Monday, April 29, 2013





នៅព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០១៣​ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន បូស្កូខេត្ត កែប មានសិក្ខាសាលាមួយស្តីអពី លក្ខណៈ៩យ៉ាងនៃគោលនយោបាយភូមិឃុំមានសុវត្ថភាព ក្រោមការចូលរួមវត្តមានរបស់អភិបាលក្រុងកែបលោក ងិន​ វាន់ដា​ ជាគណៈអធិបតី។ក្នុងការ​ចូលរួមនេះលោកក៏បានលើកនូវការ​អប់រំដែលទាក់ទងនិងលក្ខណៈ៩យ៉ាងក្នុងការធ្វើអោយភូមិឃុំមានសុវត្តិភាពលក្ខណៈ៩យ៉ាងនោះមានដូចជា៖

  1. លុបបំបាត់អំពើពុករលួយព្រោះថាអំពើពុករលួយជាកត្តាដ៏ធំមួយដែលធ្វើអោយមានការរាំងស្ទះដល់ការអភិវឌ្ឍន៏ដល់ប្រទេសជាតិ។
  2.  លុបបំបាត់ក្មេងទំនើងតាមភូមិឬហៅថាជនទំនើង។
  3. កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏នៅតាមភូមិ ឃុំ​ នីមួយៗ។
  4. ការពារគ្រោះថ្នាក់ពីគ្រោះមហន្តរាយនៃធម្មជាតិ។
  5. លុបបំបាត់អំពើលួចប្លន់ដោយធ្វការបង្គ្រាប់នូវរាល់បទល្មើសដែលបានកើតឡើង។
  6. លុបបំបាត់ការលេងល្បែងខុសច្បាប់។
  7. ការពារនិងលុបបំបាត់នូវគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះ។
  8. លុបបំបាត់ការប្រើប្រាស់អាវុធខុសច្បាប់។
ចំពោះលក្ខណៈ៩យ៉ាងនេះអាចជោគជ័យបានលើកលែងតែមានការអនុវត្តន៏ចេញពីប្រជាជនឬខ្លួនយើងផ្ទាល់ ហើយមូលហេតុដែលលោកបានផ្សព្វផ្សាយអំពីគោលនយោបាយនេះព្រោះថាកន្លងមកនៅតាមភូមិនីមួយៗសុទ្ធសឹងតែមានអំពើទាំងនេះបានកើតឡើងជាច្រើនលើកច្រើនសារស្ទើររាល់ថ្ងៃ។
បន្ទាប់ពិនៅឆ្នាំ២០០៩ រដ្ឋាភិបាលបានបង្កើតគោលនយោបាយនេះឡើង ហើយឃើញថានៅតាមភូមិនីមួយៗចាប់ផ្តើមអនុវត្តន៏និងមានប្រសឹទ្ធភាព។
ជាចុងក្រោយលោកក៏បានមានមតិផ្តាំផ្ញើទៅកាន់សិស្សានុសិស្សទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីអោយចេះចូលរួមនិងធ្វើជាពលរដ្ឋល្អនៅក្នុងសង្គម។

Thursday, March 21, 2013

ការសិក្សាជីវៈប្រវត្តិ លោកខៀវ សំផន


ប្រវត្តិរូប

លោក ខៀវ សំផន គឺ​ជា​អតីត​អ្នក​មាន​ឥទ្ធិពល​ម្នាក់​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ (ខ្មែរ​ក្រហម)។ លោក​ធ្លាប់​បម្រើ​ជា​[[ប្រមុខរដ្ឋ និង​ជានាយករដ្ឋមន្ត្រីនៃ​របប​នេះ។ លោក ជា​អ្នក​កាត់​ចិន កើត​នៅ​ខេត្ត​ស្វាយរៀង នា​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​១៩៣១ ត្រូវ​នឹង​ឆ្នាំ​មមែ នៅ​ឃុំ​រំចេក ស្រុក​រំដួល ខេត្តស្វាយរៀង ភូមិភាគ​បូព៌ា​នៃ​ប្រទេស​កម្ពុជា។ ឳពុក​​ឈ្មោះ ខៀវ ឡុង ជា​មេធាវី ម្តាយ​ឈ្មោះ ប៉ោ គង់។ លោក ខៀវ សំផន មាន​ប្អូន​ម្នាក់​ឈ្មោះ ខៀវ សេងគីម មាន​ប្រពន្ធ​ឈ្មោះ សូ សុជាតិ និង​មាន​កូន ៤​នាក់។ លោក ខៀវ សំផន មាន​ឈ្មោះ​បដិវត្តន៍​ថា សមមិត្ត ហែម ហើយ​ឈ្មោះ​ហៅ​ក្រៅ​ថា តាឈុន ឬ​តាហុង។

ប្រវត្តិសិក្សា

លោក ខៀវ សំផន បាន​រៀន​ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​នយោបាយ នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង នា​ឆ្នាំ ១៩៥៩​​ ព្រោះ លោកបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងក្នុងឆ្នាំ១៩៥៥ ហើយបានបោះពុម្ពផ្សាយនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្លួនអំពី “ការអភិវឌ្ឍសេដ្ឋកិច្ចនិង ឧស្សាហកម្មនៅកម្ពុជា”។ បន្ទាប់ពីវិលត្រលប់មកប្រទេសកម្ពុជាវិញ ខៀវ សំផន បាន​ក្លាយ​ទៅ​ជា​សាស្ត្រាចារ្យ​បន្ទាប់​មក​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខា​ធិការ​ក្រសួង​ពាណិជ្ជកម្ម​នៅ​ឆ្នាំ១៩៦២ ក្នុង​របប សង្គម​រាស្រ្ត​និយម​​ និងបាន បង្កើត​កាសែត​មួយ​ឈ្មោះ​ថា “ ឡុបស៊ែរវ៉ាទ័រ” ដែល​មាន​ទិសដៅ​ឆ្លុះ​បញ្ចាំង​មតិ​របស់​បញ្ញា​ជន គ្រូ​បង្រៀន និង​មន្រ្តី​រាជការ​មួយចំនួន​ធំ ដែល​គាំទ្រ​នយោបាយ​អព្យាក្រឹត​របស់​សម្តេចព្រះបាទនរោត្ដម សីហនុ

