Wednesday, January 23, 2013

ការចែករំលែក​បទពិសោធន៍របស់លោក​ James Hoving


នៅថ្ងៃ អង្គារ ទី​ ២២ ខែ​ មករា ឆ្នាំ ២០១៣​ នៅ​មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ដុន បូស្កូ ខេត្ត កែបមានការចូលរួមចែករំលែកបទពិសោធន៍ការងារនៅក្នុងសង្គមរបស់លោក James Hoving ទៅកាន់សិស្សានុសិស្សផ្នែក ទំនាក់ទំនងសង្គមទាំងអស់ដើម្បីទទួលបាននូវបទពិសោធន៍ក៏ដូចជាបំនិននៃជីវិត។លោកជាមនុស្សម្នាក់ដែលបានធ្វការនៅវិទ្យុជាតិនៃទីក្រុង New York (USA)ហើយ
ក្នុងការចូលរួម​​ នេះផងលោកបានលើករឿងរ៉ាវជាច្រើនដែលទាក់និងសង្គមខាងក្រៅនិង​ បានប្រាប់ពីបែរបទនៃការធ្វើការនៅតាមស្ថានីយ៍វិទ្យុឬទូរទស្សន៍ដូចជាគាត់បាននិយាយថាៈបើសិនយើងមានសំលេងល្អឬរូបស្អាតបាតវាជាការប្រពៃណាស់ ព្រោះថានៅសព្វថ្ងៃនេះមនុស្សជាច្រើនដែលបានទទួលបានចំនូលជាច្រើនពីសំលេងនិងរូបរាងរបស់ពួកគេតាមរយៈការធ្វើការងារជាពិធីករ ពិធីការនី ជាអ្នកបង្ហាញម៉ូតជាដើម។
ជាចុងបញ្ចប់គាត់បានបង្ហាញនូវភាពយន្តឯកសារមួយដែលភាពយន្តឯកសារនេះនិយាយពី"សង្គ្រាមអាថ៍កំបាំងនៅប្រទេសឡាវ"នៅក្នុងភាពយន្តនេះបានបញ្ជាក់ឲឃើញថាប្រជាជនឡាវជាច្រើនបានស្លាប់យ៉ាងអនោចអធ័មនៅក្នុងសង្រ្គាមនេះ។


