ក្រុងកែបជាទីក្រុងនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។
ក្រុងកែបស្ថិតនៅមិ នប៉ុន្មានគីឡូម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាមឡើយ។
ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់កម្ពុជា។
ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ
ដែលខុសពីក្រុងព្រះសីហនុដែលមានឆ្នេរខ្សាច់ពណ៌សក្បុស។
ក្រុងកែបសំបូរគ្រឿងសមុទ្រថោកៗតែឆ្ងាញ់ ជាពិសេសគឺ
ក្ដាមសមុទ្រ។ខេត្តកែបទើបតែផ្ទេរពីឈ្មោះក្រុងកែបនាពេលកន្លងទៅប៉ុណ្ណោះ ។
ក្រុងកែបបានកសាងឡើងតាំងពីកំឡុងឆ្នាំ ១៩០៨ ក្នុងសម័យអាណានិគមបារាំង ។
ទីក្រុងនេះបានកែលម្អឱ្យក្លាយជាទីក្រុងទេសចរណ៍ឆ្នេរសមុទ្រដ៏ប្រណីតមួយក្នុង
ទសវត្សរ៍ឆ្នាំ ១៩៦០នាសម័យរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម ។ ឈ្មោះទីក្រុង
កែបនេះបានក្លាយពីពាក្យបារាំង លី ខែប(Le cap) ប្រែមកជាពាក្យខ្មែរគឺ
“ជ្រោយ” ដែលមានន័យថា
ដីដុះលយទៅសមុទ្រ ។ តាមរឿងនិទានតៗគ្នាទាក់ទងនឹងឈ្មោះកែប គឺដើមឡើយមានស្តេចមួយ
អង្គព្រះនាម សាគររាជ ដែលមានមន្តអាគម ខ្លាំងពូកែបានប្រើសិល្ប៍សេកមន្ត
អាគមគាថាសណ្តំមេទ័ពម្នាក់នៅអង្គរធំ ហើយបានលួចយកសេះសរបស់មេទ័ព នោះមក
ជាមួយពលសេនាខ្លួនមួយចំនួន ។ ពេលមេទ័ពផ្អើលឆោឡោដេញតាម ចាប់ ស្តេច សាគររាជ និង
ពលសេនាក៏បានភៀស ខ្លួនមកដល់ភូមិភាគនិរតីតំបន់ ឆ្នេរសមុទ្រ ។
ពេលឈប់សម្រាកនៅមាត់សមុទ្រ ទ័ពដែលដេញតាមពីក្រោយក៏ មកដល់ ។ ដោយមានការភិតភ័យស្តេច
សាគររាជ បានឡើងបំផាយសេះ ប៉ុន្តែ សេះសនោះក៏កញ្ជ្រោលឡើង
ធ្វើឱ្យព្រះអង្គធ្លាក់ពីលើសេះ ឯកែបសេះក៏ធ្លាក់មក ជាមួយនៅទីនោះដែរ ។
ដោយទ័ពដេញតាមកាន់តែមកកៀក ព្រះអង្គក៏ភិតភ័យ ឡើងផាយសេះ រត់ភៀសខ្លួនជាបន្តទៀត ដោយទុក
ចោលកែបសេះនៅទីនោះ ។ តំណមកគេក៏បានហៅ ទីនោះឈ្មោះថា កែបសេះ ហើយយូរៗទៅក៏ហៅ
ខ្លីមកត្រឹមពាក្យ“កែប”រហូតដល់សព្វថ្ងៃនេះ។រហូតមកដល់សព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់ឯកត្តម
កែន សេត្ថា លោកបានដឹកនាំកសាងនូវសមិត្តិផលជាច្រើនដូចជា ពង្រីកផ្លូវថ្នល់
កែប្រែសួនច្បារ ដាក់បង់តាមមាត់ឆ្នេរ និងព្រីកមាត់ឆ្នេរ ។មិនតែប៉ុណ្ណោះលោកក៏បាននិងមានគំរោងសាងសងមួយចំនួនទៀត
តែលោកមានប្រសាសន៏ថានិងចាប់ផ្តើមជាបន្តបន្ទាប់ទៅទៀត
ព្រោះថាពីមួយឆ្នាំទៅមួយឆ្នាំកំណើនភ្ញៀវទេសចរណ៏ចេះតែកើនឡើងច្រើនទៅៗដូចនេះហើយទើបរដ្ឋាភិបាលតំរូវអោយមានគំរោងអភិវឌ្ឍន៏ជាច្រើនទៀត។