ស្ថានភាពការងារ

នៅ​ឆ្នាំ​១៩៦២ ដល់ ១៩៦៣ លោក ខៀវ សំផន ធ្វើ​ជា​មន្រ្តី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​សង្គមរាស្រ្ត​និយម ដែល​ដឹកនាំ​ដោយ​សម្តេចព្រះ នរោត្តម សីហនុ ដែល​កាល​នោះ​លោក​មាន​ឋានៈ​ជា​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ដែល​មហាជន​ជាច្រើន​សរសើរ​ថា​ជា​មន្រ្តី​ស្អាតស្អំ​ម្នាក់។ នៅ​ឆ្នាំ​១៩៦០ លោក ខៀវ សំផន ប្រកាស​ឲ្យ​មាន​ការ​តស៊ូ​មួយ ដើម្បី​រំដោះ​ទឹកដី​កម្ពុជាក្រោម​មក​វិញ។ ឆ្នាំ​១៩៦២ លោក ខៀវ សំផន បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត​ប្រចាំ​មណ្ឌល​ខេត្តកណ្តាល ហើយ​នៅ​ឆ្នាំ​១៩៦៦ លោក​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត​ម្តង​ទៀត។ ខៀវ សំផន បាន​រត់​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​នៅ​ឆ្នាំ​១៩៦៧ ដោយ​មាន​ការ​គំរាម​កំហែង​ពី​កង​កម្លាំង​សន្តិសុខ​របស់​សម្តេច សីហនុ ហើយ​លេច​មុខ​ជា​ថ្មី ជា​មួយ​ចលនា​តស៊ូ​របស់់​ខ្មែរ​ក្រហម​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០។ នៅ​ឆ្នាំ​១៩៧៥ គាត់ ត្រូវ​បាន​តែង​តាំង​ជា​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។ នៅ​ឆ្នាំ​១៩៨៧ គាត់​បាន ជំនួស​តំណែង ប៉ុល ពត ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​ខ្មែរ​ក្រហម ហើយ​នៅ ឆ្នាំ១៩៨៩ គាត់​បាន​ធ្វើ​ជា​តំណាង​កម្ពុជា​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​កម្ពុជា​នៅ​ទីក្រុង​ប៉ារីស។

ការចូលរួមជាមួយខ្មែរក្រហម

ក្រោយ​ព្រឹត្តិការណ៍​បះបោរ​របស់​កសិករ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង មាន​ការ​គំរាម​ចាប់ខ្លួន​លោក​បញ្ជូន​ទៅ​តុលាការ​សឹក ហើយ​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​១៩៦៧ លោក ខៀវ សំផន បាន​បង្ខំ​ចិត្ត​រត់​ពី​ភ្នំពេញ​ទៅ​លាក់​ខ្លួន​នៅ​ព្រៃ​ក្នុង​ខេត្ត​តាកែវ និង​កំពង់ស្ពឺ ដែល​មាន​ចលនា​តស៊ូ​ខ្មែរក្រហម​នៅ​ទី​នោះ រួម​ទាំង​លោក ហ៊ូ យន់ និង ហ៊ូ នីម។ នៅ​ខែ​កក្កដា ឆ្នាំ​១៩៧១ ខៀវ សំផន បាន​ធ្វើ​ជា​ប្រធាន​អង្គ​ប្រជុំ​រយៈពេល​ពីរ​សប្តាហ៍ រៀបចំ​ឡើង​នៅ​ទីស្នាក់​របស់ ប៉ុល ពត នៅ​ភូមិភាគ​ឧត្តរ ដើម្បី​ពិភាក្សា​ថា តើ​ត្រូវ​អនុញ្ញាត​ឲ្យ​សម្តេចព្រះ នរោត្តម សីហនុ ចូលរួម​ក្នុង​ចលនា​តស៊ូ​ដែរ​ឬ​ទេ។ នៅ​ក្នុង​ពេល​តស៊ូ ក៏​ដូច​ក្នុង​សម័យ​កាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក ខៀវ សំផន បាន​ដើរ​តួនាទី​ជា​អ្នក​ទំនាក់ទំនង​ដ៏​សំខាន់​ម្នាក់​រវាង​សម្តេចព្រះ នរោត្តម សីហនុ និង​ក្រុម​ខ្មែរក្រហម ប៉ុល ពត។ នៅ​ឆ្នាំ​១៩៧១ ដដែល ខៀវ សំផន បាន​ចូល​ជា​សមាជិក​ត្រៀម​នៃ​គណៈមជ្ឈិម​បក្ស​កុម្មុយនីស្ត​កម្ពុជា ហើយ​នៅ​ពាក់កណ្តាល​ឆ្នាំ ១៩៧៦ បាន​ត្រូវ​គណៈមជ្ឈិម​បក្ស​ទទួល​ជា​សមាជិក​ពេញ​សិទ្ធិ។ នៅ​ឆ្នាំ​១៩៧៤ លោក ខៀវ សំផន គាំទ្រ​ឲ្យ​មាន​ការ​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ។ ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​១៩៧៥ ខៀវ សំផន បាន​ចូល​ប្រជុំ​គណៈអចិន្ត្រៃយ៍ ស្តីពី​ការ​បែងចែក​ការងារ ហើយ​អង្គប្រជុំ​នោះ បាន​ចាត់តាំង​ឲ្យ​លោក​ទទួល​បន្ទុក​ផ្នែក​រណសិរ្ស និង​រាជ​រដ្ឋាភិបាល​ពាណិជ្ជកម្ម​ខាងបញ្ជី និង​តម្លៃ។ ថ្ងៃ​ទី​៨ ខែ​មីនា ១៩៧៦ ខៀវ សំផន បាន​ចូលរួម​ក្នុង​អង្គប្រជុំ​ការងារ​មូលដ្ឋាន ស្តីពី​បញ្ហា​បោះឆ្នោត​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​១៩៧៦ និង​អំពី​សភាពការណ៍​នៅតំបន់ ១០៣ និង ១០៦ នៃ​ភូមិភាគ​ឧត្តរ​។ នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៧៦ តាម​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​កម្ពុជា លោក ខៀវ សំផន ត្រូវ​បាន​ជ្រើស​តាំង​ឲ្យ​ធើ្វជា​ប្រធាន​គណៈប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ ប្រជាធិបតេយ្យ។ នៅ​ពាក់កណ្តាល ឆ្នាំ​១៩៧៦ ខៀវ សំផន ត្រូវ​បាន​តែងតាំង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​បក្ស​ កុម្មុយនីស្ត​កម្ពុជា ដែល​ជា​គោលការណ៍​កិច្ចការ​សំខាន់ៗ ក៏​ដូចជា​គោលនយោបាយ​រដ្ឋាភិបាល សុទ្ធតែ​ត្រូវ​បាន​សម្រេច​ដោយ​គណៈកម្មាធិការ​មួយ​នេះ។ យោង​តាម​សម្តី​របស់​លោក អៀង សារី នៅ​ដើម​ឆ្នាំ​១៩៧៧ លោក ខៀវ សំផន ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​មន្ទីរ ៨៧០ ដែល​ជា​មន្ទីរ​របស់​គណៈកម្មាធិការ​មជ្ឈិម​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា ជំនួស​កន្លែង​របស់​សមមិត្ត ឌឿន។ ប៉ុន្តែ​លោក ខៀវ សំផន បាន​បដិសេធ​នៅ​ក្នុង​លិខិត​ចំហ​របស់​លោក​ថា ការ​អះអាង​នេះ មិន​មែន​ជា​ការ​ពិត​ទេ ហើយ​លោក​បន្ថែម​ថា លោក​គ្រាន់តែ​ជា​សមាជិក​សាមញ្ញ​មួយ​រូប​ប៉ុណ្ណោះ នៅ​ក្នុង​មន្ទីរ​នេះ។ ក្រោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម ដួល​រលំ​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩២ លោក ខៀវ សំផន នៅតែ​ជា​តំណាង​ជាន់ខ្ពស់​របស់​ភាគី​ខ្មែរក្រហម នៅក្នុង​រដ្ឋាភិបាល​ត្រី​ភាគី​របស់​អ្នក​តស៊ូ​ប្រឆាំង​វត្តមាន​របស់​វៀតណាម​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៨២។

