទាប់គឺធ្វើស្រែតាមទំលាប់តៗគ្នាពីជំនាន់មួយទៅជំនាន់មួយតាមសភាវ:គតិអនុកម្ម។ដើម្បីអោយកាន់តែច្បាស់ថែមទៀងតាមសូមពនិត្យតាមរយ:ស្នាដៃអក្សរសិល្សវិញ។ទទឹ្ទមនឹងការយល់ឃើញបែបនេះនៅមានលេចចេញជាការយល់ឃើញផ្ទុយមួយទៀត។ ក្រោយមកយល់គេយល់ ថាកសិកម្មនៅកម្ពុជា ជាកសិកម្ម ប្រពលវប្បកម្ម។គេអះអាងថាបែបនេះគេសំអាងលើហេតុផលដូចតទៅ។ ការធ្វើបែបប្រពលវប្បកម្មគឺមិនពឺងផ្អែកលើមេឃរឺអាទិទេពពេកទេ គឺមានលក្ខណ:វិទ្យាសាស្រ្តទំនើប ទាន់សម័យតាមរយះសមភ្ថភាពរបស់មនុស្សផ្ទាល់។ ជាក់ស្ដែងដីដែលគេបង្កបង្កើតផលគឺមានការវិភាគទៅតាមបច្ចេកទេសកសិកម្ម។មានការយកចិត្តទុកដាក់ខ្ពស់ពីជំនាញនៅក្រសួងកសិកម្មនិងអង្គការក្រៅរដ្ឋាភិបាលជួយសហការណ៏ផង។ពូជស្រូវឬដំនាំកសិករចេះជ្រើសរើសពូជបានល្អដោយមានវិស្វករនិងផ្នែកជំនាញចុះជួយនិងណែនាំ។
ឧបករណ៏សម័យ
ទឹកស្រោចស្រពមានការជីកស្រះ ជីកប្រឡាយ ជីកអាងស្តុបទឹកលើភ្នំ ទប់ទំនប់ប្រព័ន្ធធារាសាស្រ្ត តាមលក្ខណ:បច្ចេកទេស ក្នុងទិសដៅផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ដល់ការងារធ្វើស្រែជំការឈានរហូត់ ដល់ធ្វើស្រែប្រាំងថែមទៀតផង។សំភារះឬឧបករណ៏ទាន់សម័យដូចជា ត្រាក់ទ័រ គោយន្ត ម៉ាសីនបូមទឹក ម៉ាសីនច្រូតកាត់ បោកបែប ។ ដីកសិករមានសមត្ថភាពចេះប្រើជីគីមីផ្សំ និងជីធម្មជាតិ ក្រៅពីនេះក្រសួងកសិកម្មបានបង្កើតមជ្ឈមមណ្ឌលធ្វើពិសោធន៏ដំនាំស្រូវ តាមតំបន់ តាមស្រុក តាមខេត្ត ។ សរុបមកឃើញថាទស្សនះទីពីមានលក្ខណ:សមស្របពិតៗ។ ប៉ុន្តែយោបល់ដែលប្រជាជនបានលើកឡើងថាកសិកម្មនៅកម្ពុជាគឺជាកសិកម្ម យថាផលនោះពុំមានលក្ខណ:ត្រឹមត្រូវទាំងស្រុងនោះទេពីព្រោះបច្ចុប្បន្នវិស័យកសិកម្មត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងពិសេសបានបង្កើតនូវក្រសួងធនធានទឹកដែលរបបមុនៗពុំមានឡើយ។ទាំងផ្នែកធនធានទឹកពូជធាបច្ចេកទេសទីផ្សាលក់ផលិតផល បណ្ដាញធារាសាស្រ្ដ បណ្តាញគមនាគមន៏ ទូរគមនាគមន៏ មធ្យោបាយដឹកជញ្ជូន រាជរដ្ឋាភិបាលបាននឹង កំពុងជំរុញយ៉ាងមមាញឹក និងខ្លាំងក្លាហើយជាបណ្ដើរៗកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ប្រទេសធ្លាប់មានកិតិ្តស័ព្ទល្បីល្បាញលើឆាកអន្តរជាតិក្នុងនាមជាពលរដ្ឋខ្មែរពិសេសក្នុងនាមជាសិក្ខាកាមជន យើងនេងខិតខំរៀនសូត្រលើគ្រប់វិជាពិសេស ផ្នែកកសិកម្មប្រែក្លាយខ្លួនចាធនធានមនុស្សខ្មែរប្រកបដោយសមត្ថភាពនិងថាមពលរួមចំណែករ និងអភិវឌ្ឍប្រទេសជាតិឲ្យថ្គុំថ្កើន។