Saturday, January 19, 2013

ការចេះដឹងក្រោមឥទ្ធិពលនៃមជ្ឈដ្ឋាន

នៅក្នុងសង្គមសព្វថ្ងៃ មានមនុស្សច្រើនជំពូក ច្រើនប្រភេទ ហើយមនុស្សទាំងនោះតែងតែមានផ្នតគំនិត មានទំលាប់ និងមានការយល់ដឹង ឬកំរិតបញ្ញាខុសៗគ្នា។មនុស្សខ្លះឆ្លាត ខ្លះល្ងង់ ខ្លះមានទំលាប់ល្អ ខ្លះមានទំលាប់អាក្រក់។
ជាកាពិត ផ្នត់គំនិត ទំលាប់ល្អ ឬអាក្រក់​ ការយល់ដឹងរបស់មនុស្សម្នាក់ៗអាចប្រែប្រួលទៅបានគឺ​ តាមរយៈការផ្លាស់ប្តូរទីកន្លែងដែលរស់នៅ ឬមជ្ឈដ្ឋានដែលនៅជុំវិញខ្លួនផ្ទាល់តែម្តង។
​     រឿង ក្អែកនិងកូនឥន្រ្ទី
មានសត្វក្អែកមួយក្បាលបានហើរទៅសម្ងំពួនចាំលួចស៊ិពងរបស់សត្វឥន្រ្ទីខណៈពេលដែលមេឥន្រី្ទចេញទៅរកចំណី។ក្អែកនោះបានស៊ីពងឥន្រ្ទីអស់ជាច្រើនតែនៅសល់តែពងមួយដែលវាស៊ីមិនអស់។ដោយសារតែវាជាសត្វលោភលន់វាបានខាំពាំ យកពងដែលនៅសល់មួយនោះទៅទុកនៅក្នុងសម្បុកវាទុកដើម្បីស៊ីនៅពេលវាឃ្លានទៀត។ជួនជាយប់នោះជាយប់ងងឹតធ្វើអោយវាមើលលែងដឹងថាមួយណាជាពងរបស់វាមួយណាជាពងរបស់ឥន្រ្ទី។
      លុះយូរៗវាក៏ភ្លេចស៊ីពងរបស់ឥន្រ្ទីនោះ​ កន្លះខែក្រោយមកពងក្អែកក៏ញាស់គឺញាស់ទាំងពងក្អែក
ញាស់ទាំងពងឥន្រ្ទី​ ហើយវាក៏មិនដឹងដែរថាមួយណាជាកូនឥន្រ្ទី​ដែរទើបវាចេះតែចិញ្ចឺមកូនឥន្រ្ទី​នោះរហូតទៅ។
កូនក្អែកនៅពេលបានចំនីស៊ីម្តងៗ វាតែងតែដណ្តើមគ្នាស៊ី ខាំគ្នា ចឹកគ្នា ឡូឡារកោកកាក ​បង្ករភាពរញេរញៃដល់គ្នានឹងគ្នា។
សកម្មភាពបែបនេះបានកើតឡើងជារៀងរាល់ថ្ងៃ​ ហើយក្លាយជាទំលាប់ទៅហើយសំរាប់សត្វក្អែក
ហើយវាក៏បានធ្វើអោយកូនឥន្រ្ទី​ជាសត្វមានចិត្តល្អ មិនចេះលោភលន់ និងមាន​សេចក្តីថ្លៃថ្នូរនោះ បានក្លាយទៅជាសត្វដែលមានចរិតដូចកូនក្អែកទាំងនោះដែរ។
ដោយសារតែកូនឥន្រ្ទី​នោះធំឡើងមានរូបរាងស្អាតជាងគេ ក៏ធ្វើអោយកូនក្អែកទាំងអស់មានចិត្តច្រណែន ហើយព្រួតគ្នាដេញខាំចឹកកូនឥន្រ្ទី​។កូនឥន្រ្ទី​នៅមិនសុខក៏បានសម្រេចចិត្តហើរចាកចេញពីក្រុមទៅរស់នៅតែម្នាក់ឯង។មួយរយៈក្រោយមកមេឥន្រ្ទី​បានជួបនិងកូនឥន្រ្ទី​នោះ មេឥន្រ្ទី​បានសួរពន្យល់ណែនាំ និងបាននាំអោយទៅរស់នៅជាមួយក្រុមសត្វឥន្រ្ទី​វិញ។
កូនឥន្រ្ទី​បានដើររកចំណីជាមួយកូនឥន្រ្ទី​ដ៏ទៃទៀតដោយសារតែមានគំនិតច្រណែនឈ្នានីស អាត្មានិយម ដែលវាទទួបានកាលពីពេលដែលវារស់នៅជាមួយសត្វក្អែកធ្វើអោយវាមានចរិត និងទង្វើកូនក្អែកដែរនៅពេលដែលវាបានចំនីម្តងៗវាគំរាមកំហែង និងហែកហូរគ្នា ដេញខាំគ្នាដើម្បីដណ្តើមចំណី។
ហ្វូងឥន្រ្ទី​ជើញដូចនេះក៏ជំនុំគ្នាដើម្បីកែប្រែកូនឥន្រ្ទី​នោះ។
គំនិតពិចារណា
មិនថាមនុស្ស ឬសត្វនោះទេអោយតែរស់នៅជាមួយក្រុមបែបណា ចិត្តគំនិត  ឥរិយាបថនិងប្រែក្លាយទៅជាបែបនោះមិនខាន ព្រោះផ្នត់គំនិតបានច្របាច់ចូលគ្នាតាមរយៈវញ្ញាណទាំង៥ដែលយើងមើលឃើញ ស្តាប់ឮ ភ្លក់​ ហិតក្លិន​ និង​ប៉ះពាល់ ព្រមជាមួយនិងទំលាប់ធ្វើជាប្រចាំថ្ងៃនោះ មិន​យូរប៉ុន្មានយើងនឹងក្លាយទៅជាបែបនោះ និងប្រព្រឹត្តបែបនោះជាមិនខាន។