ស្ថាន​ភាព​ករណី

បន្ទាប់ពីចុះចូលជាមួយរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៨ គាត់បានចាកចេញពីចលនា ខ្មែរក្រហម និងរស់នៅក្នុងខេត្តប៉ៃលិនរហូតដល់ពេលត្រូវបានចាប់និងឃុំខ្លួននៅ អ.វ.ត.ក នៅខែវិច្ឆិកា ឆ្នាំ២០០៧ហើយត្រូវបានចោទប្រកាន់និងបញ្ជូនទៅជំនុំជម្រះពីបទ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការ រំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ មនុស្សឃាត ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ និងមានចែងនិងផ្តន្ទាទោសតាមមាត្រា ៣(ថ្មី) មាត្រា៤, ៥, ៦, ២៩(ថ្មី) និងមាត្រា៣៩(ថ្មី) នៃច្បាប់ស្តីពីការបង្កើតអង្គជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៤។ សវនាការសាធារណៈនៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូងនឹងចាប់ផ្តើមនៅ ឆ្នាំ២០១១។

ចំណុច​ចោទ​ប្រកាន់

ខៀវ សំផន ត្រូវបានចោទប្រកាន់ថាមានការទទួលខុសត្រូវតាមរយៈការធ្វើសកម្មភាព ឬបរាជ័យក្នុងការទប់ស្កាត់ (រួមបញ្ចូលទាំងការប្រព្រឹត្តតាមរយៈឧស្សាហកម្ម ឧក្រិដ្ឋកម្មរួម) បញ្ជា ញុះញង់ រៀបចំផែនការ ដឹកនាំ ឬសមគំនិតដោយការជួយឬជំរុញ ឬបង្កលក្ខណៈងាយស្រួលដល់ការប្រព្រឹត្តឧក្រិដ្ឋកម្ម ឬទទួលខុសត្រូវក្នុងនាមជាអ្នក ដឹកនាំ ចំពោះឧក្រិដ្ឋកម្មដូចខាងក្រោម ដែលត្រូវបានប្រព្រឹត្តនៅចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៖
·         ឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិ ៖ មនុស្សឃាត ការសម្លាប់ផ្តាច់ពូជ ការដាក់ក្នុងមន្ទីរ ឃុំឃាំង ការធ្វើទារុណកម្ម និងអំពើអមនុស្សធម៌ផ្សេងទៀត។
·         ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍៖ ការសម្លាប់រង្គាលក្រុមជនជាតិ វៀតណាម និងចាម។
·         ការរំលោ ភបំពានយ៉ាងធ្ង ន់ធ្ងរទៅលើអនុ សញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ៖ មនុស្សឃាតដោយចេតនា ការធ្វើទារុណកម្មឬការប្រព្រឹត្តអមនុស្សធម៌ ការបង្កដោយចេតនាឲ្យមាន របួសធ្ងន់ធ្ងរឬឲ្យមានការឈឺចាប់ដល់រូបរាងកាយឬសុខភាព ការដកហូតដោយចេតនា ពីឈ្លើយសឹកឬជនស៊ីវិលនូវសិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌ ការបង្ខាំងនិងការ និរទេសជនស៊ីវិលដោយខុសច្បាប់។
·         អំពើមនុស្សឃាត ៖ ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញ ខាងផ្នែកសាសនា ដូចមានចែងក្នុង ក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦។
ខៀវ សំផន បានបដិសេធរាល់បទចោទប្រកាន់ ទាំងអស់មកលើគាត់។