Tuesday, February 26, 2013

និយមន័យនៃភាសា

ភាសាគឺជាចំណេះរបស់មនុស្សដើម្បីការបានមកនិងការប្រើរបៀបស្មុគស្មាញនៃការទំនាក់ទំនងឬយើងអាចហៅបានម្យ៉ាងទៀតបានថាភាសាអាចជាឧទាហរណ៍មិនទូទៅខ្លះនៃរបៀបរបប។វិទ្យាសាស្រ្កដែលសិក្សាទៅលើភាសាគឺត្រូវបានហៅថាភាសាវិទ្យា។តាមការវាយតំលៃខ្លះៗទៅលើចំនួនយ៉ាងច្បាស់លាស់ទៅលើភាសានៅក្នុងពិភពលោកអាស្រ័យលើការវែកញែកត្រឹមតែមួយភាគតូចរវាងភាសានិងគ្រាមភាសា។បើទោះបីជាយ៉ាងណាក៏ដោយការវាយតំលៃនេះក៏មានការផ្លាស់ប្តូរផងដែរគឺនៅចន្លោះ៦០០០ទៅ៧០០០ជាភាសាចំនួនពិត។ភាសាធម្មជាតិគឺជាភាសាដែលនិយាយដោយពាក្យសំដីប្រចាំថ្ងៃចេះមកដោយឯកឯង គ្មានវេយ្យាករណ៍ និយាយទៅតាមតំបន់​ ឬអាចហៅថាជាសញ្ញាទៅតាមតំបន់នីមួយៗប៉ុន្តែក៍មានភាសាមួយចំនួនជាពាក្យសំងាត់ដែលស្ថិតនៅក្នុងលំដាប់ទីពីរនៃពត៍មានដោយការប្រើប្រាស់នូវវិញ្ញាណបី ​ ហើយវិញ្ញាណនីមួយៗមានស្រាប់នៅក្នុងខ្លួនមនុស្សយើងម្នាក់ៗដូចជាៈ សោតវិញ្ញាណ កាយវិញ្ញាណ និង ចក្ខុវិញ្ញាណឧទាហរណ៍ដូចជាការសរសេរពន្ទុរេខិយ អក្សរសំរាប់មនុស្សខ្វាក់ដែលមានលក្ខណៈជាសូរសំលេង នេះដោយសារតែភាសារបស់មនុស្សមានបែបបទជាលក្ខណៈម្ចាស់ការ។នៅពេលដែលយើងប្រើភាសាជាលក្ខណៈគំនិតវាអាចជាសមត្ថភាពដើម្បីសិក្សានិងប្រើប្រាស់របៀបស្មុគស្មាញនៃការទំនាក់ទំនងឬក៏ដើម្បីពណ៍នារូបរាងនៃច្បាប់ដែលបានបង្កើតឡើងនូវប្រព័ន្ធទាំងនេះឬក៏ការបង្កើតសូរសំលេងចេញពីមាត់ដែលត្រូវបានបង្កើតចេញពីច្បាប់ទាំងអស់នោះ។គ្រប់ភាសាទាំងអស់ពឹងផ្អែកទៅលើការដំណើរការនូវទំរង់នៃសកម្មភាពដែលជាប់ទាក់ទងទៅនិងសញ្ញាជាមួយនិងអត្ថន័យដ៏ល្អិតល្អន់។ការប្រើភាសាដោយមាត់ឬដោយសញ្ញាគឺត្រូវមានប្រព័ន្ធសទ្ទវិទ្យាមួយដែលគ្រប់គ្រងពីរបៀបប្រើប្រាស់និមិត្តសញ្ញានិងទំរង់នៃការទាក់ទងជាមួយរឿងរាវឬក៏ព្រឹត្តិការណ៏អ្វីមួយដែលត្រូវបានស្គាល់ដោយ ពាក្យនឹងភាគតូចនៃភាសាដែលវាមានអត្ថន័យខ្លួនវាផ្ទាល់តែម្តង ហើយវាមានប្រព័ន្ធរៀបចំវេយ្យាករណ៏មួយដែលគ្រប់គ្រងដោយពាក្យនិងភាគតូចនៃភាសាដែលវាមានអត្ថន័យខ្លួនវាផ្ទាល់ដែលត្រូវបានដាក់បញ្ចូលទៅជាទំរង់ល្បះហើយនិងជាគំនិត។