  • មនុស្សដែលចេះផឹកស្រាភាគច្រើសង្គមរបស់គាត់សំបូរទៅដោយអ្នកផឹកស្រា។
  • បើអ្នករស់នៅក្នុងសង្គមអ្នកចេះដឹង ចូលក្នុងចំណោមអ្នកចេះដឹង ឬអ្នករៀនសូត្រ នោះអ្នកនិងចេះដឹងនិងចង់រៀនសូត្រដូចគេដែរ។
  • បើអ្នករស់នៅក្នងសង្គមចោរ អ្នកនឹងក្លាយជាចោរ។
  • បើរស់នៅក្នុងសង្គមយ៉ាងម៉េច អ្នកនឹងក្លាយជាមនុស្សដូចដែលសមាជិកនៅក្នុងសង្គមដែលអ្នករស់នៅនោះដែរ។តែយ៉ាងណាអ្នកអាចធ្វើជាវីរៈបុរសនៃសង្គមមួយបាននៅពេលដែលអ្នកសំរេចចិត្តធ្វើអោយអស្ចារ្យជាងមនុស្សដែលរស់នៅក្នុងសង្គមនោះ។   
ចូរប្រើប្រាជ្ញាកែតម្រូវមជ្ឈដ្ឋានតែកុំប្រើមជ្ឈដ្ឋានមកកំណត់ប្រាជ្ញាអោយសោះ



Thursday, January 17, 2013

គំនិតគួរពិចារណានិងស្វែងយល់


ព្រឹកមួយមានក្មេងប្រុសពិការភ្នែកម្នាក់អង្គុយសុំទាននៅក្បែរជណ្តើរនៃអគារមួយ ដោយមានមួកមួយនៅក្បែរជើងសម្រាប់ដាក់អំណោយ។ គេអង្គុយកាន់ផ្លាកមួយដែលសរសេរថា «ខ្ញុំខ្វាក់ សុំជួយខ្ញុំផងប៉ុន្តែនៅក្នុងមករបស់គេមានតែលុយបន្តិចបន្តួចប៉ុណ្ណោះព្រោះពុំសូវមានជនណា ចាប់អារម្មណ៍ដាក់ទានឲ្យឡើយ។
មានបុរសម្នាក់បានដើរមកក្បែរហើយទម្លាក់លុយ១០០០រៀល ចូលទៅក្នុងមួករបស់ក្មេងសុំទាន រួច​ហើយ​ក៏ទាញយកផ្លាកពីដៃរបស់ក្មេងនោះ មកសរសេរពាក្យខ្លះនៅម្ខាងទៀត ហើយ​ដាក់​ឲ្យក្មេងនោះកាន់វិញ។
មិនយូរប៉ុន្មានមួករបស់ក្មេងខ្វាក់នោះស្រាប់​តែ​ពេញ​ទៅ​ដោយ​ប្រាក់​អំណោយ​ពី​សប្បុរស​ជន។ មនុស្សកាន់តែច្រើននាក់ថែមទៀត បានដាក់ទានឲ្យក្មេងនោះ។ នៅ​ពេល​រសៀល​នា​ថ្ងៃ​នោះដដែល បុរសម្នាក់ដែលបានជួយសរសេរកែផ្លាករបស់ក្មេងខ្វាក់នោះ បាន​ដើរ​មក​ក្បែរ ដើម្បីមើល ដោយចង់ដឹងថា មានអ្វីប្រែប្រួល ឬអត់ទេ។ កេ្មងខ្វាក់​នោះ​បាន​ចំណាំ​សម្រឹប​​ជើងរបស់បុរសនោះ ហើយក៏បន្លឺសួរថា៖ «តើលោកជាអ្នកកែផ្លាករបស់ខ្ញុំ កាល​ពីព្រឹក​មិញ​នេះឬ ? ចុះលោកបានសរសេរដាក់ថាម៉េចដែរ
បុរសនោះបានឆ្លើយថា៖«ខ្ញុំគ្រាន់តែសរសេរពាក្យពិតប៉ុណ្ណោះ។ខ្ញុំបានសរសេរប្រាប់គេពី​អ្វីដែលប្អូនបានសរសេររួចហើយ គ្រាន់តែខ្ញុំសរសេរក្នុងរបៀបផ្សេងប៉ុណ្ណោះ»
អ្វីដែលបុរសនោះបានសរសេរគឺ «ថ្ងៃនេះសោភ័ណល្អណាស់ ហើយខ្ញុំមើលពុំឃើញទេ»
តើអ្នកទាំងអស់យល់ថាផ្លាកមុន និងផ្លាកក្រោយ មានន័យដូចគ្នាឬទេ? មែនហើយ ផ្លាក​ទាំង​ពីរ​សុទ្ធ​តែ​ប្រាប់គេឧិ្យដឹងថា ក្មេងនោះជាមនុស្សខ្វាក់, ប៉ុន្តែផ្លាកមុន គ្រាន់តែនិយាយថា ក្មេង​នោះ​ខ្វាក់។ រីឯផ្លាកក្រោយ បានបញ្ជាក់ឲ្យអ្នកផងបានដឹងថា ពួកគេពិតជាសំណាងណាស់ ដែល​ខ្លួន​មិន​ខ្វាក់។ តើយើងគួរភ្ញាក់ផ្អើលដែរ ទេឬអី ដែលផ្លាកក្រោយនេះប្រសិទ្ធជាង???