Thursday, March 14, 2013

ពីធីបើកការដ្ឋានជុសជុលកំណាត់ផ្លូវជាតិលេខ៣៣A ពង្រីកនិងលើកកំពស់ផ្លូវដោយដីធម្មតាប្រវែង ៣.៧២៥ ម៉ែត្រ​ និងសំណង់សិល្បការ្យចំនួន ៣១ កន្លែង ចាប់ពី គ.ម ០៤+០២៥ ដល់ គ.ម ០៧+៧៥០ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ខេត្តកែប: នៅថ្ងៃ ព្រហស្បតិ៍ ទី​ ១៤ ខែ មិនា ឆ្នាំ ២០១៣ មាន​ការ​ប្រារព្ធពីធីបើកការដ្ឋានជុសជុលកំណាត់ផ្លូវជាតិលេខ៣៣A ពង្រីកនិងលើកកំពស់ផ្លូវដោយដីធម្មតាប្រវែង ៣.៧២៥ ម៉ែត្រ​ និងសំណង់សិល្បការ្យចំនួន ៣១ កន្លែង ចាប់ពី គ.ម ០៤+០២៥ ដល់ គ.ម ០៧+៧៥០ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែន សេត្តា ទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអភិបាលខេត្ត កែប រួមនឹងឯកឧត្តម សំ សារីន ជាប្រធានក្រុមប្រឹក្សាខេត្តកែប ហើយនឹងមាន ការចូលរួមពីសំណាក់ប្រជាពលរដ្ឋជាង ២០០ នាក់ ដែលរស់នៅជុំវិញខេត្តកែបទាំងមូលផងដែរ។
ក្នុងអង្គកម្មវិធីនេះទាំងមូលឯកឧត្តម កែន សេត្តា ក៏បានមានសំណេះសំណាលជាមួយគណៈអធិបតីជាច្រើនរូបនិង ប្រជាពលរដ្ឋផងដែរដោយលើកហេតុផលជាលក្ខណៈផ្តល់នូវតំបូន្មានអំពីផលប្រយោជន៏នៃការអភិវឌ្ឍន៏ផ្លូវថ្នល់មួយចំនួនដោយលោកបាននិយាយថា៖កែបជាខេត្តមួយដែលនឹងកំពុងមានការចូលរួមប្រលងប្រណាំង​ យកពានរង្វាន់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមប្រធានបទ ទីក្រុងបៃតង (Green City) មិនតែប៉ុណ្ណោះលោកក៏បានណែនាំអោយប្រជាពលរដ្ឋអោយចេះជួយថែរក្សាផ្លូវ ព្រោះថាបើមានផ្លូវល្អការរកស៊ីក៏ប្រកបដោយភាពកាកកបដែរ ហើយឆ្នេរកែបនេះជាកន្លែងមួយដែលមានភ្ញៀវមកទស្សនាមិនក្រោមជាង ៨០០០០នាក់ឡើយជារៀងរាល់ឆ្នាំ លោកបានបន្តទៀតថាផ្លូវល្អវាជាកត្តាមួយជួយកាត់បន្ថយគ្រោះថ្នាក់ចរាចណ៏ផងដែរ តែបើគ្មានផ្លូវទេ ប្រជាជនដែលរកស៊ីនៅទីនោះក៏មិនបានកាក់កបដែរព្រោះថាមិនសូវមានភ្ញៀវមកទស្សនាវាជាកត្តាដែលអោយប្រជាពលរដ្ឋមានពេលទំនេរ គ្មានការងារធ្វើ នាំគ្នាលេងល្បែងពាលាអាវាសែជាដើម ដែលវាជារឿងមួយនាំអោយមានការរាំងស្ទះនៃការអភិវឌ្ឍន៍ប្រទេសជាតិយើង​។

Sunday, March 10, 2013

ពីធីសម្ភោធន៍ដាក់អោយប្រើប្រាស់នូវអគារបីជាន់របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន​​​ បូស្កូខេត្ត កែប




ខេត្តកែបៈនៅថ្ងៃ ព្រហស្បតិ៍​ ទី​០៧​​​ ខែ មីនា ឆ្នាំ ២០១៣ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន​​​ បូស្កូខេត្ត កែប​ មានការប្រារព្ធពីធីសម្ភោធន៍ដាក់អោយប្រើប្រាស់នូវអគារបីជាន់​ ដែលទើបនិងសាងសង់រួចរាល់ជាស្ថាពរ​ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់របស់ឯកឧត្តម អ៊ឹម​ សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា​  ឯកឧត្តម កែន សិត្ថា អភិបាលខេត្ត កែប​ និងម្ចាស់ជំនួយនូវអគារបីជាន់ ទាំងអស់រួមទាំង សិស្សានុសិស្សវិទ្យាល័យចំការដូង អនុវិទ្យាល័យ សង្គមរាស្ត្រនិយម និងវិទ្យាល័យចរិយាវង្ស​ ។ ក្នុងការសាងសង់អគារនេះក្នុងគោលបំណងជួយដល់សិស្សានុសិស្សក្រីក្រ ដែលមកពីតំបន់ដាច់ស្រយាលដើម្បីជួយសំរួលដល់ពួកគេលើការស្នាក់នៅក៏ដូចជាកន្លែងសិក្សាជាដើម។ចំពោះការសាងសង់អគារនេះមានបីជាន់ដែលមានឈ្មោះដូចតទៅៈ
អគារទាំងមូលមានឈ្មោះថា មណ្ឌលអង្គរបុរី ហើយជាន់ទីមួយដែលជាជាន់ផ្ទាល់ដីជា ជាន់សំរាប់ផ្នែកទំនាក់ទំនងសង្គមនិងសារពត៍មាន(Social

