Wednesday, March 12, 2014

ការប្រកួតកីឡាជើងឯកទូទាំងខេត្តប្រចាំឆ្នាំសិក្សា

 

 
 ទិវាមួយដ៏មហោឡារឹក ដែលមន្ទីរអប់រំ យុវជន និងកីឡា បានរៀបចំការ   ប្រកួតកីឡាសិស្សបឋម
 និងមធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំសិក្សា ២០១៣​ ២០១៤ លើវិញ្ញាសារ
បាល់ ទាត់ បាល់ទះនិងអត្តពលកម្ម ដែលកម្មវិធីនេះ​ មានរយៈពេល ៣ថ្ងៃ​ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧  ខែ 
មិនា  ឆ្នាំ ២០១៤  និងមានក្រុមកីឡា
សរុបសចំនួន ២៩ ក្រុម កីឡាករនិងកីឡាការិនី សរុបចំនួន ៣៦០ នាក់ ស្រី៩០នាក់ និងប្រុស ២៧០នាក់។ កម្មវិធីធ្វើនៅក្នុងបរិវេណអនុវិទ្យាល័យសង្គមរាស្រ្តនិយម 

ក្រោមអធិបតីភាព របស់ ឯក ឧត្តមកែន សត្ថា ជាអភិបាលខេត្តកែប និងមានគណៈធិបតី
ជាច្រើនទៀតដែលបានចូលរួមក្នុងកម្មវិធីនោះ ។ ហើយមានការចូលរួមពី    សិស្សបឋមសិក្សា សិស្សមធ្យមសិក្សា   ស្ថិតនៅក្នុងខេត្តកែបដូចជា៖
  • ·         វិទ្យាល័យ ហ៊ុនសែន ចរិយារង្ស
  • ·         វិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែនចំការដូង
  • ·         អនុវិទ្យាល័យ សង្គមរាស្រ្តនិយម​
  • ·         អនុវិទ្យាល័យ ហ៊ុនសែន ក្រុងកែប
  • ·         សាលាបឋមសិក្សា អូក្រសា
  • ·         សាលាបឋមសិក្សា កំពង់ត្រឡាច
  • ·         សាលាបឋមសិក្សា ស្បូវ
នៅក្នុងកម្មវិធីនេះដែរ​ លោកឯកឧត្តម កែន សត្ថា ក៏បានមានប្រសាសន៍ថាលេងកីឡានាំមកនូវសុខភាព ក៏ដូចជាធ្វើឲ្យយុវជននិងយុវនារីជៀសចាកឆ្ងាយពីគ្រឿងញៀន ។  ហើយនៅពេលបញ្ចប់ដែរនោះក៏
មានការចែករង្វាន់ដល់កីឡាករដែលមានជ័យលាភីក្នុងការប្រកួតផងដែរផងដែរ ។