Friday, January 11, 2013

ការចូលរួមសិក្ខាសិលាស្តីអំពី វិជ្ជាជីវៈអ្នកសារពត៍មាន ​​ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ​ ខេត្ត កែប


ការចូលរួមសិក្ខាសិលាស្តីអំពី វិជ្ជាជីវៈអ្នកសារពត៍មាន ​​ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ
ដុន បូស្កូ​ ខេត្ត កែប
     នៅថ្ងៃ​​ ព្រហស្បតិ៍ ទី១០ ខែ មករា ឆ្នាំ ២០១៣ មានការចូលរួមសិក្ខាសិលាស្តីអំពី
វិជ្ជាជីវៈអ្នកសារពត៍មាននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន បូស្កូ​ ខេត្ត កែបដែលមាន
ការចូលរួមពីសិស្សានុសិស្សនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន បូស្កូ​ ខេត្ត កែបនិង
សិស្សានុសិស្សនៃសាលាបច្ចេកទេស ដុន បូស្កូ ខេត្ត ព្រះសីហនុ។ក្នុងការធ្វើសិក្ខាសិលានេះ
យើងមានការចូលរួមពីវាគ្មិនមួយរួបគឺលោក គួន ណារីន ដែលគាត់ជាសិស្សចាស់មូយរូបនៃ
សាលាបច្ចេកទេស ដុន បូស្កូ ខេត្ត ព្រះសីហនុ ផ្នែកទំនាក់ទំនងសង្គមជំនាន់ទីមួយ ហើយ
ឥលូវនេះគាត់បានធ្វើការជាអ្នកសារពត៍មាននៃស្ថាប័នមួយដែលមានឈ្មោះថាខែមបូឌា ដេលី
(Cambodia Daily)។ជាមួយគ្នានេះដែរគាត់បានចែករំលែកនូវបទពិសោធន៍ជាច្រើនដែលគាត់
បានជួបប្រទះនៅក្នុងសង្គមជាអ្នកសារពត៍មានមួយរូបដូចជា៖
v  របៀបនៃការសំភាសន៍ដើម្បីទទួលបានពត៍មានពីប្រភពពត៍មានបើទោះបីជាប្រភព
ពត៍មាននោះជាអ្នកមានអំណាចនៅក្នុងសង្គមក៏ដោយ។
v  បទពិសោធន៍នៃការគំរាមកំហែងពីសំណាក់អ្នកមានអំណាចនៅក្នុងសង្គម ប៉ុន្តែដោយហេតុថាមានឆន្ទៈជាអ្នកសារពត៍មានមួយរូបយើងត្រូវប្រកាន់នូវភាពត្រឹម
ត្រូវ មិនលំអៀងទៅកាន់នរណាម្នាក់ និងមិនស៊ីសំណូកសូកប៉ាន់ឡើយ។
v  ពន្យល់បានយ៉ាងក្បោះក្បាយអំពីសមាសធាតុនៃអ្នកសារពត៏មាន។
v  ចែករំលែកនូវអ្វីដែលគាត់បានជួបប្រទះនៅក្នុងបទពិសោធន៍ការងាររបស់គាត់។
ហើយនៅថ្ងៃ​​ សុក្រទី១១ ខែ មករា ឆ្នាំ ២០១៣ យើងមានការបន្តសិក្ខាសិលាស្តីអំពី
វិជ្ជាជីវៈអ្នកសារពត៍មាននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូខេត្តកែបដដែលហើយនិងមានការចូលរួមពីសិស្សានុសិស្សនៃសាលាទាំងពីរផងដែរ។ហើយនៅថ្ងៃទីពីរនេះយើងមានការចូលរូមរបស់វាគ្មិន៤​ រូបគឺ៖
1.    លោក Dr. Albeiro Rodas ជាអធិការសាលានៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ
ដុន បូស្កូ​ ខេត្ត កែប។
2.    លោក Dr. Charles Swewietert ជាភ្នាក់ងារសារពត៍មាននៃប្រទេសអាល្លឺម៉ង។
3.    អ្នកស្រី Mrs. Marria ជាអ្នកជំនាញខាងវិទ្យុ អន ឡាញន៍ (Radio online Experter)
4.   លោក គួន​ ណារីន ជាភ្នាក់ងារសារពត៍មាន ខែមបូឌា ដេលី(Cambodia Daily)នៃ
