ដំណើរការផ្សាយខាងក្រៅស្ថានីយរបស់វិទ្យុFM ជាតិ99.70 MHzខេត្តកំពតបានធ្វើកម្មវិធីសន្ទនាមតិអភិវឌ្ឍន៍លដ្ឋានដែលក្រោមប្រធានបទស្តីពី
“ការអនុវត្តច្បាប់របស់អាជ្ញាធរក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ”។កម្មវិធីនេះធ្វើឡើងនៅថ្ងៃ
១៣ ខែមិនា ឆ្នាំ២០១៣នៅវេលា 8:00នាទីព្រឹករហូតដល់ម៉ោង10:00
កម្មវិធីនេះផងដែរប្រព្រឹត្តទៅនៅភូមិភ្នំតូច ឃុំកន្តោល ស្រុកទឹកឈូ ខេត្តកំពត។ក្នុងការចូលរួមក្នុងកម្មវិធីមានដូចជាលោកភាង
ភានិតតំណាងអភិបាលស្រុកទឹកឈូលោក រត្ន ញាតា ប្រធានគំរោង CCAPនិងក្រុមការងារលោកសេត
វណ្ណៈ អ្នកសម្របសម្រួលរបស់អង្គការលីកាដូលោកឳក សំណាងប្រធានមន្ទីរព័ត៍មានខេត្តកំពតលោកជ័យ
ផានិត ជាមេឃុំ រួមនិងប្រជាពលរដ្ឋ១០០នាក់ និស្សិតនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប១៨នាក់ សិស្សអនុវិទ្យាល័យមានឬទ្ធ៣០នាក់ក៏ការចោទសួរជាសំនួរទៅកាន់លោកដែលជាវាយគ្មិននៅក្នុងកម្មវិធី
អំពីបញ្ហាដែលទាក់ទងទៅនឹងបញ្ហាអំពើហិង្សានៅក្នុងគ្រួសារ ដែលកើតឡើងនៅក្នុងភូមិនេះ
ដើម្បីដោះស្រាយក៏ដូចជាចាត់វិធានការការពារអំពើហិង្សានៅក្នុងគ្រួសារផងដែរ។ នៅចុងបញ្ចប់នៃកម្មវិធីក៏មានការចាប់ឆ្នោតយករង្វាន់អាវយឺតពីស្ថានីយ៍វិទ្យ99.70Mដើម្បីទុកជាអនុស្សវរីយ៍ផងដែរ។