Communication)ជាន់ទីពីរឬជាន់កណ្តាលសំរាប់ផ្នែកលេខាធិការនិងផ្នែកIT(Information Technology)រីឯជាន់ទីបីដែលជាជាន់លើគេបង្អស់សំរាប់សិស្សស្នាក់ក្នុងទាំងអស់ស្នាក់
នៅដែលមានឈ្មោះថា ផ្ទះស្នាក់ប្រុសភ្នំគូលេន​​ ហើយអគារនេះចាប់ផ្តើមកសាងឡើនៅពាក់កណ្ដាលកំឡុងឆ្នាំ ២០១២និងបានបង្ហើយរួចរាល់នៅឆ្នាំ ២០១៣ ក្រោមការគ្រប់គ្រងនិងស្វះស្វែងរកជំនួយពីមូលនិធិក្រៅប្រទេសមកសាងសង់អគារនេះដោយលោក លី សំណាង ជាអធិការនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន​​​ បូស្កូខេត្ត កែប​។ក្នុងការចូលរួមនេះផងដែរឯកឧត្តម អ៊ឹម សិទ្ធីក៏បានរៀបរាប់អំពីប្រវត្តិខ្លះៗនៃមជ្ឈមណ្ឌលនេះដែលគាត់បានមកដំបូងគាត់បានមានប្រសាសន៍ថាមជ្ឈមណ្ឌលនេះដំបូងឡើយជាអគារកាត់ដេរតែប៉ុន្នោះ តែដោយមើលឃើញពីភាពលំបាករបស់សិស្សានុសិស្សដែលនៅខេត្តមួយចំនួនដូចជា៖
ខេត្ត កែប ខេត្ត កំពត តាកែវនិងខេត្តផ្សេងៗទៀតទើបលោក លី សំណាង បានស្វះស្វែងរកជំនួយពីមូលនិធិក្រៅប្រទេសមកបើកសាលានេះឡើង ហើយពេលចាប់ផ្តើមបើកដំបូងគឺ មានតែពីរផ្នែកប៉ុន្នោះ គឺផ្នែក ទំនាកទំនងសង្គមនិងសារពត៍មាន (Social Communication )និងផ្នែកមួយទៀតនោះគឺផ្នែក ការិយាល័យជួរមុខ(Front Offices)បន្ទាប់មកនៅចុងឆ្នាំ​ ២០១២ដែលជាឆ្នាំសិក្សាថ្មី ទើបលោក លី សំណាង បានសំរេចចិត្ត បើកផ្នែកថ្មីពីរបន្ថែមទៀត គឺផ្នែក អគ្គីសនី (Electrician) និង ផ្នែក IT (Information Technology) ជាចុងក្រោយឯកឧត្តមក៏បានកតសរសើរកោតសរសើរយ៉ាងក្រៃលែងចំពោះលោក លី សំណាងដែលបានបន្សល់ទុកនូវសមិ្មត្តិផលដ៏អស្ចារ្យសំរាប់សិស្សានុសិស្សទាំងអស់បានរៀនសូត្រចេះដឹងនិងបន្តជួយអភិវឌ្ឍន៏ដល់សង្គមកម្ពុជាយើង បន្ទាប់មកលោកក៏បានកាត់ខ្សែបូរដើម្បីដាក់អោយប្រើប្រាស់ជាផ្លូវការនៃអគារ អង្គរបុរីនោះ។
គួរបញ្ជាក់ដែរថាមុនការប្រារព្ធពីធីនេះឡើងបីថ្ងៃក៏មានការធ្វើពីធីប្រសិទ្ធិពរដល់អគារនេះផងដែរពីសំណាក់សាសនាទាំងបីគឺសាសនា ព្រះពុទ្ធ សាសនាកាតូលិក និងសាសនា មូស្ល៊ីម។