ប្រទេសកម្ពុជា។ជាមួយគ្នានេះផងដែរលោកទាំងបួននាក់បានផ្តល់នូវបទពិសោធន៍ជាច្រើនដែលគាត់បានជួបប្រទះក្នុងឆាកជីវិតរបស់គាត់ក៏ដូចជាក្នុងបទពិសោធន៍ការងាររបស់ពួកគាត់ផងដែរ ហើយបទពិសោធន៍ទាំងនោះមានដូចជាការបង្រៀនអំពី សារៈប្រយោជន៍នៃមេឌា(Media)ចំពោះសារពត៍មាននៅក្នុងសង្គម ស្ថាភាពនៅក្នុងប្រទេសនីមួយៗបទពិសោធន៍ក្នុងការចុះទៅយកពត៍មានបើទោះបីជាស្ថិតនៅក្នុងលំបាកបែបណាក៏ដោយតែដោយមានឆន្ទៈជាអ្នកសារពត៍មាន គាត់ហ៊ានពុះពាររាល់ឧបសគ្គដើម្បីយកឲបាននូវរាល់ពត៍មានដែលពួក
គាត់ចងបាន។
បន្ទាប់មកពួកសិស្សានុសិស្សរបស់យើងបានលើកឡើងនូវសំនួរមូយចំនួន ហើយពួកគាត់បានឆ្លើយទៅតាមសំនួរនីមួយៗរបស់សិស្សបានយ៉ាងក្បោះក្បាយ
ជាចុងក្រោយយើងមានកម្មវីធីចែកវិញ្ញាបនប័ត្របញ្ជាក់ពីការចូលរួមសិក្ខាសាលាទៅដល់សិស្សនីមួយៗ។


Thursday, December 13, 2012

ភាពជាអ្នកសិក្សា


ចេះតស៊ូ ព្យាយាម ទទួលយកបទពិសោធន៏ពីសង្គមខាងក្រៅនិង​ មានម្ចាស់ការ​លើខ្លួនឯងដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត៕

Here's what Learners are saying


"I always go to learner before I teach a new topic to make sure I understand it first."You love to learn. The subject matter that interests you most will be determined by your other themes and experiences, but whatever the subject, you will always be drawn to the process of learning. The process, more than the content or the result, is especially exciting for you. You are energized by the steady and deliberate journey from ignorance to competence. The thrill of the first few facts, the early efforts to recite or practice what you have learned, the growing confidence of a skill mastered -- this is the process that entices you. Your excitement leads you to engage in adult learning experiences -- yoga or piano lessons or graduate classes. It enables you to thrive in dynamic work environments where you are asked to take on short project assignments and are expected to learn a lot about the new subject matter in a short period of time and then move on to the next one. This Learner theme does not necessarily mean that you seek to become the subject matter expert, or that you are striving for the respect that accompanies a professional or academic credential. The outcome of the learning is less significant than the "getting there."

