ក្លឹបបង្សក្រហម Liverpool បានទទួលសមាជិកថ្មីមា្នក់ទៀត
បន្ទាប់ពីចុះកិច្ចសន្យាខ្ចីជើងខ្សែការពារ Aly Cissokho ពីក្លិប
Valencia។កីឡាករអន្តរជាតិបារាំងវ័យ២៥ឆ្នាំ
សម្រាប់ហង្សក្រហមនារដូវកាលថ្មីនេះ ហើយកីឡាកររួបនេះជាកីឡាករការពារឆ្វេង។លោក Cissokho
បាននិយាយក្រោយផ្លាស់ពីអេស្ប៉ាញ មកកាន់អង់គ្លេសថា វាជាក្លឹបដ៏អស្ចារ្យមួយសំរាប់រូបខ្ញុំពីព្រោះថាក្រុមនេះទទួលបានការគាំទ្រច្រើនពី
Friday, August 23, 2013
ការធ្វើសិក្ខាសាលរវាងសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត៍មាននៅខេត្តព្រះសីហនុ
10:13 PM
សិស្សានុសិស្សផ្នែកទំនក់ទំនងសង្គមនិងសារពត៏មានចំនួន១៧នាក់ដែលមកពីសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានមកដល់សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុនៅថ្ងៃទី
២១ ខែសីហាឆ្នាំ២០១៣។ ដែលដឹកនាំដោយលោកឪពុក លីសំណាងដែលជាអធិការនៃ សាលាបច្ចេកទេសដុនបូស្កូកែបដើម្បីចូលរួមសិក្ខាសាលាស្ដីពី
មុខវិជ្ជាអ្នកកាសែតជាមួយ
នឹងសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត៍មានខេត្តព្រះសីហនុ។
ការចូលរួមសំអាតបរិស្ថានរបស់យុវជននៅកម្ពុជា
9:58 PM
ព្រះសីហនុ៖នៅថ្ងៃទី១៨ខែសីហាឆ្នាំ២០១៣ សិស្សានុសិស្សនៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុបានទៅចូលរួម ក្នុងការសំអាតបរិស្ថាននៅឆ្នេរអូឈើទាល ដែលជាឆ្នេរស្អាតជាងគេនៅក្នុងប្រទេសកម្ពុជាហើយក៍ជាឆ្នេរដែលប្រជាជនតែងតែចូលចិត្តទៅកំសាន្ដលំហែកាយ។
Thursday, July 25, 2013
វីដេអូព្រឺក្បាល រកឃើញមូលហេតុពិត សោកនាដកម្មផ្លូវដែក សម្លាប់មនុស្ស ៨០ នាក់ នៅអេស្បាញ
11:00 PM
ព័ត៌មានអន្តរជាតិ ៖ ពិតណាស់ កាលពីវេលាព្រឹកម្សិលមិញនេះ ទំព័រសារព័ត៌មានយើងខ្ញុំ
ធ្លាប់បានចេញផ្សាយរួចម្តងមកហើយ នូវករណីសោកនាដកម្មផ្លូវដែក ផ្ទុះឆេះរថភ្លើងដែល
បានសម្លាប់មនុស្សជាច្រើនសិបនាក់ នៅឯប្រទេសអេស៉្បាញ។យ៉ាងណាមិញ មកទល់នឹងពេលនេះ បើយោងតាមប្រភពសារព័ត៌មានចុងក្រោយបង្អស់
បានអះអាងអោយដឹងថា វេលាថ្មើរនេះ ចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត
កើនឡើងដល់ យ៉ាងហោចណាស់ ៨០ នាក់ ស្របពេលដែលក្រុមមនុស្សច្រើនជាង១០០
នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល។ដោយឡែក បើនិយាយពីមូលហេតុពិត ដែលបានបណ្តាលអោយកើតមានឡើងនូវគ្រោះ
ថ្នាក់ដ៏រន្ធត់មួយនេះ ក៏ត្រូវបានរកឃើញផងដែរ ក្រោយពីធ្វើការតាមដានស៊ើបអង្កេត
នោះគឺ បណ្តាលមកពីការបើករថភ្លើងក្នុងល្បឿនមួយដ៏លឿនមែនទែន លើសពីការកំ
ណត់ទុករបស់ច្បាប់ ពោលគឺ អ្នកបើកបររថភ្លើងបើកក្នុងល្បឿន ដល់ទៅជិត ២០០ គ.ម
ក្នុងមួយម៉ោង ស្របពេលដែលច្បាប់ចែង និងកំណត់ថានៅពេលណាមកដល់ទីប្រជុំជន
មួយនេះ ពោលគឺ កន្លែងកើតហេតុ រថភ្លើងតំរូវអោយបើកក្នុងល្បឿនតែ ៨០ គ.ម ក្នុង
មួយម៉ោងតែប៉ុណ្ណោះ។ដោយសារតែការបើករថភ្លើង ក្នុងល្បឿនមួយដ៏លឿនហួសកំរិតនេះហើយ ទើបធ្វើអោយ
រថភ្លើង បើកធ្លាក់ចេញពីផ្លូវ និង បណ្តាលអោយកើតមានឡើង នូវ សោកនាដកម្ម ដ៏គួរ
អោយរន្ធត់នេះតែម្តង។ ខាងក្រោមជាវីដេអូ តាមដានទស្សនាបន្តិចទៅ ដើម្បីអោយជ្រាប
កាន់តែច្បាស់ ៖

Sunday, July 7, 2013
សិស្សានុសិស្សបាននំាគ្នារើសសំរាមដើម្បីពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋ
9:15 PM
Wednesday, May 1, 2013
អង្គការសហប្រជាជាតិមិនទាន់មានការ ព្រមព្រៀងណាមួយ ក្នុងការស៊ើបអង្កេត អាវុធគីមី នៅស៊ីរី
4:50 AM
អ្នកនាំពាក្យមួយរូប របស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃអង្គារ ទី៣០ ខែមេសាថា យូអិននៅតែមិនទាន់ មានការព្រមព្រៀងណាមួយ សម្រាប់បេសកកម្មរបស់ខ្លួន ក្នុងការស៊ើបអង្កេត ការប្រើប្រាស់អាវុធគីមី ក្នុងប្រទេសស៊ីរី។
យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៣ថា រហូតមកដល់ពេលនេះ អង្គការសហប្រជាជាតិ មិនទាន់មានការព្រមព្រៀងណាមួយ ដែលបេសកកម្មយូអិន ត្រូវប្រឈមពាក់ព័ន្ធនឹងការ ប្រើប្រាស់អាវុធគីមី ក្នុងប្រទេសស៊ីរី ដែលក្រុមបេសកកម្ម បានត្រៀមដាក់ពង្រាយយ៉ាងឆាប់ ក្នុងប្រទេសស៊ីរី។ នេះបើតាមអ្នកនាំពាក្យ លោក ម៉ាទីន ណេសឺគី បានលើកឡើង។
លោក ណេសឺគី និយាយថា «លោកអគ្គលេខាធិការ បានសន្និដ្ឋានថា គណៈកម្មការស៊ើបអង្កេត គួរតែស៊ើបអង្កេតបញ្ហា ប្រឈមដែលជាប់ទាក់ទងនឹង សេចក្តីរាយការណ៍ ក្នុងឧប្បតិហេតុ វាយប្រហារដោយប្រើប្រាស់ អាវុធគីមី កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១២ នៅទីក្រុង ហមស៍ មិនមែនឧប្បតិហេតុនៅតំបន់ ខាន់ អាល់អាសាល់នោះទេ»។
លោកសង្កត់ធ្ងន់ថា «លោកអគ្គលេខាធិការ បាន គីមូន មិនអាចទទួលយកបានទេ នូវការស៊ើបអង្កេត ដែលមានភាពលំអៀង»៕
Monday, April 29, 2013
7:14 AM
នៅព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០១៣ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន បូស្កូខេត្ត កែប មានសិក្ខាសាលាមួយស្តីអពី លក្ខណៈ៩យ៉ាងនៃគោលនយោបាយភូមិឃុំមានសុវត្ថភាព ក្រោមការចូលរួមវត្តមានរបស់អភិបាលក្រុងកែបលោក ងិន វាន់ដា ជាគណៈអធិបតី។ក្នុងការចូលរួមនេះលោកក៏បានលើកនូវការអប់រំដែលទាក់ទងនិងលក្ខណៈ៩យ៉ាងក្នុងការធ្វើអោយភូមិឃុំមានសុវត្តិភាពលក្ខណៈ៩យ៉ាងនោះមានដូចជា៖
- លុបបំបាត់អំពើពុករលួយព្រោះថាអំពើពុករលួយជាកត្តាដ៏ធំមួយដែលធ្វើអោយមានការរាំងស្ទះដល់ការអភិវឌ្ឍន៏ដល់ប្រទេសជាតិ។
- លុបបំបាត់ក្មេងទំនើងតាមភូមិឬហៅថាជនទំនើង។
- កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏នៅតាមភូមិ ឃុំ នីមួយៗ។
- ការពារគ្រោះថ្នាក់ពីគ្រោះមហន្តរាយនៃធម្មជាតិ។
- លុបបំបាត់អំពើលួចប្លន់ដោយធ្វការបង្គ្រាប់នូវរាល់បទល្មើសដែលបានកើតឡើង។
- លុបបំបាត់ការលេងល្បែងខុសច្បាប់។
- ការពារនិងលុបបំបាត់នូវគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះ។
- លុបបំបាត់ការប្រើប្រាស់អាវុធខុសច្បាប់។
ចំពោះលក្ខណៈ៩យ៉ាងនេះអាចជោគជ័យបានលើកលែងតែមានការអនុវត្តន៏ចេញពីប្រជាជនឬខ្លួនយើងផ្ទាល់ ហើយមូលហេតុដែលលោកបានផ្សព្វផ្សាយអំពីគោលនយោបាយនេះព្រោះថាកន្លងមកនៅតាមភូមិនីមួយៗសុទ្ធសឹងតែមានអំពើទាំងនេះបានកើតឡើងជាច្រើនលើកច្រើនសារស្ទើររាល់ថ្ងៃ។
បន្ទាប់ពិនៅឆ្នាំ២០០៩ រដ្ឋាភិបាលបានបង្កើតគោលនយោបាយនេះឡើង ហើយឃើញថានៅតាមភូមិនីមួយៗចាប់ផ្តើមអនុវត្តន៏និងមានប្រសឹទ្ធភាព។
ជាចុងក្រោយលោកក៏បានមានមតិផ្តាំផ្ញើទៅកាន់សិស្សានុសិស្សទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីអោយចេះចូលរួមនិងធ្វើជាពលរដ្ឋល្អនៅក្នុងសង្គម។
Subscribe to:
Posts (Atom)