Wednesday, February 27, 2013

កសិកម្មនៅប្រទេសកម្ពុជា


កម្ពុជាជាប្រទេសមួយមានវិសាលភាពជាងគេនៅជ្រោយឥណ្ឌូចិនភ្នែកធនធានធម្មជាតិ។ មគ្គុទេ្ទសក៏របរបុរាណខ្មែរតែងប្រកបរបរចិញ្ចឹមជីវិតតាមផ្លូវសុចរិតជាដរាបពិសេសរបរកសិកម្ម។ ប៉ុន្តែរបរនេះតែងតែកើតមានជាបញ្ហារាប់មិនអស់នៅក្នុងជីវិតប្រចាំថ្ងៃជាហេតុនាំអោយស្ដែងចេញជាយោបល់របស់ប្រជាជនមួយចំនួនយល់ថា កសិកម្មនៅកម្ពុជា ជាកសិកម្ម យថាផល ។
ការយល់ដឹង
កសិកម្មសំដៅទៅលើការធ្វើស្រែចំការដំនាំរឺដាំដុះដំនាំផ្សេងៗ។ យថាកម្មគឺអ្វីៗដែលទទួលបាន មានសភាពមិនទៀងទាត់គឺបានតាមសភាពចៃដន្យតាមដំណើរ។ តាមធម្មតានៅប្រទេសកម្ពុជាតាំពីកំណើតទឹកដីមកប្រជាពលរដ្ឋខ្មែរប្រកបរបរជាកសិកម្មមានចំនួនប្រមាណ៩០%។
វិធីបុរាណ
សេវាកម្មក្នុងវិស័យកសិកម្មពួកគេច្រើនធ្វើទៅតាមបែបលំនាំកសិកម្មយថាផល ពីជំនាន់មួយទៅជំនាន់មួយពីសម័យកាលមួយទៅសម័យកាលមួយជាបន្តបន្ទាប់ស្រដៀងៗគ្នាទាំងតំបន់ស្រែក៏ដូចជាតំបន់ចំការច្បារដំនាំ។ មានភស្ភុតាងជាក់ស្ដែងជាច្រើនដែលកំនត់ន័យសេចក្ដីនេះដូចជា ដីជាប្រភពផ្ដល់ទីតាំងរបស់ដំនាំ។ ការធ្វើស្រែលើដីចាស់ដដែលៗស្រូវដដែលៗពីមួយឆ្នាំទៅមួយឆ្នាំជាហេតុធ្វើងោយដីនើប្រែជាដីខ្សោះជីជាតិ។គ្មានហេតុផលអ្វីផ្សេងក្រៅពីធ្វើស្រូវនៅលើដីចាស់មួយមុខប៉ុណ្ណោះ។
ប្រភពទឹក
ទឹកជាប្រភពដង្ហើមដ៏សំខាន់បំរើឲ្យការរស់នៅរបស់ស្រូវក៏ដូចជាដំនាំ។ប្រភពទឹកក្រៅពីទឹកបឹង ស្ទឹងទន្លេ គឺមានតែមួយមុខគឺពេងលើមេឃបានសេចក្ដីថាអាស្រ័យលើទឹកភ្លៀងអោយ ពោលគឺពឹងផ្អែកផ្ញើរវាសនាលើអទិទេព។ ការរើសពូជ ពូជស្រូវរឺដំនាំពុំមានការជ្រើសរើសពូជរឺសំរិតសំរាំងពូជអោយបានម៉ត់ចត់តាមលក្ខណ:បច្ចេកទេសវិទ្យាទេគេតាមទំលាប់រឺពូចដដែលៗ។
ឧបករណ៏បុរាណ
ចំពោះឧបករណ៏បំរើការងារផលិតកម្មវិញមានលក្ខណ:បុរាណដូចជាប្រើនង្គ័ល រនាស កំលាំអូសទាញ ប្រើសត្វគោក្របី ។ ការថែទាំក៏ពុំសូវមានលក្ខណ:វិទ្យាសាស្រ្តត្រឹមត្រូវទេ ដូចជាការបង្ហូរទឹក បញ្ចេញទឹកចេញចូលការចំចាត់សត្វល្អិតចង្រៃការប្រើប្រាស់ជីធម្មជាតិ គឺធ្វើក្រោមរូបភាពបានស្មានឬតាមទំលាប់ពីឪពុកមកកូន។កសិករខ្លួនឯងផ្ទាល់ការយល់ដឹងមានកំរិតទាប់គឺធ្វើស្រែតាមទំលាប់តៗគ្នាពីជំនាន់មួយទៅជំនាន់មួយតាមសភាវ:គតិអនុកម្ម។ដើម្បីអោយកាន់តែច្បាស់ថែមទៀងតាមសូមពនិត្យតាមរយ:ស្នាដៃអក្សរសិល្សវិញ។ទទឹ្ទមនឹងការយល់ឃើញបែបនេះនៅមានលេចចេញជាការយល់ឃើញផ្ទុយមួយទៀត។ ក្រោយមកយល់គេយល់ ថាកសិកម្មនៅកម្ពុជា ជាកសិកម្ម ប្រពលវប្បកម្ម។គេអះអាងថាបែបនេះគេសំអាងលើហេតុផលដូចតទៅ។ ការធ្វើបែបប្រពលវប្បកម្មគឺមិនពឺងផ្អែកលើមេឃរឺអាទិទេពពេកទេ គឺមានលក្ខណ:វិទ្យាសាស្រ្តទំនើប ទាន់សម័យតាមរយះសមភ្ថភាពរបស់មនុស្សផ្ទាល់។ ជាក់ស្ដែងដីដែលគេបង្កបង្កើតផលគឺមានការវិភាគទៅតាមបច្ចេកទេសកសិកម្ម។មានការយកចិត្តទុកដាក់ខ្ពស់ពីជំនាញនៅក្រសួងកសិកម្មនិងអង្គការក្រៅរដ្ឋាភិបាលជួយសហការណ៏ផង។ពូជស្រូវឬដំនាំកសិករចេះជ្រើសរើសពូជបានល្អដោយមានវិស្វករនិងផ្នែកជំនាញចុះជួយនិងណែនាំ។
ឧបករណ៏សម័យ
ទឹកស្រោចស្រពមានការជីកស្រះ ជីកប្រឡាយ ជីកអាងស្តុបទឹកលើភ្នំ ទប់ទំនប់ប្រព័ន្ធធារាសាស្រ្ត តាមលក្ខណ:បច្ចេកទេស ក្នុងទិសដៅផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ដល់ការងារធ្វើស្រែជំការឈានរហូត់ ដល់ធ្វើស្រែប្រាំងថែមទៀតផង។សំភារះឬឧបករណ៏ទាន់សម័យដូចជា ត្រាក់ទ័រ គោយន្ត ម៉ាសីនបូមទឹក ម៉ាសីនច្រូតកាត់ បោកបែប ។ ដីកសិករមានសមត្ថភាពចេះប្រើជីគីមីផ្សំ និងជីធម្មជាតិ ក្រៅពីនេះក្រសួងកសិកម្មបានបង្កើតមជ្ឈមមណ្ឌលធ្វើពិសោធន៏ដំនាំស្រូវ តាមតំបន់ តាមស្រុក តាមខេត្ត ។ សរុបមកឃើញថាទស្សនះទីពីមានលក្ខណ:សមស្របពិតៗ។ ប៉ុន្តែយោបល់ដែលប្រជាជនបានលើកឡើងថាកសិកម្មនៅកម្ពុជាគឺជាកសិកម្ម យថាផលនោះពុំមានលក្ខណ:ត្រឹមត្រូវទាំងស្រុងនោះទេពីព្រោះបច្ចុប្បន្នវិស័យកសិកម្មត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងពិសេសបានបង្កើតនូវក្រសួងធនធានទឹកដែលរបបមុនៗពុំមានឡើយ។ទាំងផ្នែកធនធានទឹកពូជធាបច្ចេកទេសទីផ្សាលក់ផលិតផល បណ្ដាញធារាសាស្រ្ដ បណ្តាញគមនាគមន៏ ទូរគមនាគមន៏ មធ្យោបាយដឹកជញ្ជូន រាជរដ្ឋាភិបាលបាននឹង កំពុងជំរុញយ៉ាងមមាញឹក និងខ្លាំងក្លាហើយជាបណ្ដើរៗកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ប្រទេសធ្លាប់មានកិតិ្តស័ព្ទល្បីល្បាញលើឆាកអន្តរជាតិក្នុងនាមជាពលរដ្ឋខ្មែរពិសេសក្នុងនាមជាសិក្ខាកាមជន យើងនេងខិតខំរៀនសូត្រលើគ្រប់វិជាពិសេស ផ្នែកកសិកម្មប្រែក្លាយខ្លួនចាធនធានមនុស្សខ្មែរប្រកបដោយសមត្ថភាពនិងថាមពលរួមចំណែករ និងអភិវឌ្ឍប្រទេសជាតិឲ្យថ្គុំថ្កើន។