ប្រវត្តិនៃការអប់រំនៅ កម្ពុជា




ប្រពៃណីការអប់រំនៅប្រទេសកម្ពុជាត្រូវបានចេញពីវត្តអារាម ហើយព្រះសង្ឃគឺជាគ្រូបង្រៀន។ សិស្សភាគច្រើនគឺសុទ្ធតែក្មេងប្រុស ហើយការអប់រំគឺត្រូវបានកំណត់ឲទន្ទេញដដែលៗដូចព្រះសង្ឃទន្ទេញបាលី។ អំឡុងពេលនៃបារាំ​ងគ្រប់គ្រង​ប្រព័ន្ធ​អប់រំមូលដ្ឋាន​​លើ​​បារាំងត្រូវបានផ្តើមជ្រាបចូលជាលំដាប់។ ដំបូងបារាំងបានធ្វេសប្រហែសការអប់រំនៅប្រទេសកម្ពុជា។ 
ចាប់ពីមុនសតវត្សន៏ទី២០រហូតដល់ឆ្នាំ១៩៧៥ ប្រព័ន្ធនៃការអប់រំបានប្រតិបត្តិទៅតាមគំរួរបស់បារាំង។ ប្រព័ន្ធនៃការអប់រំត្រូវបានបែងចែកទៅជា បឋម អនុ វិទ្យាល័យ ហើយនិងកំរិតខ្ពស់។ ការអប់រំក្នុងរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជាត្រូវបាន​ស្ថិត​នៅក្រោមអំណាចច្បាប់ក្រសួងអប់រំដែលជាអ្នកមើលការខុសត្រូវទាំងស្រុងៈ វាបានធ្វើនិទស្សន៏នៃភាសា ស៊ីឈ្នួល និង ចំនាយលើគ្រូបង្រៀន អោយតែផ្គត់ផ្គង់ និងធ្វើ អធិការកិច្ចដល់សាលា។ នាយករបស់សាលា​បឋមសិក្សាម្នាក់​ដែលជា​អ្នកមានអំណាចគឺត្រូវបានកំណត់ឲ្យទៅតាមបណ្តាលខេត្ត។ គណៈកម្មាធិការវប្បធម៏នៅក្រោមក្រសួងអប់រំគឺ​ទទូលខុសត្រូវចំពោះការបង្កើនឡើននៅភាសាកម្ពុជា។
ការអប់រំជាដំបូងបានចែកជាពីរជុំនៃបីឆ្នាំដូចគ្នាគឺត្រូវបានបញ្ចូ​លខាងក្រៅប្រពន័្ធអប់រំ និងក្នុងប្រពន្ធ័អប់រំ។ ការសម្រេចជោគជ័យនៃ​ការប្រលងបញ្ចប់បានទទូលវិញ្ញាបនប័ត្របន្ទាប់ពីការវគ្គនីមួយៗ។ វគ្គសិក្សាអប់រំដំបូងស្ថិតលើការ​គណនានព្ធន្ត​សាស្រ្ត​ ប្រវត្តិសាស្រ្ត សីលធម៌ ពលរដ្ឋ ការព្រាង ភូមិសាស្រ្ត សុខវិទ្យា ភាសា ហើយនិង វិទ្យាសាស្ត្រ។ ថែមទាំងបានបញ្ចូលមុខវិជ្ជា អប់រំផ្លូវចិត្ត ហើយនិងការងារហត្ថកម្ម។ ការសិក្សាភាសាបារាំបានចាប់ផ្តើមក្នុងរយៈពេលពីរឆ្នាំ។​​ខ្មែរគឺជា​​​​​ភា សា​ការអប់រំក្នុងសម័យកាលដំបូង ប៉ុន្តែបារាំងគឺត្រូវបានបរើក្នុងសម័យកាលលើទី​ពីរហើយនិងមានបន្ទាប់មកទៀត។ ដោយមុនឆ្នាំ១៩៧០ ខ្មែរត្រូវបានបន្ថែមយ៉ាងទូលំទួលាយនៅក្នុងបឋមសិក្សា។ នៅក្នុង១៩៨០ សាលាបឋមសិក្សា​បានដំណើរ​ការចាប់ពីថ្នាក់ទី១ទៅដល់ថ្នាក់ទី៤។ ដោយមានការសន្មត់តាមទ្រឹស្តីសាលាបឋមសិក្សាមួយបាន​បម្រើការតាមភូមិនីមួយ។ ការអប់រំអនុវិទ្យាល័យក៏ដូច្នោះដែរគឺត្រូវបានបែងចែកជាពីរជុំ។ បួនឆ្នាំម្តងបានបង្រៀននៅមហាវិទ្យាល័យ យោងតាម​រយៈបីឆ្នាំម្តងបានបង្រៀននៅមហាវិទ្យាល័យ លីឈី។ ជំហានដំបូងនៃការអប់រំដំបូង សិស្សានុសិស្សអាចធ្វើការប្រលងថ្នាក់ជាតិ។ បេក្ខជនទទួលបានជោគជ័យថ្នាក់មធ្យមសិក្សាបឋមភូមិ។ ការអប់រំពីរឆ្នាំដំបូងនៃមធ្យមសិក្សា សិស្សានុសិស្ស​អាច​ធ្វើការប្រលងថ្នាក់ជាតិសំរាប់ទទួលសញ្ញាបត្រទីមួយ និង ឆ្នាំចុងក្រោយរបស់ពូកគេ ពូកគេអាចធ្វើការប្រលងវិញ្ញាសារស្រ​ដៀងគ្នាម្តងទៀតសំរាប់ទទួលសញ្ញាបត្រទីពីរម្តងទៀត។ មុខវិជ្ជាសិក្សាបឋមភូមិកូនខ្មែរ​គឺស្រដៀងគ្នាទៅនឹង​បឋមសិក្សា​នៅបារាំង។ ចាប់ផ្តើមនៅ ១៩៦៧ បីឆ្នាំក្រោយមកសាលាអនុវិទ្យាល័យគឺបានចែកទៅជាបីផ្នែក យោងតាមមុខវិជ្ជាគោល គណិតវិទ្យា និងវិទ្យាសាស្រ្ត៖ កសិកម្ម និង ជីវវិទ្យា។ នៅចុង ១៩៦០ និង ដើម ១៩៧០ប្រទេសបានប្រកាស​ការអប់រំ​បច្ចេក​វិទ្យា។ នៅក្នុងរបបសាធារណរដ្ឋកម្ពុជា មធ្យមសិក្សបឋមភូមិបានប្តូរទៅជាប្រាំមួយឆ្នាំ។
ថ្នាក់ឧត្តមសិក្សាត្រូវបានអន់ថយជាងបឋមសិក្សា និង មធ្យមសិក្សា រហូតដល់ចុងសតវត្សន៏ ១៩៥០។ ភាពងាយស្រួលឡើងវិញនៅក្នុ​ងប្រទេសសំរាប់ឧត្តមសិក្សាគឺមុនសតវត្សន៏ឆ្នាំ១៩៦០គឺ វិទ្យាស្ថានជាតិសិក្សា ច្បាប់ នយោបាយ និង សេដ្ឋកិច្ច ដែលបានហ្វឹកហ្វឺនបម្រើពលរដ្ឋ។ នៅចុងសតវត្សន៏ឆ្នាំ១៩៥០ សាលាមានសិស្សានុសិស្សចំនួន២៥០។ ប្រជាជនកម្ពុជានិងអ្នកដែលទទូលបានអាហារូបក​រណ៏រាជរដ្ឋាភិបាលត្រូវបានកំរិតសិក្សា​សាកលវិទ្យាល័យ​សហរដ្ឋអាមេរិក​ចង់ជ្រើសរើស។ សិស្សនិស្សិតបានចូលរួមសិក្សានៅប្រទេសបារាំង ប៉ុន្តែក្រោយទទូលបាន​ឯករាជ្យការកើនឡើងចំនួនសិ​ស្សបានចុះឈ្មោះនៅសាកលវិទ្យាល័យសហរដ្ឋអាមេរិក កាណាដា ចិន ចក្រភព សូវៀត និង សាធារណរដ្ឋប្រជា​ធិប​តេយ្យអាល្ម៉ង់។ ដោយ១៩៧០ សាកលវិទ្យាល័យជាមួយចំនួនសរុបសិស្សចុះឈ្មោះជិត ៩០០០ នាក់ជាកម្ពុជា។ សាកលវិទ្យាល័យភ្នំពេញដែលជា​សាកលវិទ្យល័យធំជាងគេបង្អស់មានសិស្សប្រុសជិត ៤៥៧០ នាក់ និងថែមសិស្ស​ស្រីជាង​៧៣០​​ ក្នុងប្រាំបី ផ្នែក មនុស្សសាស្រ្ត វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ច្បាប់និង សេដ្ឋកិច្ច ថ្នាំកែរោគ គិលានុដ្នាន ពាណិជ្ជសាស្រ្ត គរុកោសល និង ឧត្តមគ​រុកោសល។ សាកលវិទ្យាល័យបានប្រតិបត្តិក្នុងខេត្ត កំពង់ចាម តាកែវ បាត់ដំបង និង ក្នុងរាជធានីភ្នំពេញ សាកល​វិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម និង សាកលវិទ្យាល័យវិចិត្រសិល្បៈ។ រដ្ឋប្រហារបានបិទសាកលវិទ្យាល័យចំនួនបីខេត្តក្រុង។
ក្នុងអំឡុងពេលរបបខ្មែរក្រហម ការអប់រំគឺធ្លាក់ចុះនិងធ្លាប់រីកចំរើនបានថយចុះការសសេរនិងការ អប់រំអំឡុងពេលពីរទស្សវត្សន៏ដោយទទួលឯក​រាជ្យគឺត្រូវបានលុបបំបាត់ប្រពន្ធ័អប់រំចោល។ សាលាត្រូវបានបិទបានអប់រំមនុស្ស​និងគ្រូបង្រៀន​គឺបានធ្វើជាកូនចៅគេ គ្រប់គ្រង់ដោយគ្រោធគ្រាតនិងអាក្រក់បំផុត ប្រហារជីវិត។ នៅពេលចាប់ផ្តើមនៃសតវត្សន៏១៩៧០ គ្រូបង្រៀនជាង ២ ម៉ឺននាក់បានរស់នៅក្នុងប្រទេសកម្ពុជា គ្រូបង្រៀនប្រមាណជា៥ ពាន់នាក់គត់ត្រូវបាននៅសល់ ១០ឆ្នាំ​ក្រោយមក។ ឯកសារសូវៀតបានរាយការណ៏ថា ៩០ ភាគរយនៃគ្រូបង្រៀនទាំងអស់ត្រូវបានសំលាប់ក្រោមរបបខ្មែរក្រហម។ សាស្រ្តាចារ្យសាកលវិទ្យាល័យ៥០នាក់ក្នុងចំណោម៧២៥ គ្រូបង្រៀនអនុវិទ្យាល័យ​​២០៧ ក្នុងចំណោម ២៣០០ នាក់ និង គ្រូបឋម ២៧១៧ ក្នុងចំណោម ២១ ៣១១នាក់បាននៅមានជីវិត។ការអប់រំដែលនៅសល់តិចទួចគឺត្រូវបានប្រមូលផ្តុំដោយបដិវត្តន៏ខ្មែរ ក្មេងជាអ្នកអប់រំមនុស្សចាស់ ប៉ុន្តែការទទួលយកចំណេះគឺមិនទៀងទាត់ ហើយជំនាន់ក្មេងកម្ពុជា​ទួទាំង​ប្រទេសសុទ្ធតែជាអក្ខរជន។ បន្ទាប់មកខ្មែរក្រហមត្រូវបានកាន់កាប់អំណាចប្រពន្ធ័អប់រំបានបង្កើ​តឡើងវិញចាប់ពីគ្មាន អ្វីទាំងអស់។ ភាពមិនចេះអក្សរត្រូវបានកើនឡើងជាង៤០ភាគរយ ហើយក្មេងភាគច្រើនស្ថិត ក្រោមអាយុ១៤ឆ្នាំ បានខ្វះ​ខាតមូលដ្ឋានការអប់រំ។