Tuesday, February 26, 2013

និយមន័យនៃភាសា

ភាសាគឺជាចំណេះរបស់មនុស្សដើម្បីការបានមកនិងការប្រើរបៀបស្មុគស្មាញនៃការទំនាក់ទំនងឬយើងអាចហៅបានម្យ៉ាងទៀតបានថាភាសាអាចជាឧទាហរណ៍មិនទូទៅខ្លះនៃរបៀបរបប។វិទ្យាសាស្រ្កដែលសិក្សាទៅលើភាសាគឺត្រូវបានហៅថាភាសាវិទ្យា។តាមការវាយតំលៃខ្លះៗទៅលើចំនួនយ៉ាងច្បាស់លាស់ទៅលើភាសានៅក្នុងពិភពលោកអាស្រ័យលើការវែកញែកត្រឹមតែមួយភាគតូចរវាងភាសានិងគ្រាមភាសា។បើទោះបីជាយ៉ាងណាក៏ដោយការវាយតំលៃនេះក៏មានការផ្លាស់ប្តូរផងដែរគឺនៅចន្លោះ៦០០០ទៅ៧០០០ជាភាសាចំនួនពិត។ភាសាធម្មជាតិគឺជាភាសាដែលនិយាយដោយពាក្យសំដីប្រចាំថ្ងៃចេះមកដោយឯកឯង គ្មានវេយ្យាករណ៍ និយាយទៅតាមតំបន់​ ឬអាចហៅថាជាសញ្ញាទៅតាមតំបន់នីមួយៗប៉ុន្តែក៍មានភាសាមួយចំនួនជាពាក្យសំងាត់ដែលស្ថិតនៅក្នុងលំដាប់ទីពីរនៃពត៍មានដោយការប្រើប្រាស់នូវវិញ្ញាណបី ​ ហើយវិញ្ញាណនីមួយៗមានស្រាប់នៅក្នុងខ្លួនមនុស្សយើងម្នាក់ៗដូចជាៈ សោតវិញ្ញាណ កាយវិញ្ញាណ និង ចក្ខុវិញ្ញាណឧទាហរណ៍ដូចជាការសរសេរពន្ទុរេខិយ អក្សរសំរាប់មនុស្សខ្វាក់ដែលមានលក្ខណៈជាសូរសំលេង នេះដោយសារតែភាសារបស់មនុស្សមានបែបបទជាលក្ខណៈម្ចាស់ការ។នៅពេលដែលយើងប្រើភាសាជាលក្ខណៈគំនិតវាអាចជាសមត្ថភាពដើម្បីសិក្សានិងប្រើប្រាស់របៀបស្មុគស្មាញនៃការទំនាក់ទំនងឬក៏ដើម្បីពណ៍នារូបរាងនៃច្បាប់ដែលបានបង្កើតឡើងនូវប្រព័ន្ធទាំងនេះឬក៏ការបង្កើតសូរសំលេងចេញពីមាត់ដែលត្រូវបានបង្កើតចេញពីច្បាប់ទាំងអស់នោះ។គ្រប់ភាសាទាំងអស់ពឹងផ្អែកទៅលើការដំណើរការនូវទំរង់នៃសកម្មភាពដែលជាប់ទាក់ទងទៅនិងសញ្ញាជាមួយនិងអត្ថន័យដ៏ល្អិតល្អន់។ការប្រើភាសាដោយមាត់ឬដោយសញ្ញាគឺត្រូវមានប្រព័ន្ធសទ្ទវិទ្យាមួយដែលគ្រប់គ្រងពីរបៀបប្រើប្រាស់និមិត្តសញ្ញានិងទំរង់នៃការទាក់ទងជាមួយរឿងរាវឬក៏ព្រឹត្តិការណ៏អ្វីមួយដែលត្រូវបានស្គាល់ដោយ ពាក្យនឹងភាគតូចនៃភាសាដែលវាមានអត្ថន័យខ្លួនវាផ្ទាល់តែម្តង ហើយវាមានប្រព័ន្ធរៀបចំវេយ្យាករណ៏មួយដែលគ្រប់គ្រងដោយពាក្យនិងភាគតូចនៃភាសាដែលវាមានអត្ថន័យខ្លួនវាផ្ទាល់ដែលត្រូវបានដាក់បញ្ចូលទៅជាទំរង់ល្បះហើយនិងជាគំនិត។

Saturday, February 23, 2013

ប្រវត្តិនៃហ្វេសប៊ូក

ហ្វេសប៊ុក ត្រូបានបង្កើតឡើងនៅខែកុម្ភៈឆ្នាំ២០០៤ដោយលោកម៉ាកហ្សុកឃឺបឺក(Markzuckerberg)និងមិត្តភក្តិរបស់លោក អាដាមឌីអែងជីឡូ​(Adam D'Angelo) និង ខលធីច(caltech)ដែលជាមិត្តភក្តិដ៏ល្អបំផុតរបស់លោក។ ដើម្បីបំពេញនូវអ្វីទាំងអស់នេះ លោក ហ្សុកឃឺបឺក​(zuckerberg)បានព្យាយាមធ្វើការយ៉ាងខ្លាំងដើម្បីការពារប្រព័ន្ធកុំព្យូទ័ររបស់​ ហាវីត(Harvard)និងធ្វើការCopyរាល់អាសយដ្ឋានផ្ទាល់ខ្លួន ដូចជាដូចជាលេខរៀងរបស់រូបភាពជាដើម។ ហារីត​(Harvard)នៅពេលនោះមិនទាន់មានសិស្សនៅឡើយ។ទំព័រមុខនៃវ៉ែបសាយ ហ្វេសប៊ុកបានទាក់ទាញអ្នកទស្សនាបានចំនួន 450នាក់​ ហើយនឹងមានរូបភាពចំនួន ២២​០០០រូបភាពដែលវាជាលើកទី១ នៃការបើកអោយដំណើរការរយះពេលបួនម៉ោងប៉ុណ្ណោះ។ គេហះទំព័រនេះត្រូវបានមានការរីកចំរើននយ៉ាងឆាប់រហ័ស នៅក្នុងចំនោមគេហះទំព័របី បួនដ៏ទៃទៀត​នៅក្នុងប្រព័ន្ធអ៊ីនធើណែត ប៉ុន្តែវាត្រូវបានបិទនៅក្នុងរយះពេលពីរ បីថ្ងៃបន្ទាប់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ហារីត(Harvard)។ហ្សុកឃឺបឺកត្រូវបានចោទប្រកាន់ នៅក្នុងវិវាទផ្ទៃក្នុង។ការប្រព្រឹត្តិបទល្មើស ត្រូវបានរក្សាសិទ្ធ ហើយនឹងសិទ្ធឯកជនរបស់ជនល្មើសនៃការប្រព្រឹត្តិបទល្មើស ហើយបានប្រឈមមុខនឹងការបណ្តេញចេញ។ជាចុងក្រោយទោះបីជាយ៉ាងណាក៏ដោយការចោទប្រកាន់ត្រូវបានបញ្ឈប់។ ហ្សុកឃឺបឺកបានពង្រីកបំនងប្រាថ្នារបស់គាត់បានសំរេចដោយវិសមធម៌ ដែលនៅក្នុងឆមាសនោះដោយបានបង្កើតឧបករណ៍ងាយស្រួលសំរាប់សិក្សានៅក្នុងសង្គមនៃប្រវិត្តិចុងក្រោយនៃសិល្បះ ដោយបានបញ្ជូលរូបភាពរបស់ប្រទេសអាកានីស្ថានជាង៥០០រូបភាពចូលទៅក្នុងគេហះទំព័រនេះជាមួយនឹងរូបភាពមួយនៅក្នុងទំព័រមួយហើយ មានការចូលរួមផ្តល់មតិយ៉ាងច្រើន។គាត់បានបើកគេហៈទំព័ររបស់គាត់អោយមិត្តភក្តិរបស់គាត់ ហើយមនុស្សជាច្រើនបានធ្វើការចែករំលែកនូវអ្វីដែលគេចាប់អារម្មណ៍អោយទៅអ្នកដ៏ទៃទៀតបានដឹង។ បន្ទាប់ពីឆមាសនោះ ហ្សុកឃឺបឺកបានសសេរកូដសំរាប់គេហៈទំព័រថ្មីមួយនៅក្នុងខែមករា ឆ្នាំ២០០៤ គាត់បានពេញចិត្តយ៉ាងខ្លាំង ហើយគាត់បាននិយាយថាដោយបទពិចារណកថានៅក្នុងការគ្រប់គ្រងពីមុនរបស់ ហាវីត (Harvard)ដែលនិយាយអំពីការប៉ះពាល់នៃក្របមុខនៃគេហៈទំព័រ។ នៅថ្ងៃទី​៤​ ខែកុម្ភះ ឆ្នាំ២០០៤ លោក ហ្សុកឃឺបឺកបានកែប្រែគេហៈទំព័រហ្វេសប៊ុក អោយមានសភាពប្លែកគួរអោយចាប់អារម្មណ៍ជាខ្លាំង។ ៦ថ្ងៃក្រោយមក គេហៈទំព័នេះមានសភាពរីកចំរើន ហើយរៀមច្បងរបស់ហារីត(Harvard)បីនាក់គឺ ខែមរូន វីនលេវវូស(Cameron Winklevoss), ធីលឺ វីនលេវវូស (Tyler Winklevoss)​ និង ឌីវយ៉ា ណារិនដ្រា(Divya Narendra) បានចោទប្រកាន់ ហ្សុកឃឺបឺកថា ហ្សុកឃឺបឺកមានចេតនាបោកបញ្ឆោតពួកគេអោយជួយធ្ចើគេហៈទំព័រ ទំនាក់ទំនងសង្គមមួយដែលមានឈ្មោះថា HarvardConnection.com ដែលគាត់បានបោកប្រាស់គេអោយធ្វើគេហៈទំព័រនេះសំរាប់ការប្រកួតប្រជែង។មានការរិះគន់បីចំពោះការគ្រប់គ្រងរបស់ ហាវីត(Harvard Crimson) ហើយអ្នកកាសែតបានចាប់ផ្តើមធ្វើការស៊ើបអង្កេត។ ហ្វេសប៊ុកបានបញ្ចូលទៅក្នុងសហគ្រិន​ សៀន ផាកឃឺ (Sean Parker)នៅក្នុងរដូវក្តៅក្នុងឆ្នាំ២០០៤ ដែលស្ថិតនៅក្រោមជាធម្មតារបស់ ហ្សុកឃឺបឺក រហូតក្លាយទៅជាប្រធានគ្រប់គ្រងក្រុមហ៊ុន។នៅក្នុងខែមិថុនា ឆ្នាំ២០០៤ ហ្វេសប៊ុកបានផ្លាស់ប្តូរទីតាំងទៅ ផាលូ​ អាល់តូ (Palo Alto) រដ្ឋកាលីហ្វកញ៉ា (California) ហើយវាបានទទួលដើមទុនគ្រាដំបូងនៅក្នុងខែនោះតាមរយះ ផាយ​ ផាល (Pay pal)ដែលបានដួលរលំ។ ក្រុមហ៊ុននោះបានបោះបង់ឈ្មោះគេហៈទំព័រនោះចោល ហើយបានទិញឈ្មោះផ្សេងមួយទៀតឈ្មោះ facebook.comនៅក្នុងឆ្នាំ២០០៥ ដែលមានតំលៃ ២០០០០០ដុល្លា។ គេហៈទំព័រហ្វេសប៊ុកបានធ្វើការកែប្រែថ្មីបានទៅជាកម្រិតមធ្យម នៅក្នុងខែកញ្ញា ឆ្នាំ២០០៥ ដែលលោកហ្សុកឃឺបឺកបានហៅថា ជំហានបន្ទាប់នៃការកែប្រែសមរម្យ។នៅខណៈពេលនោះកំរិតបណ្តាញទំនាក់ទំនងនោះត្រូវការ ការចូលរួមពីអ្នកប្រើប្រាស់។ហ្វេសប៊ុកបានជ្រើសតាំងសមាជិកបន្ថែម នៃបុគ្គលិកតាមបណ្តាក្រុមហ៊ុនផ្សេងៗ ដោយមាន ក្រុមហ៊ុន Apple Inc និង Microsoft។ហ្វេសប៊ុកត្រូវបានបើកម្ដងទៀត នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០០៦ សំរាប់អ្នកប្រើប្រាស់ដែលមានអាយុ ១៣ឆ្នាំ រឺចាស់ជាងនេះជាមួយនឹងអាសយដ្ឋានអ៊ីម៉ែល។ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៧ ក្រុមហ៊ុន Microsoft បានប្រកាសថា គេបានទិញ១,៦%នៃ គេហៈទំព័រហ្វេសប៊ុកក្នុងតំលៃ២៤០លានដុល្លា ហើយបានកំណត់តំលៃសរុបអោយ ហ្វេសប៊ុកក្នុងតំលៃ១៥លានដុល្លា។នៅក្នុងខែតុលា ឆ្នាំ២០០៨ ហ្វេសប៊ុកបានប្រកាសថា គេនឹងតំឡើង ប្រព័ន្ធបញ្ជាអន្តរជាតិមួយនៅក្នុងទីក្រុង ឌុប្លិន(Dublin)ក្នុងប្រទេស អ៊ារីលែន(Ireland)។នៅក្នុងខែកញ្ញា ឆ្នាំ២០០៩ ហ្វេសប៊ុកបាននិយាយថាគេនឹងបង្វិលលុយដែលហូរនៅគ្រាដំបូង។ បន្ទាប់ពីឆ្នាំ២០០៩ ការធ្វើពាណិជ្ជកម្មលើហ្វេសប៊ុកមានការកើនឡើងជាលំដាប់។ហើយមនុស្សភាគច្រើនបានចូលទស្សនាគេហៈទំព័រហ្វេសប៊ុកជាងហ្គូកហ្គល(Google)នៅចុងខែមិនា ថ្ងៃទី១៣ ឆ្នាំ២០១០។